Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស​ម្តេច​តេ​ជោ ហ៊ុន សែន អ​នុ​ញ្ញា​តឲ្យ​ក្រុម​ហ៊ុន លី យ៉ុង​ផាត់ ត​បណ្តាញ​ទឹក​ពី​ប្រទេស​ថៃ​មក​ផ្គត់​ផ្គង់​ខេត្ត​កោះ​កុង

spot_img

ភ្នំពេញ ​៖ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៣ ខែមីនា ឆ្នាំ​២០១៩ នេះ នៅក្នុង​ឱកាស​ដែល សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កូនក្មួយ​កម្មករ​កម្មការិនី នៅ​ខេត្តកោះកុង សម្តេច​តេ​ជោ បាន​មាន​ប្រា​សាន៍​ថា បញ្ហា​ប្រឈម​របស់​ខេត្តកោះកុង​ពេលបច្ចុប្បន្ន​នេះ គឺ​ការខ្វះខាត​ទឹកសាប​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់​។

​ជាមួយគ្នានេះ សម្តេច​តេ​ជោ បានផ្តល់​សិទ្ធិ​ឲ្យ​ក្រុមហ៊ុន លី​យ៉ុង​ផាត់ ទទួល​ការសាងសង់​កន្លែង​ស្តុក​ទឹក ត​បណ្តាញទឹក ក្នុង​រយៈពេល​វែង ដើម្បី​យក​ទឹក​ពី​ខេត្ត​ត្រា​តនៃ ប្រទេស​ថៃ មក​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ខេត្តកោះកុង ដែល​បច្ចុប្បន្ននេះ ខេត្តកោះកុង​គឺ​ទឹក​អាច​ផ្គត់ផ្គង់​បាន​ត្រឹម​កម្រិត​ណាមួយ​ប៉ុណ្ណោះ ឬ​អាច​បានត្រឹមតែ​១​ខែ​ប៉ុណ្ណោះ ទម្រាំ​មាន​ភ្លៀង​ធ្លាក់ ​។​

​ទន្ទឹមនឹង​នេះដែរ សម្តេច​តេ​ជោ ហ៊ុន សែន បាន​ផ្តាំផ្ញើ​និង​បញ្ជាក់​ដល់​ក្រុមហ៊ុន លី​យ៉ុង​ផាត់ និង​អាជ្ញាធរខេត្ត ត្រូវខិតខំ​រៀបចំ​ត​ណ្តា​ញ​ទឹកសាប​ឲ្យ​បាន​ទាល់​ពេលវេលា ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខេត្តកោះកុង​អត់​ទឹក​ប្រើប្រាស់​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ថ្លែងអំណរគុណ​ចំពោះ​អាជ្ញាធរខេត្ត​ត្រាត នៃ​ប្រទេស​ថៃ​ដែល​កន្លងមក​បាន​ជួយ​រៀបចំ​ផ្គត់ផ្គង់​ត​បណ្តាញទឹក និង​ផ្តល់​ទឹក​មកដល់​ខេត្តកោះកុង​នៃ​ប្រទេស​កម្ពុជា​ ។

​សម្តេច​តេ​ជោ ហ៊ុន សែន អំពាវនាវ​ដល់​អាជ្ញាធរ​យកចិត្តទុកដាក់ ដោះស្រាយ​បញ្ហា​ខ្វះ​ទឹក​ប្រើប្រាស់ របស់​ប្រជាពលរដ្ឋនៅក្នុង​រដូវ​ប្រាំង​ឆ្នាំនេះ ពិសេស​ការជីក​អណ្តូងទឹក​បន្ថែម​។​

​សូមបញ្ជាក់ថា ក្នុង​រដូវប្រាំង​នៅ​ឆ្នាំ​២០១៩​នេះ កម្ពុជា​នឹង​ជួប​គ្រោះ​ក្តី​ហួតហែង​ខ្លាំង ជាពិសេស​ក្នុង អំឡុង ខែមេសា និង​ឧសភា កម្តៅ​នឹង​ហក់​ឡើងដល់ ៤០ ទៅ​៤២​អង្សា ដោយសារតែ​ការរង ដោយ ប្រយោល​នៃ​ឥទ្ធិពល បាតុភូត​អែល​នី​ណូ​(El Nino)​។ រាជរដ្ឋាភិបាល បាន​អំពាវនាវ​ដល់​អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ត្រូវ​ចាត់វិធានការ​ថែរ​រក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ ។​

​បើ​យោងតាម​សារាចរ​ណែនាំ ស្តីពី​ការចាត់វិធានការ​ថែរក្សា​ទឹក ទុក​ទប់​ទល់នឹង​គ្រោះរាំងស្ងួត របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​នាពេល​កន្លងមក បាន​បញ្ជាក់ថា ឥទ្ធិពល​អែល ណូ​នី​នេះ ក៏​នឹងធ្វើ​ឲ្យ​មាន​ភ្លៀង​កក់ខែ​តិច មាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតឡើង​ច្រើន រដូវវស្សា មកដល់​យឺត​ជាង​បណ្តា​ឆ្នាំ​កន្លងទៅ ​។​

​នៅ​ថ្ងៃទី ១២​មីនា​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្តីជូនដំណឹង ពី​ការ​ហក់​ឡើងក​ម្តៅ ៤០​ទៅ ៤២ អង្សា​សេ នៅ​តំបន់​ទំនាប​កណ្តាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង ក្នុង​ខែមេសា និង​ខែឧសភា ខាងមុខ​ ។​

