Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថៅកែ​ប្រុស​ផ្សា​រអា​រ៉ូ​ណា បន្ទាប់ពី​អតីត​ប្រពន្ធ បានដាក់​ពាក្យបណ្តឹង​លែងលះ​និង​ទាមទារ​ចែកទ្រព្យ​សម្បត្តិ ខណៈ​ត្រូវបាន​តុលាការ​កំពូល​លើក​យកមក​ជំនុំជម្រះ​

spot_img

​ភ្នំពេញ ៖ ថៅកែ​ប្រុស​ផ្សា​រអា​រ៉ូ​ណា លោក ពេជ្រ ច័ន្ទ​ធី បន្ទាប់ពី​អតីត​ប្រពន្ធ​លោកស្រី ទេស សុ​វណ្ណា​រី បានដាក់​ពាក្យបណ្តឹង​លែងលះ​និង​ទាមទារ​ចែកទ្រព្យ​សម្បត្តិ ខណៈ​ត្រូវបាន​តុលាការ​កំពូល​លើក​យកមក​ជំនុំជម្រះ ជា​សាធារណ​កាលពីដើម​ខែមីនា​កន្លងមកនេះ តែ​ត្រូវបាន​លើក​ពេល​ប្រកាស​នៅពេល​ក្រោយ ។​

​លោក ពេជ្រ ច័ន្ទ​ធី បាន​រៀបរាប់​កាលពី​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩​ថា ក្រុមហ៊ុន​អា​រ៉ូ​ណាខ​ប​ភើ​រេ​សិន ភី​ធី​អ៊ី អិ​ល​ធី​ឌី បង្កើត​ក្នុង​ឆ្នាំ​២០០១ ហើយ​លោក និង​ភរិយា​រៀបការ​នឹង​ចុះ​សំបុត្រអាពាហ៍ពិពាហ៍​ខែមេសា​ឆ្នាំ​២០០២ ។ បន្ទាប់ពី​ភាគី​ប្រពន្ធ​ប្តឹង​លែងលះ​កាលពី​ឆ្នាំ​២០១៥​នាង​តែងតែ​តាមរក​រឿង​បង្ក​ជា​បញ្ហា​នាំ​បក្សពួក​មក​អុកឡុក​ដ​ល់​ក្នុង​ផ្សា​រអា​រ៉ូ​ណា​ស្ទើរ​រាល់​សប្តាហ៍ មិនតែប៉ុណ្ណោះ​គាត់​បាន​នាំ​ប៉ូលីស​ស​ប៉ុស្តិ៍​និង​ចៅសង្កាត់​ទឹកល្អក់​ទី​1​មួយក្រុម​ឡើងលើ​ផ្ទះ​ក្នុង​គោលបំណង​ចាប់​លោក​ដាក់គុក​ដោយ​គ្មាន​ដីកា​តុលាការ​ដោយ​ចោទប្រកាន់​ពីបទ​បង្ខាំង​មនុស្ស​ខុសច្បាប់​ខណៈដែល​ទេស​សុវណ្ណ​រី​បាន​នាំ​ប្រុស​ថ្មី​មកពី​ខាងក្រៅ​មកជា​មួយ​ទៅវិញ​។​

​ថៅកែ​ផ្សា​រអា​រ៉ូ​ណា លោក​ពេជ្រ ច័ន្ទ​ធី បាន​បន្តទៀតថា រំលង​បាន​មួយ​សប្តាហ៍​បែរជា​ប្តឹង​រឿង​លោក​លួច​លុយ​ជាង​៣​លាន​ដុល្លារ តែ​រក​ភស្តុ​ង​តាង​មិនឃើញ សាលាដំបូង​មិន​ចាត់ការ​តាម​បណ្តឹង​ឡើយ ។ ក្រោយមក ទៀត​អតីត​ប្រពន្ធ​រូបនោះ​បាន​នាំ​មនុស្ស​មួយក្រុម​មក​បង្ក​ការអុកឡុក​ក្នុង​ផ្សា​រអា​រ៉ូ​ណា វាយដំ​លោក​ដើម្បី​រក​កំហុស​សម្រាប់​ដាក់បន្ទុក​បន្ថែម តែ​លោក​មិនបាន​តដៃ​នោះទេ គឺ​អត់ធ្មត់​ដើម្បី​កូន​ទាំងពីរ ដែល​មួយ​ជា​កូនប្រុស​ប្តី​មុន​របស់​លោកស្រី សុ​វណ្ណា​រី និង​កូនប្រុស​ម្នាក់ទៀត គឺ​កូន​ជាមួយនឹង​លោក ។​

