Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីរាជការ​ទាំងអស់​ត្រូវ​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​អោយមាន​ប្រសិទ្ធភាព​ស្របតាម​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ ឆ្លុះ​កញ្ជក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​

spot_img

​ខេត្តស្វាយរៀង ៖ ​លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​ពុធ ៨​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ បាន​មានប្រសាសន៍ថា ៖ ​មន្ត្រីរាជការ​ទាំងអស់​ត្រូវ​អនុវត្តន៍​ការងារ​ប្រចាំថ្ងៃ​របស់ខ្លួន​អោយមាន​ប្រសិទ្ធភាព​ស្របតាម​អភិក្រម​ទាំង​៥​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ ឆ្លុះ​កញ្ជក់ ងូតទឹក ដុះក្អែល ព្យាបាល និង​វះកាត់​។​

​លោក​អភិបាលខេត្ត​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បើក​សន្និបាត បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​សម្រាប់​អនុវត្ត​ឆ្នាំ​២០១៩ របស់​រដ្ឋបាលខេត្ត ស្វាយរៀង​។​

​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះ​មាន​លោក លោកស្រី​ជា​សមាជិក​ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញា​ខេត្ត លោក​ឧត្ដមសេនីយ៍ វរសេនីយ៍​មេបញ្ជាការ មេបញ្ជាការរង​កងក​ម្លាំ​ង​ទាំងបី នាយក នាយករង​ទីចាត់ការ និង​ប្រធាន អនុប្រធាន​អង្គភាព​លទ្ធកម្ម​រដ្ឋបាល​ខេត្ត ប្រធាន​មន្ទីរ​-​អង្គភាព ប្រធាន​ក្រុមប្រឹក្សា អភិបាល និង​អធិការ​ក្រុង ស្រុក ទាំង​៨ មេឃុំ​-​ចៅសង្កាត់ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ស្មៀនឃុំ​-​សង្កាត់ ទាំង​៨០ និង​មន្ត្រីរាជការ​សាលាខេត្ត សរុប​៥០០​នាក់ នៅ​សាលប្រជុំ​ធំសាលា​ខេត្តស្វាយរៀង ។​

​លោក ម៉ែន វិបុល បាន​មានប្រសាសន៍​បន្តទៀតថាៈ​មន្ត្រី​គ្រប់រូប​ត្រូវ​បន្ត​ចូលរួម​សហការ​ថែរក្សា​ការពារ​នូវ​ស្ថិរភាព​នយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ស​ង្គ​ម បង្ការ ទប់ស្កាត់ និង​បង្ក្រាប​ឲ្យ​បាន​នូវ​បទល្មើស​នានា​ដែល​កើតឡើង​។ ត្រៀមលក្ខណៈ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​អោយបាន​ទាន់ពេលវេលា នៅក្នុង​កំឡុង​ពេលដែល​អាកាសធាតុ​ឡើងក​ម្តៅ​ខ្លាំង​ចាប់ពី​ខែមេសា ដល់​ខែឧសភា ខាងមុខនេះ ដែល​អាច​ប្រឈម និង​ការខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​តំបន់​មួយចំនួន​ផងដែរ​។​អាជ្ញាធរ​មូលដ្ឋាន​ពិសេស​ស្រុក​ជាប់​ព្រំដែន​ត្រូវ​ពិនិត្យ និង​ហាម​ប្រជាពលរដ្ឋ​ជាដាច់ខាត​ការ ជួល​ដី​ទៅអោយ​ប្រទេសជិតខាង​។ អាជ្ញាធរ​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ត្រូវ​ពិនិត្យ​ដោះស្រាយ និង​ការពារ​អោយ បាន​នូវ​ដី​ណា​ដែលជា​កម្ម​សិទ្ធ​របស់រ​ដ្ឋ​បន្ត​ពង្រឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​អោយបាន​តឹងរឹង​និង​បន្ត​ពង្រឹង​របៀបរបប​ធ្វើ​ការងារ ទំនាក់ទំនង​ការងារ សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង​ឲ្យ​កាន់តែ​ល្អប្រសើរ យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ស្នូល​របស់ខ្លួន ឲ្យ​បាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត និង​លក្ខខណ្ឌ​ការងារ បន្ត​ខិតខំ​យកចិត្តទុកដាក់​ផ្ដល់​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ឲ្យ​បាន​ទាន់ពេលវេលា ប្រកបដោយ​គុណភាព ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ជាងនេះទៅទៀត​ត្រូវមាន​ភាពស្មោះត្រង់​ក្នុង​កិច្ចការងារ​បម្រើ និង​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ប្រជាពលរដ្ឋ ដើម្បី​រួមគ្នា​ឆ្ពោះទៅ​ការកសាង និង​អភិវឌ្ឍន៍​មូលដ្ឋាន​ឲ្យ​កាន់តែ​មានការ​រីកចម្រើន និង​សុខដុមរមនា ឆ្លើយតប​ទៅនឹង​តម្រូវការ​ជាក់ស្ដែង​ពិតប្រាកដ​របស់​ពួកគាត់ ។​

​មានប្រសាសន៍​បើក​ក្នុង​អង្គសន្និបាត​នោះ​ផងដែរ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​អាជ្ញាធរ​ដែនដី មន្ទីរ​-​អង្គភាព មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ ដែល​បាន​យកចិត្តទុកដាក់​បំពេញ​ការងារ ប្រកបដោយ​ការទទួលខុសត្រូវ ស្របតាម​តួនាទី និង​ភារកិច្ច ច្បាប់ លិខិតបទដ្ឋាន​គតិយុត្ត​គោលនយោបាយ និង​គោលការណ៍​របស់​រាជរ​ដ្ឋា​ភិ​បាល ក្រ​សូង ស្ថាប័ន ធ្វើ​ឲ្យ​រដ្ឋបាលខេត្ត​ធានាបាន​នូវ​ស្ថិរភាព​នយោបាយ សន្ដិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​សា​រណៈ​ល្អប្រសើរ ជាពិសេស​សម្រេចបាន​នូវ​សមិទ្ធផល​ជាច្រើន​បម្រើ ឲ្យ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×