Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទំនាស់​ពាក្យសម្តី ក្នុង​វង់​ផឹកស៊ី ជនបង្ក​កាប់ បុរស​ម្នាក់​ដាច់​កដៃ​ស្តាំ​

spot_img

​ភ្នំពេញ ៖ មន្ត្រីនគរបាល​ប៉ុស្តិ៍​ស្រះចក បាន​បញ្ជាក់ថា មាន​ករណី​ហឹ​ង្សា​ដោយ​ចេតនា មួយ​កើតឡើង បណ្តាល​ឲ្យ​បុរស ១​នាក់ រងរបួស​ធ្ងន់ ដាច់​កដៃ​ស្តាំ នៅតាម​បណ្តោយ​ផ្លូវ​៨០ ស្ថិត​ក្នុងភូមិ​២១ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២៣និង០០​នាទី ។​

​មន្ត្រីនគរបាល​ដែល បាន​បន្ថែមថា មូលហេតុ ដែល​បង្ក​ឲ្យ​មាន​កាប់​គ្នា គឺ​កើតឡើង​ដោយសារ​ទំនាស់​ពាក្យសម្តី ក្នុង​វង់​ផឹកស៊ី​។ បើតាម​មន្ត្រី​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ បាន​ប្រាប់​ឲ្យ​ដឹងថា​៖ ជនសង្ស័យ​មានឈ្មោះ មាស សុភា អាយុ ៣៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​ជូ​ល ផ្លូវ ៧០ ភូមិ​២១ សង្កាត់​ស្រះចក ខណ​ដូនពេញ រាជធានី​ភ្នំពេញ គេចខ្លួនបាត់ ។​

​ចំណែក​ជនរងគ្រោះ មានឈ្មោះ យស់ គ​ន្ធា​រៈ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅ​ផ្ទះជួល សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។ មូលហេតុ គឺ​ផឹកស៊ី ស្រវឹង​មានទំនាស់​គ្នា ហើយ​ទាញ​ដាវ​សាំ​ម៉ូ​រៃ​រៀងៗ​ខ្លួន បើកឆាក​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​។​

​បច្ចុប្បន្ន ជនរងគ្រោះ​នៅ​សង្គ្រោះបន្ទាន់​នៅ​ពេទ្យ​កាល់​មែ​ត របួស​ដាច់ ប្រអប់ដៃ​ខាងស្តាំ ត្រឹម​កដៃ​។ អធិការដ្ឋាន​នគរបាល ខណ្ឌដូនពេញ នឹង ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​១១ ជំរុញ​បន្ត​ការស្រាវជ្រាវ​ចាប់ ជនបង្ក​មក​អនុវត្តន៍​តាមផ្លូវ​ច្បាប់ ​៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×