​យោងទៅតាម​ការព្យាករណ៍​ឧតុនិយម​អន្តរជាតិ តំបន់ និង​ឧតុនិយម​របស់​កម្ពុជា​យើង​ផ្ទាល់ និង​បន្ទាប់ពី​បាន​សង្កេត​តាមដាន​ទៅលើ​ស្ថានភាព​សីតុណ្ហភាព នៅលើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាងលិច មហាសមុទ្រ​ឥណ្ឌា និង​កម្រិត​សីតុណ្ហភាព​នៅលើ​សមុទ្រ​ចិន​ខាងត្បូង រួចមក ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប អំពី​ការ​ព្យាករ​អាកាសធាតុ​លើក​ទី ២ សម្រាប់​រដូវប្រាំង និង​ដើមរដូវ​វស្សា ឆ្នាំ ២០១៩ ដូចខាងក្រោម ៖

១- បាតុភូត El Nino នៅតែ​បន្ត​មាន​ឥទ្ធិពល​គ្របដណ្តប់​លើ​ផ្នែក​ជាច្រើន​នៃ​ពិភពលោក និង​តំបន់​។ ដោយឡែក ចំពោះ​កម្ពុជា​របស់​យើង នៅក្នុង​រដូវប្រាំង និង​ដើមរដូវ​វស្សា​ឆ្នាំ ២០១៩ នេះ នឹង​បន្ត​ទទួលរង​ឥទ្ធិពល​បាតុភូត El Nino នេះ ក្នុង​កម្រិត ៦០ % និង ៤០ % ទៀត ទទួលរង ឥទ្ធិពល​ពី​បាតុភូត​អន្តរកាល ( បាតុភូត​ដែល​នៅ​ចន្លោះ​រវាង El Nino និង La Nina )​។​

២- រដូវប្រាំង ៖ រដូវប្រាំង​នៅ​កម្ពុជា នឹង​បន្ត​អូសបន្លាយ​ដល់​ពាក់កណ្តាល​ខែឧសភា​។ ក​- សីតុណ្ហភាព ៖ សីតុណ្ហភាព​អតិបរមា​មធ្យម មាន​ខ្ពស់ជាង​មធ្យម​ច្រើន​ឆ្នាំ និង​ខ្ពស់ជាង​ឆ្នាំ ២០១៨​។ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស សីតុណ្ហភាព​អតិបរមា​មធ្យម​នឹង​ស្ថិតក្នុង​រង្វង់​ពី ៣៦-៣៨ °c​។ ប៉ុន្តែ នៅក្នុង​ខែមេសា និង​ខែឧសភា ធាតុអាកាស​នឹងមាន​ស​ភាព​ក្តៅ​ហួតហែង​ខ្លាំង ហើយ​នៅពេល​ខ្លះ សីតុណ្ហភាព​អតិបរមា​នឹង​ហក់​ឡើងដល់​៤០-៤២ °c ពិសេស​នៅ​តំបន់​ទំនាប​កណ្ដាល​ភាគ​ពាយ័ព្យ និង​តំបន់​ខ្ពង់រាប​ភាគ​ខាងជើង​។​

​ខ​- ភ្លៀង​កក់ខែ ៖ ភ្លៀង​កក់ខែ​មាន​តិច ហើយ​អាចមាន​បាតុភូត​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​កើតមាន​ច្រើន នៅក្នុង​ខែមេសា និង​ខែឧសភា​។​

៣- ដើមរដូវ​វស្សា​ឆ្នាំ ២០១៩ ៖ រដូវវស្សា អាច​នឹង​មកដល់​យឺត​ជាង​ធម្មតា ( រហូតដល់​សប្តាហ៍​ទី ៣ នៃ​ខែឧសភា ទើប​រដូវវស្សា​ចូលមក​ដល់ ) នៅក្នុង​ខែឧសភា អាចមាន​ភ្លៀង​ធ្លាក់​តិចតួច តែ​រាយប៉ាយ​មិនបាន​ល្អ ធាតុអាកាស​ក្តៅ អាច​នឹង​បន្ត​អូសបន្លាយ​រហូតដល់​ដើមខែ​មិថុនា​។​

៤- ទឹកភ្លៀង ៖ ចាប់ពី​ដើមខែ​មិថុនា ដល់​ពាក់កណ្តាល​ខែកក្កដា អាចមាន​ទឹកភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ តែ​រាយប៉ាយ​មិនបាន​ល្អ ។ ទឹកភ្លៀង​ប្រចាំឆ្នាំ ២០១៩ អាច​នឹងមាន​បរិមាណ​តិចជាង​មធ្យម​ភាគច្រើន​ឆ្នាំ​។​

៥- កូន​រដូវប្រាំង ៖ អាច​មានកូន​រដូវប្រាំង​កើតមានឡើង ចាប់ពី​ចុងខែ​កក្កដា ដល់​ដើម ខែសីហា ( មាន​រយៈពេល​ប្រមាណ​ពី ១៥-២០ ថ្ងៃ ) ។​

៦- បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ ៖ អាចមាន​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់ កើតមាន​ច្រើន នៅក្នុង​ខែមេសា និង​ខែឧសភា ( ច្រើនជាង​ប​​ណ្តា​ឆ្នាំ​កន្លងទៅ )​។​

​យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ព្យាករណ៍ និង​ជម្រាបជូន​ខាងលើ ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាបជូន​ដល់​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និង​សាធារណជន បាន​ជ្រាប​ជា​ព័ត៌មាន និង​បន្ត​ចូលរួម​ថែរក្សា​ទឹក​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ជីវភាព​ប្រចាំថ្ងៃ និង​សូម​អំពាវនាវ​ដល់​សាធារណជន សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូត​រន្ទះ និង​ខ្យល់​កន្ត្រាក់​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×