Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​តេ​ជោ កំពុង​ឲ្យ​ក្រុម​មេធាវី សិក្សា​ប្តឹង​អ្នក​ប្រមាថ​សម្តេច នៅតាម​ហ្វេ​ស​ប៊ុ​ក​

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បង្ហើប​ថា សម្តេច​កំពុង​ឲ្យ​ក្រុម​មេធាវី​សិក្សា​ប្តឹង​អ្នក​ប្រមាថ​សម្តេច​នៅតាម​ហ្វេ​ស​ប៊ុ​ក​។ សារ​ប្រមាថ​របស់​សម្តេច​នោះ​មាន​មិនតិចជាង ៣០​នោះទេ ហើយនឹង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​មិនតិចជាង ២​លាន​ដុល្លារ​នោះទេ​។

​ក្នុងឱកាស​ដែល​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល ជាមួយ​កម្មករ និយោជិត​ប្រមាណ​ជាង​១​ម៉ឺន​៣​ពាន់​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ នៅក្នុង​ខេត្តកោះកុង នា​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ បាន​ថ្លែងថា បើទោះបី​អ្នក​ប្រមាថ​នោះ នៅក្រៅ​ស្រុក តែ​ទ្រព្យសម្បត្តិ​គេ នៅក្នុង​ស្រុក​ទាំងអស់ គឺ​នឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ​នោះ ទៅ​លក់​យកលុយ​ជួយ​កុមារកំព្រា​។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែមថា សម្តេច​នឹង​ប្តឹង​ទារ​សំណង​ជំងឺ​ចិត្ត​មិនតិចជាង ២​លាន​ដុល្លារ​នោះទេ ហើយ​បានលើកឡើង​ទៀតថា បើទោះបី​អ្នក​ប្រមាថ​នោះ​នៅក្រៅ​ស្រុក​យ៉ាងណាក្តី តែ​ទ្រព្យសម្បត្តិ​របស់​ពួកគេ​នៅក្នុង​ស្រុក​ទាំងអស់​។ សម្តេច​នឹង​រឹបអូស​យក​ទ្រព្យសម្បត្តិ​នោះ​ទៅ​លក់​យកលុយ​ជួយ​កុមារកំព្រា​តែម្តង នៅពេលដែល​តុលាការ​សម្រេច​ឱ្យ​សងជំងឺចិត្ត​ ៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×