Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ម្នាក់​អស់សាច់​ដៃ​១​ដុំ ទើប​ដឹងថា នេះ​ជា​មេរៀន​ទី​១​នៃ​ជីវិត​ថា កុំ​ចេះតែ​ព្រហើន​នឹង​សត្វ​សាហាវ​… ទោះបី​ជាប់ទ្រុង​ក៏ដោយ​!! (វីដេអូ)

spot_img

​ស្ត្រី​ម្នាក់​ដែល​ត្រូវបាន​ខាំត្របាក់​សត្វ​ឆ្មា​ខ្មៅ (jaguar) នៅ​សួន Arizona បន្ទាប់ពី​បាន​ទ្រោប​លើ​របាំង​សន្តិសុខ ដើម្បី​ថតរូប selfie បាន​និយាយថា នេះ​ជា​មេរៀន​ទី​១​ហើយ​សម្រាប់​ជីវិត​របស់​នាង ។​

​ស្ត្រី​រងគ្រោះ​នេះ​ដែល​គ្រាន់តែ​ប្រាប់​ឈ្មោះ​ខ្លី Leane បាន​និយាយថា នាង​ពិតជា​មានសំណាង​ខ្លាំងណាស់ ដែល​នៅមាន​ជីវិត បន្ទាប់ពី​បាន​ជួបប្រទះ​ហេតុការណ៍​ដ៏​គួរ​ឲ្យ​ភ័យខ្លាច ជាមួយ​សត្វ​ឆ្មា​ខ្មៅ​ដ៏ធំ​នោះ នៅឯ​សួន​សត្វព្រៃ​ជិត Phoenix កាលពី​ថ្ងៃ​សៅរ៍ ។​

​ស្ត្រី​អាយុ ៣០ ឆ្នាំ រូបនេះ បាន​បន្ត​ឲ្យ​ដឹងថា នាង​បានឃើញ​សត្វ​ឆ្មាព្រៃ​នោះ កំពុង​នៅ​អែប​នឹង​ទ្រុង​របស់​វា និង​នៅពេលនោះ នាង​បាន​គិតថា វា​ជា​ឱកាសល្អ​មួយ​សម្រាប់​នាង​ថតរូប​ដ៏​ស្រស់ៗ​ស្អាត​ជាមួយ​វា ។​

​នាង​បាន​ឡើង​ទ្រោប​លើ​របាំង​សន្តិសុខ និង​ដាក់​កាមេរ៉ា​នៅ​ពីមុខ​ឆ្មា​​ខ្មៅ​នោះ ដោយបាន​រុញ​ចូល​កៀក​នឹង​ក្រ​ញ៉ាំ​របស់​វា​តាម​ប្រឡោះ​ទ្រុង​សំណាញ់​ដែក ប៉ុន្តែ ពេលនោះ ស្រាប់តែ​សត្វ​ស្ទុះ​ត្រ​បាក់ដៃ​របស់​នាង​តែម្តង ។ ជា​លទ្ធផល Leane បាន​រងរបួស​អស់សាច់​១​ដុំ នៅត្រង់​ផ្អែក​ក្រោម​កំភួនដៃ​របស់​នាង ។​

​ក្រោយ​ហេតុការណ៍​នេះ​កើតឡើង​ភ្លាមៗ Leane ត្រូវបាន​គេ​បញ្ជូនទៅ​ព្យាបាល​របួស​នៅឯ​មន្ទីរពេទ្យ ប៉ុន្តែ ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញ​មួយថ្ងៃ​បន្ទាប់ ៕ រក្សា​

spot_img
×