Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូន​ឆ្កែ​រងរបួស​ដេក​ស្រែក ខណៈ​ម្តាយ​វា​ព្រុស​មិន​ឈប់​ហាក់​សុំ​ឲ្យ​គេ​ជួយ​កូន​វា​ផង​! សត្វ​នៅ​ដូច្នេះ ចុះ​មនុស្ស​វិញ​…!? (វីដេអូ)

spot_img

​ចំណង​មនោសញ្ចេតនា ម្តាយ​-​កូន ពិតជា​ឧ​ត្តុ​ង​ឧ​ត្ត​មណាស់​! មិន​ថា​មនុស្ស​ដែលមាន​វិចារណញាណ​ទេ សូម្បីតែ​សត្វ​… ។​

​នេះ​ជា​រឿង​កើត​នៅ​ប្រទេស​ឥណ្ឌា ខណៈពេល​កូន​ឆ្កែ​បាន​រងរបួស​ហើយ​មេ​រប​ស់វា​ព្រុស​ហាក់ “​ដង្ហោយហៅ​” ឲ្យ​គេ​ជួយ ។ មួយសន្ទុះ​ក្រោយ មាន​បុរស​ម្នាក់​ចូលទៅ​មើល ហើយ​ប្រឹង​ជួយ​ព្រោះតែ​របួសធ្ងន់​ពេក គាត់​ទូរស័ព្ទ​ប្រាប់​ក្រុម​សង្គ្រោះ​សត្វ ។​

​ក្រុម​សង្គ្រោះ​សត្វ Animal Aid Unlimited ប្រញាប់​មក​កន្លែងកើតហេតុ ។

​ប៉ុន្តែ​ឆ្កែ​ហាក់ដូចជា​ដឹងថា ពួកគេ​មកជួយ​កូន​របស់​វា វា​ឈប់​ព្រុស​ហើយ​ឱន​លិទ្ធ​កូន​… ។​

​​កូន​ឆ្កែ​ឈឺ​ចុកចាប់​ណាស់ ព្រោះ​វា​ត្រូវ​វត្ថុ​ស្រួច​ចាក់​ទម្លុះ​ស្មា ។​

​នៅពេល​កូន​ឆ្កែ​ស្រែក​ម្តងៗ វា​ក៏​ស្រែក​ឡើង​ដែរ ទាំង​មាន​តំណក់ទឹកភ្នែក ។​

​តាម​ក្រុម​សង្គ្រោះ​របួស​នេះ​ប្រាកដជា​បង្កឡើង​ដោយ​មនុស្ស ។​

​ក្រោយ​ការ​ជ្រោមជ្រែង​វា​ក៏​ធូរស្រាល ។ ពួកគេ​ដាក់ឈ្មោះ​ឲ្យ​ថា Toggle ។​

​ឥឡូវ Toggle បានជា​សះស្បើយ​ហើយ ហើយ​វា​ត្រូវបាន​គេ​យកមក​ចិញ្ចឹម​ថែទាំ ។​

​ក្រុម​សង្គ្រោះ​នៅបាន​នាំយក​មេ​ឆ្កែ និង​កូន​ឆ្កែ ៤​ទៀត​មក​ចិញ្ចឹម ព្រោះ​ពួកវា​ជា​ឆ្កែ​… អ​នាវា ។​

​វា​សំឡឹងមើល​អ្នក​ជួយ​វា​ក្នុង​កែវភ្នែក​ហាក់​ចង់​ប្រាប់ថា “​អរគុណៗ​” ។ នេះឯង​ជីវិត​នៃ​សត្វ​អនាថា ! ប៉ុន្តែ​យ៉ាងនេះ​ក្តី​វា​នៅមាន​ក្តី​ស្រឡាញ់​ឈឺចាប់ ដឹងគុណ​…​។​ល​។ លើសពី​មនុស្ស “​ត្រឹមត្រូវ​” ខ្លះ​ផង ៕ ចន្ទ្រា

spot_img
×