Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អា​មេ​រិច​ចាប់ផ្តើម​អភិវឌ្ឍន៍​មី​ស៊ី​ល​ថ្មី ក្រោយ​ដកខ្លួន​ចេញ​ពីស​ន្និ​សញ្ញា​គ្រប់គ្រង​អាវុធ​ជាមួយ​រុស្សី​

spot_img

​មន្ទីរ​បញ្ចា​កោណ​នៃ​ក្រសួងការពារជាតិ​អា​មេ​រិច បានចាប់ផ្តើម​អភិវឌ្ឍន៍​មី​ស៊ី​ល​ប្រភេទ​ថ្មី ក្រោយ​រដ្ឋបាល​របស់​ដូ​ណា​ល់ ត្រាំ​បានប្រកាស​ពី​ការសម្រេចចិត្ត​ក្នុងការ​ដកខ្លួន​ចេញពី ស​ន្និ​សញ្ញា​គ្រប់គ្រង​អាវុធ​ ។​

​ការគ្រោង​ដកខ្លួន​ចេញ​ពីស​ន្និ​សញ្ញា​គ្រប់គ្រង​អាវុធ​ឆ្នាំ ១៩៨៧​របស់​អា​មេ​រិច កើតឡើង​ក្រោយពេល​រដ្ឋ​បាន​ត្រាំ បាន​ចោទប្រកាន់​រុស្សី​ថា បាន​ល្មើស​ទៅនឹង​ស​ន្និ​សញ្ញា​នោះ​។​

“​ពួកយើង​នឹង​ចាប់​ផ្តើមធ្វើ​កិច្ចការ​លើ​សមាសភាគ ដើម្បី​គាំទ្រ​ដល់​ការធ្វើ​តេស្ត​អភិវឌ្ឍន៍​គំរោង និង​មី​ស៊ី​លបាញ់​ចេញពី​ដែន​គោក​”​។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​មន្ទីរ​បញ្ចា​កោណ​ឈ្មោះ Michelle Baldanza ។

​អ្នកស្រី​បន្ថែមថា ការស្រាវជ្រាវ និង​អភិវឌ្ឍន៍​ទាំងនោះ​អាច​នឹងត្រូវ​ផ្អាក​វិញ នៅពេល​រុស្សី​ត្រឡប់​ទៅរក​​ការ អនុវត្ត​តាម​ស​ន្និ​សញ្ញា​វិញ មុនពេល​ពួកយើ់ង​ដកខ្លួន​ចេញ​ពីស​ន្និ​សញ្ញា​នៅ​ខែសីហា ឆ្នាំ ២០១៩​ខាងមុខនេះ ។​

​ស​ន្និ​សញ្ញា​នុយក្លេអ៊ែរ​រយៈ​ចំងាយ​ឆ្ងាយ​គឺជា​ការព្រមព្រៀង​គ្នា​រវាង​សហរដ្ឋ​អា​មេ​រិច និង​រុស្សី​នៅក្នុង​ឆ្នាំ ១៩៨៧ ដើម្បី​ឈានទៅដល់​ការបំផ្លាញ​ចោល​នូវ មី​ស៊ី​ល​រយៈ​ចំងាយ​ពី ៥០០ ទៅ ៥.៥០០​ គីឡូម៉ែត្រ​ ។ បើតាម​ស​ន្និ​សញ្ញា ប្រទេស​ទាំងពីរ​ត្រូវបាន​ហាម​មិនអោយ ធ្វើការ​អភិវឌ្ឍន៍​មី​ស៊ី​ល​រយៈ​ចំងាយ​ឆ្ងាយ​ឡើយ​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN​

spot_img
×