Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ១៤ ខែមី​​នា ឆ្នាំ​២០១៩

spot_img

ឆ្នាំជូត ៖ ថ្ងៃនេះ​ពុំ​អំណោយផល​ល្អ​សម្រាប់​អ្នក ។ ប្រសិន​ធ្វើ​ការងារ​ការិយាល័យ អ្នក​ត្រូវ​ប្រយ័ត្ន​មាន​មនុស្ស​ឈ្នានីស​បង្ករឿង ប្រសិន​ធ្វើ​ជំនួញ​នោះ​គួរ​ចៀសវាង​ការវិនិយោគ ដើម្បី​បញ្ចៀស​ខាតបង់ ។ ប្រសិន​អ្នក​មិន​ធ្វើការ​សម្រេចចិត្ត​ប្រញាប់ប្រញាល់​ពេក​ក្នុងថ្ងៃនេះ គឺអាច​ធានា​មាន​ប្រភព​ចំណូល​មួយ​ស្ថិរភាព ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៩ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ទឹកសមុទ្រ ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រោង , វក ៕

​ឆ្នាំឆ្លូវ ៖ ចូរ​បន្ត​រក្សា​រឹងមាំ​ទស្សនៈ​របស់ខ្លួន និង​បញ្ចៀស​ជំពាក់ជំពិន​នឹង​បញ្ហា​មិនចាំបាច់ ។ អ្នក​ក៏​គួរ​បង្កើត​ទំនាក់ទំនង​ទូលំទូលាយ​ជាង​ជាមួយ​មនុស្ស​នៅ​ជុំវិញ យកចិត្តទុកដាក់​ដល់​រឿង​កើតឡើង​ជុំវិញខ្លួន អ្នកនឹង​ងាយ​ឈោង​ដល់​ជោគជ័យ ប្រសិន​ចេះ​ប្រើប្រាស់​កម្លាំង​សាមគ្គី ។ មនោសញ្ចេតនា​គ្រួសារ​របស់​អ្នក​ល្អ​បំផុត ។ អ្នកមាន​ឪពុកម្តាយ ឬ​គូស្នេហ៍​ត្រៀម​ស្តាប់​យោបល់​ចែករំលែក​ពី​អ្នក ។​

​បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ០,៤ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង លឿង , ត្នោត ។ ឆ្នាំ​អ្នកយក​អាសា ជូត ,​ខាល , កុរ ៕

​ឆ្នាំខាល ៖ ថ្ងៃនេះ​អ្នក​ងាយ​សម្រេចបាន​ស្នាដៃ​ដ៏​អស្ចារ្យ ។ អ្នក​បាន​បង្កើត​គោលដៅ និង​ប្រឹងប្រែង​ក្នុង​រយៈពេល​កន្លងទៅ ហើយ​ថ្ងៃនេះ​គឺជា​ពេល​អ្នកទទួលបាន​រង្វាន់​សក្តិសម ។ ប៉ុន្តែ​អ្នក​ក៏ត្រូវ​យកចិត្តទុកដាក់​ដល់​គំនិត អារម្មណ៍​របស់​មនុស្ស​ក្នុង​គ្រួសារ​ឲ្យ​បាន​ច្រើនជាង ។ អ្នក​អាចមាន​ទំនាស់​ជាមួយ​គូស្នេហ៍ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ស្លឹកឈើ , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមី , ចរ ៕

​ឆ្នាំថោះ ៖ អ្នក​ងាយ​ត្រូវ​ប្រឈមមុខ​នឹង​ស្ថានការណ៍​ពិបាក​ដោះស្រាយ​ក្នុង​ការងារ ដូចជា​បញ្ហា​ស្មាន​មិន​ដល់​កើតឡើង មានទំនាស់​ជាមួយ​អ្នក​រួម​ការងារ ឬ​អាច​ត្រូវ​ផ្លាស់ប្តូរ​បរិស្ថាន​ធ្វើការ ។ ខាង​ផ្នែក​មនោសញ្ចេតនា​មាន​មនុស្ស​ជាច្រើន​ចាប់អារម្មណ៍​មកលើ​អ្នក តែ​ភាគច្រើន​ពួកគេ​ជាម​នុស្ស​មិន​ស្មោះត្រង់ ។ ប្រសិន​បាន​មានគ្រួសារ​អ្នក​គួរ​រក្សា​គម្លាត​ជាមួយ​មនុស្ស​ខុស​ភេទ​គ្នា បញ្ចៀស​ការយល់ច្រឡំ ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ១៣ ដល់ ១៥ ។ ពណ៌​សំណាង ទឹកសមុទ្រ បៃតង ។ ឆ្នាំ​អ្នកយក​អាសា ថោះ , មមែ , កុរ ៕

