Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឈានដល់​ចំណុចកំពូល និង​ល្អ​ជាង​ពេលណាៗ​ទាំងអស់ ដែល​មិត្ត​ភាពជា​ដែកថែប​

spot_img

​ភ្នំពេញ ​៖ លោកអ្នក​នាំពាក្យ​ក្រសួងការពារជាតិ បាន​និយាយថា បច្ចុប្បន្ននេះ ទំនាក់ទំនង​ចិន​-​កម្ពុជា បាន​ឈានដល់​ចំណុចកំពូល និង​ល្អ​ជាង​ពេលណាៗ​ទាំងអស់ ដែល​មិត្ត​ភាពជា​ដែកថែប​នេះ​បានកើត​ឡើង ក្នុងដំណាក់កាល​ដឹកនាំ​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីន​ពីង ប្រ​ធា​នាធ​បិ​តី​ចិន​។ ប្រទេស​កម្ពុជា និង​ប្រទេស​ចិន នឹង​បន្ត​ពង្រឹងពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​រឹងមាំ​នេះ​បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែងថា លំ​ហាត់​នាគ​មាស​ឆ្នាំ​២០១៩ រវាង​កងយោធពល​ខេមរភូមិន្ទ និង​កងទ័ព​រំដោះប្រជាជន​ចិន បានចាប់ផ្តើម​បើក​ជា​ផ្លូវការ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ទីលាន​បាញ់​គ្រាប់​ពិត សាលា​ហ្វឹកហ្វឺន​តេ​ជោ​សែន​ជុំ​គី​រី​របស់​កងពល​តូ​ចលេ​ខ​៧០ នៅ​ស្រុក​ជុំ​គី​រី ខេត្តកំពត ក្រោម​អធិបតីភាព​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បាន​បញ្ជាក់ថា លំ​ហាត់​ហ្វឹកហ្វឺន មិន​មានការ​គំរាម​គំហែង អ្នកណា​ទាំងអស់ ផ្ទុយទៅវិញ សមយុទ្ធ​នេះ គឺជា​ការបង្ហាញ​នូវ​ការចូលរួម​ថែរក្សា សន្តិសុខ​ក្នុង​តំបន់ តាមរយៈ​ការផ្លាស់ប្តូរ​បទពិសោធ​គ្នា​តែប៉ុណ្ណោះ ជាពិសេស​បទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើ​ភេ​វរ​កម្ម ជួយសង្គ្រោះ​ប្រជា​ពល​រដ្ន ពេល​មាន​គ្រោះ​ម​ហ​ន្ហ​រាយ​ធម្មជាតិ ជាដើម​។ លំ​ហាត់​ហ្វឹកហ្វឺន​នាគ​មាស ផ្តោត​សំខាន់​លើ​ប្រធានបទ​កិច្ចការ​មនុស្សធម៌ និង​ការប្រឆាំង​ភេ​វរ​កម្ម ដែលជា​ឱកាស សម្រាប់​កងទ័ព​ប្រទេស​ទាំង​២ ត្រូវ​សិក្សា​រៀនសូត្រ​ទៅវិញទៅមក ដើម្បី​បង្កើន​សមត្ថភាព​វិជ្ជាជីវៈ សម្រាប់​បំពេញភារកិច្ច​ការពារ​ប្រទេសជាតិ កាន់​តែមាន​ប្រសិទ្ធភាព និង​ខ្លាំងក្លា​ថែមទៀត​។ មិនតែប៉ុណ្ណោះ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ គឺជា​ការចូលរួមចំណែក​ជំរុញ​ទំនាក់ទំនង​មិត្តភាព កម្ពុជា​- ចិន​ឱ្យ​កាន់តែ​រឹងមាំ​ខ្លាំងក្លា ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​កងយោធពល​ខេមរភូមិន្ទ និង កងទ័ព​រំដោះប្រជាជន​ចិន​។​

​កងទ័ព​កម្ពុជា​-​ចិន បានធ្វើ​លំ​ហាត់​នាគ​មាស នៅក្នុង​ប្រទេស​កម្ពុជា​ចំនួន​២​លើក​រួចមកហើយ ដោយ​លើក​ទី​១ នៅ​ឆ្នាំ​២០១៦ និង​លើក​ទី​២ នៅ​ឆ្នាំ​២០១៨​។ ភាគី​ទាំង​ពីរបាន​ឯកភាព​ធ្វើ​បង្កើតឱ្យមាន​លំ​ហាត់​ហ្វឹកហ្វឺន​នេះ រៀងរាល់​១​ឆ្នាំ​ម្តង ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិ​យោធា​។ លំ​ហាត់​នាគ​មាស ឆ្នាំ​២០១៩ ត្រូវបាន​គេ​មើលឃើញថា មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ ដោយមាន​កម្លាំង​ទ័ព និង​សព្វាវុធ​ចូលរួម​ច្រើនជាង​មុន​ផងដែរ​៕ ដោយ​ ៖​ កូ​ឡាប​

spot_img
×