​ក្នុងការ​បង្កើត​មុខរបរ​បើក​ក្រុមហ៊ុន​ខាងលើ​លោក​បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​និង​អតីត​ប្រពន្ធ​បាន​ខ្ចីលុយ​ធនាគារ​ចំនួន​២​ម៉ឺន​ដុល្លារ​សម្រាប់​បើក​ក្រុមហ៊ុន​និង​ផ្សារ​ទំនើប​ខ្នាតតូច​ដែលមាន​ទីតាំងនៅ​អតីត​សណ្ឋាគារ​រី​ហ្គេ​ល​មាន​ទំហំ​១០០​ម៉ែត្រការ៉េ ឯ​ទំនិញ​បាន​ទិញ​ជំពាក់​ក្រុមហ៊ុន​រយៈពេល​៣​ខែ​ទើប​សង​វិញ​កាលណោះ​មានការ​លំបាក​ខ្លាំង​ដោយ​យើង​មិនមាន​ប្រាក់​គ្រប់គ្រាន់​សំរាប់​សងបំណុល​ក្រុមហ៊ុន​វិញ​ត្រូវបាន​ក្រុមហ៊ុន​ប្តឹងទៅ​ចៅសង្កាត់​ដេប៉ូ​៣​។​មិន​ដូច​អ្វីដែល​នាង​ទេស​សុ​វណ្ណា​រី​រៀបរាប់ថា​បាន​លក់​ដី​២​ឡូ​ដើម្បី​បង្កើត​ហាង​នោះទេ​។​លោកអ្នក​អាច​សើ​ុ​ប​មើលថា​តើ​នាង​ទេស​សុ​វណ្ណា​រី​មាន​ប្រវត្តិ​បែបណា​បាន​សំបូរ​លុយ​ម៉េ​ស​?​រហូតដល់​សព្វថ្ងៃ​លោក​ពេជ្រ​ច័ន្ទ​ធី​នៅ​ជំពាក់​បំណុល​ធនាគារ​៣០​មុ​ឺ​ន​ដុល្លារ​និង​បំណុល​ក្រុមហ៊ុន​ដែល​បានដាក់​ទំនិញ​អោយ​ជំពាក់​ចំនួន​៣៥​មុ​ឺ​ន​ដុល្លារ​បន្ថែមទៀត ។​បំណុល​នេះ​គឺ​ដោយសារ​នាង​ទេស​សុ​វណ្ណា​រី​ជា​អ្នក​ទុកដាក់​ប្រាក់​ដែល​ខ្ចី​ធនាគារ​និង​មិនទាន់​សង​ក្រុមហ៊ុន​ទំនិញ​។​បំណុល​ទាំងអស់នេះ​លោក​ពេជ្រ​ច័ន្ទ​ធី​កំពុងតែ​ដោះ​សង​គេ​វិញ​ជា​រៀងរាល់ខែ​។​

​លោក​ពេជ្រ ច័ន្ទ​ធី បាន​រៀបរាប់​ពី​នាង​សុ​វណ្ណា​រី​បាន​ធ្វើបាប​កូនប្រុស​បង្កើត​របស់ខ្លួន​ថា ដោយ​រក​អ្វី​ចាប់កំហុស​ពី​លោក​មិនបាន ក៏បាន​ប្តឹង​ខាង​ប៉េអឹម​បាន​ចាប់​កូន​ម្តង​ជា​ពីរដង ចាប់វាយ​ខ្នោះ​ដូច​អ្នកទោស​ដល់​ក្នុងផ្ទះ​យកទៅដាក់​ក្នុង មណ្ឌល​បន្សាប​គ្រឿងញៀន​នៅ​ខេត្តតាកែវ ។ ឃើញ​ដូចនេះ​លោក​មានការ​ឈឺចាប់​និង​អាណិតកូន​ជា អណេក​លោក​ក៏បាន​តាមរក​ទម្រាំ​ឃើញ​រហូតដល់​បី​បួន​ថ្ងៃ​ក្រោយមក​ទើប​ដឹងថា​នៅឯណា​។​គោលបំណង​របស់​នាង​ទេស​សុ​វណ្ណា​រី​គឺ​បំផ្លាញ​ឬ​កំទិច​គ្រួសារ​មួយ​នេះ​អោយ​ខ្ទេចខ្ទី​អស់ហើយ​យក​ប្រុស​ថ្មី​មក​រស់នៅ​ទីនោះ លោក​ឈឺចាប់​ណាស់​។​

