Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​លើ គីម​ ជុង​ណា​ម ​៖ ស្ត្រី​ឥណ្ឌូនេស៊ី​ជា​ជន​សង្ស័យថា​ នាង​តក់ស្លុត​ខ្លាំង ពេល​ដឹងថា​នាង​ទទួលបាន​ដោះលែង​

spot_img

ស្ត្រី​ឥណ្ឌូនេស៊ី​ដែល​ត្រូវបាន​តុលាការ​ម៉ាឡេស៊ី​ដោះលែង​ឲ្យ​មាន​សេរីភាព ក្រោយ​រង​ការចោទប្រកាន់ថា បានធ្វើ​ឃាត​លោក គីម ជុង​ណា​ម បង​ប្រុង​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន បាន​និយាយថា នាង​មាន​អារម្មណ៍​រន្ធត់ និង​រំភើប​យ៉ាងខ្លាំង​នៅពេល​បានដឹងថា​នឹង​ទទួលបាន​ការដោះលែង​។​

​ស្ត្រី​រូបនោះ​មាន​ឈ្មោះថា Siti Aisyah​។ នាងរង​ការចោទប្រកាន់​ពីបទ​មនុស្សឃាត​តាមរយៈ​ការ​ប៉ាត សារធាតុ​គីមី VX ទៅលើ​មុខ​របស់លោក គីម ជុង​ណា​ម​នៅ​ព្រលានយន្តហោះ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​កាលពី​ឆ្នាំ ២០១៧​។​

​នៅក្នុង​កិច្ចសម្ភាសន៍​ជាមួយនឹង BBC នាង​បាន​និយាយថា នាង​នៅពេល​មួយ​នាង​បាន​គិតថា តើ​នេះ​ជា​ដំណើរ​ចុងក្រោយ​នៃ​ជីវិត​នាង​ឬ​យ៉ាងណា​?

​នាង​នៅតែ​ឆ្លើយថា នាង​មិនបាន​ចូលរួម​ក្នុងការ​ធ្វើឃាត​លោក គីម ជុង​ណា​ម​នោះទេ ហើយ​នាង​បដិសេធ​ក្នុង​ការធ្វើ​អត្ថាធិប្បាយ​លំអិត​នៅពេល​គេ​សួរ​នាង​អំពី​ការជ្រើសរើស និង​អំពើ​បុរស​ដែល​ជ្រើសរើស​នាង​ឲ្យ​ចូលរួម នៅក្នុង​កម្មវិធី ដែល​នាង​គិតថា​ជា​កម្មវិធី​ទូរទស្សន៍​។​

​នាង ព្រមទាំង​ស្ត្រី​វៀតណាម​ម្នាក់ទៀត​ឈ្មោះ Doan Thi Huong ដែល​រង​ការចោទប្រកាន់​ដូចគ្នា បាន​បដិសេធថា​ពួកគេ​បានសម្លាប់​លោក គីម ហើយ​ពួកគេ​គិតថា វា​ជា​កម្មវិធី​កំសាន្ត​របស់​ទូរទស្សន៍​ប៉ុណ្ណោះ​។​

​ស្ត្រី​ឥណ្ឌូនេស៊ី​នោះ​និយាយថា “​ខ្ញុំ​មិនដែល​គិតថា ខ្ញុំ​ត្រូវបាន​គេ​ធ្វើ​ឲ្យ​មានការ​ច្របូកច្របល់​ម​ក​ដល់​កម្រិត​នេះ​សោះ​”​។​

“​ដំបូង ខ្ញុំ​មាន​អារម្មណ៍​តក់ស្លុត​ណាស់ ខ្ញុំ​មិន​ជឿ​វា​ទាល់តែសោះ ថា​ខ្ញុំ​ត្រូវគេ​ដោះលែង ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត​ណាស់​”​។​

​នាង​ក៏បាន​សំដែង​ក្តីសង្ឃឹម​ផងដែរ​ថា ស្ត្រី​ជនជាតិ​វៀតណាម​ដែល​រង​ការចោទប្រកាន់​ដូច​រូបនាង នឹងត្រូវ​បាន​គេ​ដោះលែង​ឲ្យ​មាន​សេដ្ឋ​ភាពដូចគ្នា ក្នុងពេល​ឆាប់ៗ​នេះ​។​

​អ្នក​ទាំងពីរ​អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត ប្រសិនជា​តុលាការ​រកឃើញថា​មានទោស ដូច​ការចោទប្រកាន់​៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ BBC

spot_img
×