Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​នាំយក​សម្ភារៈ​ជា​គ្រឿងឧបភោគ​បរិភោគ​ជូន​ដល់​មន្ត្រី​ជា​ស្ដ្រី និង​ស្ដ្រី​ជាប់ពន្ធ​ធា​គារ​ខេត្តតាកែវ

spot_img

​តាកែវ ​៖ ថ្លែង​ក្នុងឱកាស​ចុះ​ជួប​សំណេះសំណាល​ជាមួយនិង​មន្ត្រី​ជា​ស្ត្រី និង​ស្ត្រី​ជាប់ពន្ធ​ធានា​គា​រនា​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ លោក ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អយ្យការ​អម​សាលាដំបូង​ខេត្តតាកែវ បាន​ជំរុញ ក៏ដូចជា​ការលើកទឹកចិត្ត​បន្ថែមទៀត ក្នុងការ​លើកកម្ពស់​ស្ថានភាព​ស្ត្រី​កម្ពុជា ជា​ម្តាយ ជា​អ្នកដឹកនាំ​គ្រួសារ និង​ជា​ឆ្អឹងខ្នង​នៃ​សេដ្ឋកិច្ច​នៃ​សង្គមជាតិ នៅក្នុង​ស្ថាប័នរដ្ឋ ឬ​ឯកជន ប្រកបដោយ​គុណសម្បត្តិ ល្អប្រសើរ ទទួលបាន​ជោគជ័យ​គ្រប់​កិច្ចការ ក្នុងនាម​ជា​ពលរដ្ឋ​ដ៏​ល្អ មួយវិញទៀត​ស្ត្រី​ដែលជា​ទណ្ឌិត​ត្រូវតែ​កែប្រែ​ជីវិត​របស់ខ្លួន​ឡើងវិញ​បន្ទាប់ពី​រួចផុត​ទុក​ទោស ដែល​ជាប់​នៅក្នុង​ពន្ធ​ធានា​គារ​នេះ ត្រូវ​ចេះ​ប្រើ​ជីវិត​របស់ខ្លួន​អោយ​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គម​ឡើងវិញ ដោយ​មិនត្រូវ​ប្រព្រឹត្តិ​អ្វីដែល​ផ្ទុយ​ពី​ច្បាប់​ឡើយ ។ ទន្ទឹមគ្នា​នោះដែរ​លោក​ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្តតាកែវ ក៏បាន​លើកឡើង​អំពី​ប្រវត្តិ​សិទ្ធិនារី និង​មូល​ហេតុដែល​នាំ​ឲ្យ​មានការ​ប្រារព្ធ​ពិធី​ទិវា​សិទ្ធិនារី ០៨ មីនា នេះ​ឡើង ។​

​អំណោយ​ដែល​យកមក​ចែកជូន​ដល់​មន្ត្រី​ពន្ធនាគារ​ជា​ស្ត្រី​ចំនួន ១៣​នាក់ និង​ជន​ជាប់ឃុំ​ជា​ស្ត្រី ចំនួន ៤២​នាក់ ដោយ​ក្នុង​រួមមាន ម៉ី ត្រីខកំប៉ុង រួម​ជាមួយនិង​ថវិការ​ផងដែរ ។ សូមបញ្ជាក់​ផងដែរ​ថា ក្រុមការងារ​ដែល​រួម​ដំណើរ​ចូលរួម​ជា​ចែក​អំណោយ​ជាមួយនិង​លោក​ជីវ ចាន់​តារា ព្រះរាជអាជ្ញា​អម​សាលាតំបូង​ខេត្ត រួមមាន​លោក ទេព មុនិន្ទ ព្រះរាជអាជ្ញារង លោក កែវ វ​ណ្ណី ប្រធាន​សាខាគយ​និង​រដ្ឋាករ​ខេត្តតាកែវ រួម​ជាមួយនិង​ប្រធាន​ពន្ធ​ធានា​គារ ៕ តាកែវ​

spot_img
×