Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ ប្រមូល​ចំណូល បាន​ជាង​៣៥៨​លាន​ដុល្លារ នៅក្នុង​ខែមករា និង​ខែកុម្ភៈ

spot_img

​ភ្នំពេញ ​៖ អគ្គនាយក​ពន្ធដារ បាន​ប្រាប់ថា ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៩​នេះ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) មាន​ចំនួន ១.៤៣៤,៩១​ប៊ី​លាន​រៀល ស្មើនឹង​ប្រមាណ ៣៥៨,៧៣ លាន​ដុល្លារ​អាមេរិក ស្នើ​នឹង ១៥,៦៨​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ ។​

​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី កិច្ចប្រជុំ​បូកសរុប​លទ្ធផល ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៩ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត សម្រាប់​ឆ្នាំ​២០១៩ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​។​

កិច្ចប្រជុំ​ខាងលើនេះ រៀបចំ​ធ្វើឡើង ក្រោម​អធិបតីភាព​របស់លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដោយមាន​ការចូលរួម​របស់ លោក​អគ្គនាយករង លោក​ប្រធាន​-​អនុប្រធាន នាយកដ្ឋាន សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ និង​មន្ត្រីរាជការ​ពន្ធដារ​ពា​ក់​ព័ន្ធ​ទាំងអស់ ក្រោម​ចំណុះ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​ប្រធាន​អង្គប្រជុំ បាន​បង្ហាញថា ក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​២០១៩ នេះ ចំណូល​ពន្ធ​-​អាករ ដែល​អគ្គនាយកដ្ឋាន​ព​ន្ធ​ដារ​ប្រមូលបាន (​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ​) មាន​ចំនួន ១.៤៣៤,៩១ ប៊ី​លាន​រៀល (​ប្រមាណ ៣៥៨,៧៣ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង ១៥,៦៨​ភាគរយ នៃ​ផែនការ​ប្រចាំឆ្នាំ​។ ប្រសិនបើ​ប្រៀបធៀប នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំ​២០១៨ ឃើញថា ចំណូល​ពន្ធ​-​អាករ​សម្រាប់​រយៈពេល​២​ខែ ឆ្នាំ​២០១៨ កើនឡើង​ចំនួន ១៧៤,៥៨ ប៊ី​លាន​រៀល (​ប្រមាណ​ជា ៤៣,៦៤ លាន​ដុល្លារ​អាមេរិក​) ស្មើនឹង​១៤​ភាគរយ​។​

ទន្ទឹមនឹងនេះ លោក​អគ្គនាយក​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព ឲ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវមាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែកលើ​ទិដ្ឋភាព​ច្បាប់ ក្នុង​ការផ្ដល់សេវា​ជូន​អ្នក​ជាប់ពន្ធ និង​ការគ្រប់គ្រង​ប្រមូល​ចំណូល​។ សម្រាប់​ឆ្នាំ​២០១៩​នេះ ដើម្បី​ធានាបាន​នូវ​ប្រសិទ្ធភាព ក្នុងការ​គ្រប់គ្រង​ប្រមូល​ចំណូល​ពន្ធ និង​ឈានទៅ​សម្រេច​ឲ្យ​បាន​លើស​ផែនការ ឲ្យ​បានជា​អតិបរិមា​នោះ អគ្គនាយកដ្ឋាន​ពន្ធដា​រ នឹង​បន្ត​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់ និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ថែមទៀត នូវ​គោលនយោបាយ​កែទម្រង់​ស៊ីជម្រៅ​របស់​រាជរដ្ឋាភិបាល ព្រមទាំង​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដូចខាងក្រោម​៖ បន្ត​ពង្រឹង​ការអនុវត្ត និង​ផ្សព្វផ្សាយ ដល់​អ្នក​ជាប់ពន្ធ​អំពី​ការ ប្រើប្រាស់​ប្រព័ន្ធ​អន​ឡាញ សម្រាប់​គ្រប់គ្រង​អាករ លើ​តម្លៃបន្ថែម របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ក្នុង​គោលដៅ​គ្រប់គ្រង ការ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ លើ​តម្លៃបន្ថែម Online-VAT Refund and Online-VAT Credit ឱ្យ​កាន់តែ​ឆាប់រហ័ស​និង​មាន​ប្រសិទ្ធភាព​ខ្ពស់​។ បន្ត​អនុវត្ត​និង​ធ្វើការ​ផ្សព្វផ្សាយ​បន្ត ឱ្យបាន​ទូលំទូលាយ នូវ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល និង​សេចក្ដីណែនាំ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ស្ដីពី​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ សម្រាប់​សហគ្រាស​ធុន​តូច និង​មធ្យម ក្នុង​វិស័យ​អាទិភាព​។ ស្នើ​នាយកដ្ឋាន​ពាក់ព័ន្ធ និង​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ជា​អង្គភាព​គ្រប់គ្រង​ផ្សព្វផ្សាយ ជំរុញ និង​ពង្រឹង​ការដាក់​លិខិត​ប្រកាស និង​បង់ពន្ធ​លើ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​២០១៨​។ ស្នើ​នាយកដ្ឋាន​រដ្ឋបាល​និង​កិច្ចការ​ទូទៅ នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​តូច​និង​មធ្យម និង​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន សហការ​ពិនិត្យ​សិក្សា ដើម្បី​រៀបចំ​នីតិវិធី​ចុះបញ្ជី​ពន្ធដារ ដោយមាន​មន្ត្រី នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ ដើម្បី​ចុះ​ផ្ដល់​សេវា​ផ្ទាល់ នៅតាម​សាខា​ពន្ធដារ​ខេត្ត សំដៅ​ព​ន្លឿ​ន និង​ជំរុញ​ប្រសិទ្ធភាព នៃ​ការផ្ដល់សេវា ចុះបញ្ជី​ពន្ធដារ​ជូន​អ្នក​ជាប់ពន្ធ​។ ជំរុញ​និង​ព​ន្លឿ​ន​ការរៀបចំ​សេចក្ដីព្រាង បទដ្ឋាន​គតិយុត្ត​នានា ដើម្បី​ឆ្លើយតប​នឹង​សំណើសុំ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ពន្ធដារ របស់​ផ្នែក​ឯកជន សំដៅ​ជួយ​សម្រួល ដល់​ការបំពេញ​កាតព្វកិច្ច​សារពើពន្ធ របស់​អ្នក​ជាប់ពន្ធ​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×