Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា​និង EU ​មិនបាន​លើកយក​បញ្ហា EBA មក​ជជែក នោះទេ ដោយ​គ្រាន់តែ​ធ្វើការ​ប្ដេជ្ញាចិត្ត​រៀងខ្លួន​ថា នឹង​បន្ដ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​

spot_img

​ភ្នំពេញ​ ៖ ​នៅ​រសៀល​ថ្ងៃទី ១២ ខែមីនា ឆ្នាំ​២០១៩ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានទទួល​ការចូល​ជួប​ជម្រាបលា​ពី​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា បន្ទាប់ពី​ឯកឧត្តម​បានបញ្ចប់​បេសកកម្ម​ការទូត​នៅ​កម្ពុជា​។

បើតាម លោក កេ​ត សោ​ផាន់ អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ បាន​ថ្លែង​ក្រុម​អ្នកសារព័ត៌មាន ថា «​រាជរដ្ឋាភិបាល​កម្ពុជា នឹង​បន្ដ​ជម្រាបជូន EU អំពី​វិធានការ​ជាក់ស្ដែង​នានា ដែល​យើង​បាន​ប្រកាន់យក ពិសេស​ការពង្រីក​លំហ​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ ហើយ​និង​វិធានការ​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​»​។​

លោក កេ​ត សោ​ផាន់ បាន​ថ្លែងថា ជំនួប​ជម្រាបលា​របស់លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចប់​អាណ​ត្ដិ​នៅ​កម្ពុជា​ជាមួយ ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្ដរជាតិ នៅ​ល្ងាច ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នា​ទីស្ដីការ​ក្រសួងការបរទេស​។​

​បើតាម​អ្នកនាំពាក្យ​ក្រសួងការបរទេស គឹ​ក្នុងជំនួប​នោះ ភាគី​ទាំងពីរ​មិនបាន​លើកយក​បញ្ហា EBA មក​ជជែក​ពិភាក្សាគ្នា​នោះទេ ដោយ​គ្រាន់តែ​ធ្វើការ​ប្ដេជ្ញាចិត្ត​រៀងខ្លួន​ថា នឹង​បន្ដ​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ឲ្យ​កាន់តែ​ល្អប្រសើរ​បន្ថែមទៀត ពោល​ភាគី​កម្ពុជា​នឹង​ជម្រាបជូន​គណៈប្រតិភូ EU ដែល​នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា នា​ថ្ងៃទី​១៩-២០ ខែមីនា ឆ្នាំ​២០១៩ ខាងមុខនេះ​តែម្ដង​។​

ឧបនាយករដ្ឋមន្ដ្រី ប្រាក់ សុខុន បាន​សម្ដែង​នូវ​ការរីករាយ​នៅពេលដែល EU បាន​វាយតម្លៃ​ជា​វិជ្ជមាន​ជាច្រើន ជុំវិញ​ទំនាក់ទំនង​ទ្វេភាគី ដែលជា​ការពិត ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-EU គឺ​បានផ្ដល់​ផលប្រយោជន៍​ទាំងសងខាង​។​

​យ៉ាង​ក៏ដោយ ក្នុងជំនួប​នោះ ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ដែល​ចប់​អាណ​ត្ដិ​នៅ​កម្ពុជា ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រមុខ​កា​ទូត​កម្ពុជា ដែល​បានផ្ដល់​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ល្អ ក្នុងពេល​កន្លងមក ដែល​រួមមាន​ទាំង​ការពិភាក្សាគ្នា​ប្រកបដោយ​ភាព​បើកចំហរ និង​ស្មោះត្រង់ លើ​កិច្ចការ​ជាច្រើន ហើយ​លោក​ក៏បាន​សម្ដែង​នូវ​ការរីករាយ និង​ពេញចិត្ត​ដែល​បានធ្វើការ​ជាមួយ​ក្រសួងការបរទេស​កម្ពុ​ជា រយៈពេល​៣​ឆ្នាំ​មកនេះ​៕ ដោយ ៖ កូឡាប

spot_img
×