Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លោចផ្សា​ណាស់​! ស្ត្រី​ជា​ម្តាយ​បីកូន​ស្រី​វ័យ ១៩ ឆ្នាំ ព្រោះ​អត់​អាហារ​នៅសល់​ទម្ងន់​តែ ១០​គីឡូក្រាម ហើយ​ពេទ្យ​ជួយ​មិនបាន​ព្រោះ​ជាន់​ចរន្តអគ្គិសនី​នៅ​…​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា (​វីដេអូ​)

spot_img

​ស្ត្រី​ជា​ម្តាយ​ពិតជា​ខ្លោចផ្សា​ណាស់ ព្រោះ​នាង​បង្ខំចិត្ត​ត្រូវ​បី​សាកសព​របស់​កូនស្រី​វ័យ ១៩​ឆ្នាំ របស់ខ្លួន ដែល​នៅសល់​ទម្ងន់​ត្រឹម ១០​គីឡូក្រាម ដើរ​តាមផ្លូវ​តម្រង់​ទៅ​កន្លែង​ដុត​សាកសព ។​

​មុន​នោះ​ស្ត្រី​ជា​ម្តាយ Elizabeth Diaz រូបនេះ បាន​នាំ​កូន​ទៅកាន់​មន្ទីរពេទ្យ​មួយកន្លែង​នាទី​ក្រុង Valencia (​យប់​ថ្ងៃទី ៩ មីនា​) ប៉ុន្តែ​វេជ្ជបណ្ឌិត​បាន​ដើរគេច​ពុំ​ទទួល​ព្រោះ​ចប់​ម៉ោង​ធ្វើការ ហើយ​អគ្គិសនី​ក៏​…​ដាច់​បាត់ ។​

​ពួកគេ​បាន​ជំរុញ​គាត់​ឲ្យ​ទៅ​មន្ទីរពេទ្យ​មួយ​ផ្សេង តែ​កូនស្រី​របស់​អ្នកស្រី​បាន​ដង្ហក់​ដក​ចង្ការ​មាន់ ទម្រាំ​ទៅដល់​មន្ទីរពេទ្យ​ទី​២ ក៏​គ្មាន​អគ្គិសនី​ដែរនោះ កូនស្រី​របស់​អ្នកស្រី​បាន​ដាច់ខ្យល់​ស្លាប់​។​

​ទាល់ច្រក​ព្រោះ​គ្មាន​ថវិកា​ធ្វើ​បុណ្យសព​អ្នកស្រី​បាន​បីកូន​ដើរ​ទម្លុះ​ស្បៃ​រាត្រី នាំ​នាង​ទៅ​ទុក​នៅ​អគារ​តម្កល់សព​ដើម្បី​គេ​…​ដុត ។​

​នេះ​ជា​អ្វីដែល​កំពុង​កើតរឿង​ជាក់ស្តែង​នៅ​ប្រទេស “​ស្តេច​ប្រេងកាត​” ដ៏​ល្បីល្បាញ​នា​អតីតកាល​មួយ​នេះ ៕


spot_img
×