Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ពិជ័យ​សេនា ប្រាប់​ដល់​មន្ត្រី​ថ្នាក់ក្រោម ត្រូវ​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ មិន​ត្រឹមត្រូវ

spot_img

​កោះកុង ៖​ សម្តេច​ពិជ័យ​សេនា បាន​ថ្លែងថា គណៈបញ្ជាការ​គ្រប់​ជាន់ថ្នាក់ ត្រូវមាន​ការទទួលខុសត្រូវ ក្នុងការ​លុបបំបាត់​ប៉ុស្តិ៍​ត្រួតពិនិត្យ មិន​ត្រឹមត្រូវ ក្នុង​ដែន​សមត្ថកិច្ច​របស់ខ្លួន ត្រូវ​លើកកម្ពស់​ការគ្រប់គ្រង ថែរក្សា​ការពារ​ធនធានធម្មជាតិ ទ្រព្យសម្បត្តិ​សារ​ធារ​ណៈ ដោយ​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ឺងម៉ាត់ ដើម្បី បង្ការ ទប់ស្កាត់ និង បង្ក្រាប​បទល្មើស​ព្រៃឈើ បទល្មើស​នេសាទ និង​បទល្មើស​ធនធានធម្មជាតិ គ្រប់​រូបភាព អាជ្ញាធរ កងកម្លាំង​មាន​សមត្ថកិច្ច និង​មន្ត្រី​អនុវត្ត​ច្បាប់ ពាក់ព័ន្ធ​ធនធានធម្មជាតិ​ទាំងអស់ ត្រូវ​ពង្រឹង​វិន័យ ភាព​ស្អាតស្អំ និង​ត្រូវ​ដកខ្លួន​ចេញ​ឲ្យ​ឆ្ងាយ​ពីបទ​ល្មើស​ធនធានធម្មជាតិ​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ដែលជា​គណៈអធិបតី ក្នុង​ពិធី​បិទ​សន្និបាទ បូកសរុប​លទ្ធផល​ការងារ ប្រចាំឆ្នាំ​២០១៨ និង ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តកោះកុង ដែល​បាន​រៀបចំឡើង នា​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ នៅក្នុង​សាល​មហោស្រប​ខេត្តកោះកុង​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើកឡើងថា ថ្នាក់ដឹកនាំ​គ្រប់​មន្ទីរ​អង្គភាព​នានា កងកម្លាំងប្រដាប់អាវុធ និង​កម្លាំង​មាន​សមត្ថកិច្ច​នានា កុំ​ប៉ះពាល់ ឬ​ពាក់ព័ន្ធ​និង​បញ្ហា​គ្រឿងញៀន ពិសេស​គ្រប់​អង្គភាព​ត្រូវ​នាំគ្នា​ផ្សព្វផ្សាយ អប់រំ និង ទប់ស្កាត់ នៅតាម​ទី​សារ​ធារ​ណះ សាលារៀន ដើម្បី​ឲ្យ​ពលរដ្ឋ​ជៀស​ឆ្ងាយ​ពី​គ្រឿងញៀន​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ធ្វើការ​ក្រើនរំលឹក និង​ស្នើ​ដល់​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​អនុវត្តន៍ ឲ្យ​បាន​ជាប់​ជានិច្ច​នូវ​បាវចនា​២ និង​អភិក្រម​៥ ដែល​ដាក់ចេញ​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី គឺ​កែទម្រុង​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ក្នុង​ស្មារតី​ឯករាជ្យ និង​អធិបតេយ្យភាព​ជាតិ និង ឆ្លុះកញ្ចក់ ងូត​ទឺ​ក ដុសក្អែល ព្យាបាល និង វះកាត់​៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×