Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចេក ម៉ា មហាសេដ្ឋី​ស្រុក​ចិន​មក​ទស្សនា​អង្គ​រទាំង​អារម្មណ៍​អស្ចារ្យ​ និង​ក្តី​គោរព​

spot_img

សៀមរាប​ ៖ ភាពល្បីល្បាញ​នៃ​រមណីយដ្ឋាន​អង្គរ​មិន​ត្រឹមតែ​ទាក់ទាញ​អ្នកស្រាវជ្រាវ និង​ភ្ញៀវទេសចរ​ទូទៅ​ប៉ុណ្ណោះ​ទេ បុគ្គល​ល្បីៗ​ក្នុង​លោក រួម​នឹង​អ្នកមានៗ​លំដាប់​ពិភពលោក​ច្រើន​រូប​ក៏​ទាក់ចិត្ត​មិន​ខកខាន​ក្នុង​ដំណើរ​មក​ទស្សនា​អង្គ​រដែរ​។ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​នេះ ចាត់ទុកជា​ថ្ងៃ​ពិសេស​មួយទៀត ដែល​មហាសេដ្ឋី​ស្រុក​ចិន និង​ជា​ប្រធាន​ក្រុមហ៊ុន Alibaba គឺ លោក ចេក ម៉ា (Jack Ma) បានមក​បំពេញ​ទស្សនកិច្ច​ពេញ​មួយថ្ងៃ​នៅ​ប្រាសាទ​នានា​ក្នុង​តំបន់​អង្គរ​។​

​លោក សុខ សង្វារ អគ្គនាយករង​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បាន​ជូន​ដំណើរ​លោក ចេក ម៉ា ទស្សនា​ប្រាសាទអង្គរវត្ត​បាន​បញ្ជាក់ថា លោក ចេក ម៉ា ជា​មនុស្ស​សុភាព​គួរ​ឲ្យ​គោរព​។ ថ្វី​ត្បិត​លោក​ជា​មហាសេដ្ឋី តែ​ឥរិយាបថ​របស់លោក​បាន​បង្ហាញ​នូវ​ការគោរព​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ចំពោះ​ប្រាសាទខ្មែរ​។ លោក​បាន​សួរ​សំណួរ​នានា​ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រាសាទ ក្នុង​ភាពជា​អ្នក​ចង់​ចេះដឹង​ពិតប្រាកដ និង​ផ្តល់​ការគោរព​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​អង្គរ​។​

លោក បន្តថា តាម​ការបញ្ជាក់​របស់​លោក ចេក ម៉ា លោក​ពិតជា​ស្ញើ​ច​សរសើរ​នូវ​ភាព​អស្ចារ្យ​នៃ​ប្រាសាទខ្មែរ និង​កោតសរសើរ​នូវ​ការគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​។ លោក បញ្ជាក់ថា លោក​នឹង​មកកាន់​រមណីយដ្ឋាន​អង្គរ​នាឱកាស​ក្រោយ​ទៀត ដោយ​ការធ្វើដំណើរ​របស់លោក​នាពេលនេះ គ្រាន់តែ​ជា​លើកដំបូង​ប៉ុណ្ណោះ តែ​ច្បាស់​ណាស់​នឹងមាន​លើក​ទី​២ ឬ​ទី​៣​បន្តទៀត ។

​លោក ជឿជាក់ថា តាមរយៈ​វត្តមាន​របស់លោក ចេក ម៉ា ក៏ដូចជា បុគ្គល​ល្បីៗ​ផ្សេងទៀត​ក្នុង​ពិភពលោក​ក្នុងការ​មក​ទស្សនា​រម​ណី​យ​ដ្ឋា​ន​អង្គរ ពិតជា​ធ្វើ​ឲ្យ​ភ្ញៀវទេសចរ​គ្រប់​ជាតិ​សាសន៍ កាន់តែ​ចាប់អារម្មណ៍ ហើយ​មក​ទស្សនា​រមណី​យ​ដ្ឋា​ន​អង្គរ​កាន់តែ​ច្រើនឡើងៗ​ជា​រៀងរាល់ឆ្នាំ​បន្ថែមទៀត ​៕ ដោយ​៖​បញ្ញា​ស័ក្តិ

spot_img
×