Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ​ ២ ​នាក់ ដែល​កាប់​​បុរស​ម្នាក់ ដាច់​ម្រាមដៃ​និង​រយះ​ក្បាល​

spot_img

​សៀមរាប ​៖ នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប បាន​ឲ្យ​ដឹងថា ករណី​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស បណ្តាល​ឲ្យ​ជនរងគ្រោះ​ពិការ​ជា​អចិន្ត្រៃយ៍​ដាច់​ម្រា​ប​ដៃ និង​រយះ​ក្បាល​ដេរ​ជាច្រើន​ថ្នេរ បង្កឡើង​ដោយ​ជន សង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន​៤​នាក់ នៅ​ចំណុច​ភូមិ​វត្ត​ដំណាក់ កាលពី​យប់​ថ្ងៃទី​៩ ត្រូវបាន​ស្រាវជ្រាវ និង បង្ក្រាបបាន​ហើយ​។​

​កាលពី​ថ្ងៃទី​៩​ខែមីនា​ឆ្នាំ ២០១៩​នាទី វេលា​ម៉ោង​២១:៤០ នាទី នៅ​ចំណុច​ក្រុមទី​២ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​/​ខេត្តសៀមរាប មាន​ករណី ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស លើ​ជនរងគ្រោះ​ឈ្មោះ ទ​.​ប​.​ញ​.​រ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ បង្កឡើង​ដោយ​ជនសង្ស័យ​មួយក្រុម​មាន​គ្នា​ចំនួន ៤ នាក់ ជិះ​ម៉ូតូ​ចំនួន​២ គ្រឿង ក្រោយ​ធ្វើ​សកម្មភាព​ហើយ ពួកគេ​បាន​រត់គេចខ្លួន​អស់ បណ្តាលអោយ​ជនរងគ្រោះ​ខាងលើ រូប​របួស រៃ​មាស ក្បាល​ផ្នែក​ខាង​លើដី​ចំនួន ៥ សង់ទីម៉ែត្រ និង ដាច់​ម្រាម​មេដៃ​ស្ដាំ​ផងដែរ​។​

​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​ពី​ជនរងគ្រោះ និង​ដោយមាន​ការចង្អុលបង្ហាញ​ពី​លោកស្នងការ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ព្រឹក​ថ្ងៃទី​១១​ខែ​ឆ្នាំ​ដដែល កម្លាំង​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ ដោយមាន​ការចូលរួម​សហការ​ពី កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាលា​កំរើក និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក ណុប សារ៉ាក់ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដឹកនាំ​ប្រតិ​ប​ត្ត​ការណ៍​ផ្ទាល់​ដោយ លោក​វរសេនីយ៍ទោ នួន ស​ក្តិ័​ចំរើន​រិ​ទ្ធ អធិការ​ង​ទទួល​ការងារ​ព្រហ្មទណ្ឌ បាន​បើក​ការស្រាវជ្រាវ រហូត​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ ចំនួន​១​នាក់ ឈ្មោះ រុន ដា​រ៉ា​ល់ ហៅ នី​ត ភេទ​ប្រុស​អាយុ ២៤ ឆ្នាំ មុខរបរ​ធ្វើស្រែ មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ភូមិ​វាល សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ដែលជា​មេខ្លោង និង​ជា​ជនដៃដល់ យកមក​ធ្វើការ​សាកសួរ ។​

​ជនសង្ស័យ​បាន​សារភាពថា ខ្លួន​និង​បក្ខពួក​ចំនួន​៣​នាក់ ផ្សេងទៀត បាន​យក​កាំបិត​ដាវ មក​កាប់ ទៅលើ​ជនរងគ្រោះ ពិតប្រាកដ​មែន មូលហេតុ ដោយសារ ទំនាស់​ពាក្យសម្តី ករណី​ស្ទះ​ចរាចរ នៅខាងមុខ​ហាង​របស់​ជនរងគ្រោះ ហើយក៏​ទៅ​ហៅ​បក្ខពួក របស់ខ្លួន មក​ធ្វើ​សកម្មភាព​ខាងលើ​តែម្តង​។​

​វត្ថុ​តា​ដកហូត​បាន កាំបិត​ដាវ​ប្រ​វ៉ែ​ង​៦០​សង់ទីម៉ែត្រ ចំនួន​១​ដើម ម៉ូតូ ម៉ាក​YAMAHA M-SLAZ សេរី​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ សៀមរាប 1AC-5683 ចំនួន​១​គ្រឿង​។​

​យោងតាម​ពាក្យបណ្ដឹង​របស់​ជនរ​ង​គ្រោះ និង​ចម្លើយសារភាព ជនសង្ស័យ និង​វត្ថុតាង ត្រូវបាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​និតិ​វិធី​ច្បាប់ ។ ចំណែក បក្ខពួក​ជនសង្ស័យ​ចំនួន​៣​នាក់​ផ្សេងទៀត កម្លាំង​យើង​បានធ្វើការ កំណត់​អត្តសញ្ញាណ និង​កសាង​សាវតា រួចរាល់​ដាក់ចូល​សំណុំរឿង រួចហើយ​ផងដែរ ៕ ​ដោយ​ ៖​ កូ​ឡាប​

spot_img
×