Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ស្នើឱ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ បន្ត​រួមគ្នា​ទប់ស្កាត់​បទល្មើសគ្រប់​ប្រភេទ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​

spot_img

​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​១២ ខែមីនា ឆ្នាំ​២០១៩ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានទទួល​ជួប​សំណេះសំណាល សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​លោក នាយ​ឧត្ដមសេនីយ៍ ឆាយ​យ៉ា​ប្រ៊ុ​ក ឌី​ឌី​យ៉ា​សារី​ន (CHAIYAPRUK DIDYASARIN) មេបញ្ជាការ​កងទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ឧត្ដមសេនីយ៍ ជាច្រើនរូប​ដែលជា​តំណាង មកពី​បញ្ជាការដ្ឋាន​កងទ័ពជើងគោក​, ជើង​ទឹក​, ជើង​អាកាស និង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រួមទាំង​នាយក​ទីចាត់ការ​មួយចំនួន ចំណុះ​អគ្គបញ្ជាការដ្ឋាន​នៃ​កងយោធពល​ខេមរភូមិន្ទ​។​

​នៅក្នុង​កិច្ច​សំណេះសំណាល​នេះ លោក នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បានលើកឡើង​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ រវាង​កងទ័ព​នៃ​ប្រទេស​ទាំងពីរ ជាអាទិ៍​នៅតាម​ខ្សែបន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ ដែល​ស្របទៅនឹង​សេចក្ដីប្រាថ្នា ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រែក្លាយ​ព្រំដែន​កម្ពុជា​ជាមួយ​ប្រទេសជិតខាង ឱ្យទៅជា​ព្រំដែន​ប្រកបដោយ​សុខសន្តិភាព និង​ការអភិវឌ្ឍន៍ ក្នុង​គោលបំណង​លើកស្ទួយ​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​តំបន់​ព្រំដែន​។​

​ក្នុងខណៈ​នោះដែរ នាយ​ឧត្ដមសេនីយ៍ អគ្គមេបញ្ជាការ បាន​ថ្លែងអំណរគុណ ដល់​កងទ័ព​ភូមិន្ទ​ថៃ ដែល​បាន​ទទួលយក​នាយទាហាន​កម្ពុជា ចូលរួម​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ផ្សេងៗ ក៏ដូចជា​ការផ្លាស់ប្ដូរ គណៈប្រតិភូ​គ្រប់​ប្រភេទ​ទ័ព​ផងដែ​។​

​នៅ​ទីបញ្ចប់​នៃ​កិច្ចពិភាក្សា​នេះ​លោក នាយ​ឧត្ដមសេនីយ៍ វង្ស ពិ​សេន បានស្នើ​ឱ្យ​កងទ័ព នៃ​ប្រទេស​ទាំងពីរ កម្ពុជា​-​ថៃ បន្ត​រួមគ្នា​ទប់ស្កាត់​បទល្មើស គ្រប់​ប្រភេទ នៅតាម​ខ្សែបន្ទាត់​ព្រំដែន រួមមាន​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការជួញដូរ​គ្រឿងញៀន ការជួញដូរ​មនុស្ស បទល្មើស​រុករ​កធន​ធាន​ធម្មជាតិ និង​អំពើ​ភេរវកម្ម​៕ ​ដោយ ​៖​ កូ​ឡាប​

spot_img
×