​ដោយឡែក​ចំពោះ​កូនប្រុស​បង្កើត​របស់លោក​ស្រី ទេស សុ​វណ្ណា​រី ដែល​មិនមែនជា​កូនបង្កើត​របស់លោក​ពេជ្រ ច័ន្ទ​ធី ក៏បាន​ថ្កោលទោស​ម្តាយ និង​ធ្វើជា​សាក្សី ព្រមទាំង​យល់ដឹង​ចំពោះ​អំពើ​ល្អ​របស់លោក​ដែលជា ឪពុក​ក្រោយ​ផងដែរ ។ លោក​ពេជ្រ ច័ន្ទ​ធី បាន​សំណូមពរ​ដល់​កូន​ទាំងពីរ​នេះ​កុំ​មានការ​បកអាក្រាត​ម្តាយ​ខ្លួន តាម​បណ្តាញ​សង្គម​ធ្វើ​អ្វី ព្រោះ​អាច​រង​ការ​រិះគន់ថា ជា​កូន​អក​ត្ត​ញ្ញូ ។ អ្វីដែល​នឹកស្មាន​មិន​ដល់​នោះ លោក និង​កូន​ទាំងពីរ​មាន​គម្រោង​រួមគ្នា​ធ្វើលិខិត​ស្នើសុំ​ទៅ​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​សុំ​ការលើកលែងទោស​ដល់​ភរិយា និង​ម្តាយ​របស់​កូនៗ​ផងដែរ នៅពេលដែល​បញ្ចប់រឿង​ក្តី​មួយ​នេះ ។​

​ជាមួយគ្នា​នោះដែរ លោក​ពេជ្រ ច័ន្ទ​ធី បាន​បន្ថែមទៀតថា លោក​មាន​ខ្សែ​វិ​ដេ​អូ CCTV ជាច្រើន​ដែល​បញ្ជាក់​ពី​ប្រពន្ធ​លោក និង​បេឡាករ​បាន​លួច​យកលុយ​ចេញពី​កេស មាន​ឯកសារ​ជាច្រើន​ទៀត​ដែល​ប្រពន្ធ​លោក​ខ្ចីបុល​គេ ដោយ​មិនដឹង​យកលុយ​ទៅណា បែរជា​បន្សល់ទុក​ឲ្យ​លោក​ជា​អ្នក​សង​គេ​មកដល់​ថ្ងៃនេះ​។​

​ក្នុង​ទឹកមុខ​ស្រងូត​លោក​ច័ន្ទ​ធី បាន​បន្ត​បង្ហាញថា “​រូបភាព​ដែល​នាង​នាំ​ប្តី​ក្រោយ​ទី​៤ ដែលជា​មន្ត្រី​ប៉េអឹម​ចង់​ឡើងទៅ​លើផ្ទះ មាន​ទាំង​កាំភ្លើង​នៅ​នឹង​ចង្កេះ​ផង ក្នុង​បំណង​មក​គំរាម​ខ្ញុំ​ប្លន់​យក​ទ្រព្យសម្បត្តិ​ដែល​វា​បាន​លួច​ជញ្ជូន​មិនទាន់​អស់ ។ ទង្វើរ​នេះ​គឺ​ក្នុង​គោលបំណង​មក​ថត​សកម្មភាព​ល្បិច​មួយ​ដែល​នាង​សម្តែង​ឆាកល្ខោន​ដើម្បី​ចាប់​ខ្ញុំ​ដាក់គុក ដោយ​ប្តី​ក្រោយ​នោះបាន​ពាក់​វ៉ែនតា​កាមេរ៉ា​វីដេអូ​សំរាប់​ថត​យក​សកម្មភាព ហើយ​នាង​ទេស​សុ​វណ្ណា​រី​បាន​វ៉ៃ​ខ្ញុំ​ជាច្រើន​ដៃ ដើម្បីអោយ​ខ្ញុំ​តបត​ទៅ​គេ​ថត​សកម្មភាព​ហ្នឹង​យកទៅដាក់​តុលាការ​ប្តឹង​ខ្ញុំ​ពីបទ​ប្រើ​អំពើ​ហឹ​ង្សា​រលើ​ស្ត្រី តែ​ខ្ញុំ​ដឹង​គំរោង​របស់​វា ទើប​ខ្ញុំ​បណ្តេញ​អា​ប្តី​ទី​៤​របស់​វា​ចេញទៅ​ក្រៅ​ហាង វា​ខឹង​ខ្លាំងណាស់​ព្រោះ​មិនបាន​សំរេច​បំណង​វា​” ។​

​សូម​ជំរាបជូន​សាធារណជន​ឱ្យបាន​ជ្រាបថា លោក​ពេជ្រ​ច័ន្ទ​ធី​និង​អតីត​ប្រពន្ធ​គឺ​រស់នៅ​ជាមួយគ្នា​ជា​អ​និតិ​សង្វាស​(​មិន​ស្របច្បាប់​អត្រានុកូលដ្ឋាន​នោះទេ​)៕​ ដោយ ៖ កូ​ឡាប​

spot_img
×