Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ម្នាក់​ស្គាល់គ្នា​ហ្វេ​ស​ប៊ុ​ក ខាង​ប្រុស​សុំ​ណាត់​ដើ​រ​លេង​ជិះ​ម៉ូតូ​ឌុប​ពី​បន្ទប់​ជួល​មក​ផ្សារ​ទំនើប​សុ​វណ្ណា ហើយ​បោក​យក​កាបូប​លុយ​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ស្គាល់គ្នា​ហ្វេ​ស​ប៊ុ​កបាន​កន្លះ​ខែ​ខាង​ប្រុស​សុំ​ណាត់​ដើរ​លេង​ជិះ​ម៉ូតូឌុប​ពី​បន្ទប់​ជួល​មក​ផ្សារ​ទំនើប​សុ​វណ្ណា​ហើយ​ថាអោយ​យក​កាបូប​លុយ​ទុក​ក្នុង​កែបម៉ូតូ​រួច​អោយ​ចុះ​ពី​លើ​ម៉ូតូ​បើ​ក​រត់គេច​បាត់​យំសោក​រត់​មកប្ដឹង​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​ហេតុ​ការ​ណ៍នេះ​បង្ក​ការ​ភ្ញាក់​ផ្អើល កាល​វេលា​ម៉ោង​១​និង​០០​នាទី​រសៀល​ថ្ងៃទី​១៣ ខែ មីនា ឆ្នាំ ២០១៩​នៅ​ចំណុច​មុខ​ផ្សារ​ទំនើប​សុ​វណ្ណា ស្ថិតនៅ​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន ។​

​ជនរងគ្រោះ​ឈ្មោះ​វណ្ណ សុគន្ធា ភេទ​ស្រី អាយុ ៣១​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​កម្ពុជា ស្នាក់នៅ​បន្ទប់​ជួល​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​រៀប​រាប់ទាំង​ទឹកភ្នែក​ថា​គាត់​ដោយ​ស្គាល់​ជា​បុរស​ម្នាក់​អា​ខាន​ហ្វេ​ស​ប៊ុ​ក​ជន​ឆបោក​មានឈ្មោះ Love Reach បាន​ប្រហែល​ជិត​កន្លះ​ខែ​និង​បាន​និយាយ​គ្នា​តាម​ឆាត​ហ្វេ​ស​ប៊ុ​ក​រហូតដល់​ព្រឹក​មិញ​នេះ​បុរស​នោះបាន​ណ​ត់​ខ្លួន​បបួល​ទៅ​ដើរ​កំសាន្ត​មាត់ទន្លេ​និង​ផ្សារ​ទំនើបក្រោយមក​ក៏​ព្រម​ដើ​រ​លេង​ជាមួយ​បន្ទាប់​បុរស​នោះ​ជិះ​ម៉ាក​ស្គុ​ប​ពី​ពណ៍​ស​មិន​ចាំ​ស្លាក​លេខ​ហើយ​រហូត​ជិះ​ម៉ូតូ​មកដល់​ចំណុច​ផ្សារ​ទំនើប​សុ​វណ្ណា​ក៏បាន​ឈប់​ម៉ូតូ​ ហើយ​បុរស​ដែល​ទើប​និង​ស្គាល់គ្នា​អោយ​គាត់​ចុះ​ពី​លើម៉ូតូ​សិន​ដើ​ម្បី​យក​ម៉ូតូ​ទៅផ្ញើរ​នៅ​កន្លែង​សន្តិសុខ​ព្យាយាម​តែ​ដឹងអី​មុខមាត់​ស្អាតបាត​បែរជា​ចរិត​ជាង​ឆ្កែ​ទៅទៀត​បើក​ម៉ូតូ​រត់​គេចខ្លួនបាត់​ហើយ​កាបូប​គាត់​ដែល​ទុក​ក្នុង​កែបម៉ូតូ​ដែល​សម្ភារៈ​ក្នុងនោះ​រួមមាន ទូរស័ព្ទ​ចំនួន​២​គ្រឿង​ម៉ាក​អាយ​ហ្វូ​ន​សិច​និង​ម៉ាក​សាំង​សុង​រួម​និង​លុយ​ដុល្លា​ជិត​២០០​ដុល្លា​សៀវភៅ​ធានា​គារ​និង​ប ស ក ក៏​បាត់​បង់អស់​គ្មាន​សល់​អ្វី ។ ស្រី្ត​រងគ្រោះ​បន្តថា​ដោយ​រត់​មកប្ដឹង​សមត្ថកិច្ច​ទាំង​ទឹកភ្នែក​ហើយ​ទ្រព្យសម្បត្តិ​លុយកាក់​និង​ទូរស័ព្ទ​វា​មិន​សំខាន់​ទេ​តូចចិត្ត​កើត​មក​អាយុ​ប៉ុណ្ណឹង​ហើយ​នៅតែ​ចាញ់បោក​គេ​ទៀត​ទើប​អោយ​សមត្ថកិច្ច​មេត្តាជួយ​ស្រាវជ្រាវ​តាម​ចាប់​អា​ប្រុស​ព្រាន​មក​ដាក់ទោស​ចាត់ការ​តាមផ្លូវ​ច្បាប់​កុំអោយ​មនុស្ស​អាក្រក់​ទៅ​បោក​នារី​ផ្សេងទៀត​។​

​សមត្ថកិច្ច​នគរបាល​រដ្ឋបាល​ទំនប់ទឹក ខណ្ឌចំការមន​បានអោយដឹងថា​មាន​បង្ក​ការ​ភ្ញាក់​ផ្អើល​និង​សន្តិ​ស​ផ្សារ​ទំនើ​ប​សុ​ណ្ណា​ទូរស័ព្ទ​ថា​បុរស​ម្នាក់​បោក​យក​កាបូប​ពី​ស្ត្រី​រងគ្រោះ​ជា​បុគ្គលិក​ស្រាវ​បៀរ​រួច​ក៏​ប្រញ្ញាប់​ចុះទៅ​កន្លែង​កេ​ី​ត​ហេតុ​សាកសួរ​នាំ​នារី​រងគ្រោះ​ដូច​កា​រៀបរាប់​ខាង​លើ​ដោយ​ខ្លាច​មាន​ការយល់ច្រលំ​ក៏​នារី​នោះ​តាមរក​តាម​ចំ​ណាត​ម៉ូតូ​ផ្ញើរ​នៅ​ផ្សារ​ហើយ​ដើ​រក​អស់ចិត្ត​គិតថា​ជា​រឿង​ការពិត​និង​នាំ​ស្ត្រី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​នគរបាល​ដើម្បី​ធ្វើការស្រាវជ្រាវ​តាមរក​ជន​ឆបោក​យកមក​ដាក់ទោស​ចាត់កា​រ​តាមផ្លូវ​ច្បាប់​អោយទល់​តែ​បាន ៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×