Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

Ronaldo ត្រៀម​កសាង​មន្ទីរពេទ្យ​កុមារ នៅ​អាមេរិក​ខាងត្បូង​ទាំងមូល​

spot_img

តាម​ការ​បង្ហើប​ឲ្យដឹង​ពី​មេធាវី​ទាំងឡាយ Cristiano Ronaldo បាន​ផ្តួចផ្តើម​គំនិត​បើក​ការដ្ឋាន​សាងសង់​មន្ទីរពេទ្យ​កុមារ​មួយ​នៅ Santiago ប្រទេស Chile​។ ក្រុមហ៊ុន Brafman & Associates ជា​ក្រុមហ៊ុន​ច្បាប់​មួយ មាន​ស្នាក់ការ​នៅ​បុរី​ញូវយ៉ក CR7 ជាមួយ​មហាសេដ្ឋី​សញ្ជាតិ​អ៊ីតាលី Alessandro Proto គឺជា​តួអង្គ​សំខាន់​ពីរ​រូប ជា​អ្នក​ផ្តល់​ហិញ្ញ​វត្ថុ​សម្រាប់​គ្រោងការ​ទាំងនោះ​។​

​កាសែត​បាន​ចុះផ្សាយ​ព័ត៌មាន​ថា “​មហាសេដ្ឋី Proto ពិតជា​រីករាយ​សហការ​ជាមួយ Cristiano Ronaldo ដែល​ជា​កីឡាករ​តែមួយគត់​ដណ្តើមបាន​ពានរង្វាន់​កីឡាករ​ល្អ​បំផុត​ប្រចាំឆ្នាំ​របស់ FIFA (The Best)”​។​

Cristiano Ronaldo តែង​ឆ្លៀតពេល​ដើម្បី​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាប្រចាំ​។​

​តាម​គម្រោង​សំណង់​សហគមន៍​នេះ​នឹង​ត្រូវ​បាន​ធ្វើ​រួចរាល់ ហើយ​ដាក់ឲ្យ​ប្រើប្រាស់​មុន​ឆ្នាំ​២០២០ ហើយ​វា​គ្រាន់តែ​ជា​មន្ទីរពេទ្យ​មួយ​ដំបូង​គេ​ក្នុង​ចំណោម​មន្ទីរពេទ្យ​ដទៃទៀត​ស្ថិតក្នុង ផែនការ​របស់​កំពូល​តារា​និយម​ធ្វើ​សប្បុរសធម៌​ម្នាក់នេះ​។ ក្រៅពីនោះ ខ្សែប្រយុទ្ធ​កើត​ឆ្នាំ ១៩៨៥ ក៏​តែង​ចូលរួម​ក្នុងការ​បរិច្ចាក​ឈាម ហើយ​ក៏​កំពុង​ជា​ឯកអគ្គរដ្ឋទូត​សុ​ឆ័ន្ទៈ​របស់​បណ្តា​អង្គការ​សប្បុរធ​ម៌ ជាអាទិ៍ Children, Unicef World Vision​។​

​កាលពីដើមឆ្នាំ​នេះ CR7 បាន​ធ្វើ​ការប្រកាស​ដេញថ្លៃ​បាល់​មាស​នៅ​ឆ្នាំ ២០១៣​។ ទឹកប្រាក់​ដេញថ្លៃ​បាន ៦០០.០០០​ផោន គាត់​បាន​យក​ទៅ​គាំទ្រ​ដល់​មូលនិធិ​សប្បុរសធម៌ Make-A-Wish ដែល​លោក​ជា​ស្ថាបនិក​ម្នាក់​។ បច្ចុប្បន្ន​ជា​ឪពុក​របស់​ក្មេង​៤​នាក់ Ronaldo យល់​ច្បាស់​ថា កុមារ​ចាំបាច់​ត្រូវ​ទទួល​បាន​ក្តីស្រឡាញ់ និង​ល័ក្ខខ័ណ្ឌ​ថែទាំ​សុខុមាលភាព​ល្អ​បំផុត​។​

Ronaldo កំពុង​មាន​សុភមង្គល ជាមួយ​មិត្តស្រី និង​កូន​ទាំង​៤​នាក់​របស់​គាត់​

​គំរោង​សប្បុរសធម៌​ទាំងនេះ​គ្រាន់តែ​ជា​ចំណូល​ផ្នែក​តូច​មួយ​របស់ Cristiano Ronaldo​។ តាម​ទស្សនា​វ​ដ្តី Forbes កំពូល​កីឡា​សញ្ជាតិ​ព័រ​ទុយ​ហ្គាល់​រូប​នេះ​ជា​កីឡាករ រក​ប្រាក់​កើ​ចំណូល​ខ្ពស់បំផុត​ពិភពលោក ដោយ​មធ្យម​ក្នុង​មួយឆ្នាំៗ​គាត់រ​ក​បាន​ប្រមាណ ៧០​លាន​ផោន​៕ សូ​យ​ន​

 

spot_img
×