​ឆ្នាំរោង ៖ ការងារ​អំណោយផល​ល្អ ប្រសិន​សហការ​រកស៊ី​ជាមួយ​អ្នកណាម្នាក់ នឹង​សម្រេចបាន​ជោគជ័យ​ហួស​ពី​ការ​ស្មាន ។ អត្តចរិត​រួសរាយ​ស្មោះត្រង់​របស់​អ្នក​ងាយ​បង្ក​ចំណាប់អារម្មណ៍​សម្រាប់​ម​នុស្ស​គ្រប់គ្នា សូម្បី​ចំពោះ​អ្នក​ទើប​ជួបគ្នា​ដំបូង ។ អ្នក​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ឪពុកម្តាយ​ឲ្យ​បាន​ច្រើន និង​ពិចារណា​ឲ្យ​ម៉ត់ចត់​អំពី​ដំបូន្មាន​របស់​ពួកគាត់ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ៤,៥ ពិន្ទុ ។ ម៉ោង​ល្អ ២៣ ដល់ ១ ។ ពណ៌​សំណាង កាហ្វេ , លឿង ។ ឆ្នាំ​អ្នកយក​អាសា ជូត , វក , រកា ៕

​ឆ្នាំម្សាញ់ ៖ អ្នក​អាច​កសាង​ទំនុកចិត្ត​ជាមួយ​មនុស្ស​គ្រប់គ្នា ហេតុនេះ​ការងារ​មាន​ភាពងាយស្រួល​បំផុត និង​មាន​អ្នក​ជួយ​យកអាសា​ជ្រោមជ្រែង​ជានិច្ច ។ ហិរញ្ញវត្ថុ​របស់​អ្នក​ក៏​ស្ថិរភាព ប្រសិន​ធ្វើ​ជំនួញ​អ្នក​អាច​សង្ឃឹមទុក​ពី​ប្រាក់ចំណូល​ដ៏​ក្រាស់ក្រែល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៥ ពិន្ទុ ។ ម៉ោង​ល្អ ១៧ ដល់ ១៩ ។ ពណ៌​សំណាង ក្រហម , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , រកា , កុរ ៕

​ឆ្នាំមមី ៖ អ្នកជា​មនុស្ស​រវៀសរ​វៃ រហ័សរហួន ហេតុនេះ​ទទួលបាន​ការគោរព សរសើរ​ពី​មនុស្ស​នៅ​ជុំវិញ​ច្រើន ។ ការងារ​ប្រព្រឹត្ត​ទៅដោយ​រលូន គ្មាន​ជួប​ការលំបាក ឬ​ឧបសគ្គ​អ្វី​ឡើយ​ក្នុងថ្ងៃនេះ ។ ប៉ុន្តែ​រឿង​មនោសញ្ចេតនា​ងាយ​កើតមាន​ទំនាស់​ខ្វែងគំនិត​គ្នា ចូរ​បន្ទាបខ្លួន កុំ​ចង់​ចាញ់ឈ្នះ​នោះ​ទើប​អាច​ផ្សះផ្សា​គ្នា​បាន ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៤,៦ ពិន្ទុ ។ ម៉ោង​ល្អ ៣ ដល់ ៥ ។ ពណ៌​សំណាង ផ្កាឈូក , ស្វាយ ។ ឆ្នាំ​អ្នកយក​អាសា ខាល , ម្សាញ់ , មមែ ៕

​ឆ្នាំមមែ ៖ អ្នក​អាច​ស្ងប់​អារម្មណ៍​អំពី​ទំនាក់ទំនង​ក្នុង​គ្រួសារ ។ អ្នកជា​មនុស្ស​ក​ត្ត​ញ្ញូ​ចំពោះ​ឪពុកម្តាយ ហេតុនេះ​កូនចៅ​របស់​អ្នក​ក៏​យកតម្រាប់​តាម ចេះ​ស្តាប់បង្គាប់​គួរ​លម្អរ​ចំពោះ​មនុស្ស​ចាស់ ។ ទំនាក់ទំនង​សង្គម​របស់​អ្នក​ក៏​ពុំមាន​បញ្ហា​អ្វី​ឡើយ អ្នក​ថែមទាំង​ជា​អ្នក​សម្រុះសម្រួល​ទំនាស់​រវាង​មនុស្ស​គ្រប់គ្នា ។ ប្រសិន​មាន​ផែនការ​អ្វីដែល​អល់អែក​ពុំមាន​ធ្វើ​ពីមុនមក ថ្ងៃនេះ​អ្នក​គួរ​ដំណើរការ​នឹង​ទទួលជោគជ័យ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ២,៩ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ស , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , ម្សាញ់ , មមី ៕

​ឆ្នាំវក ៖ ថ្ងៃនេះ​អ្នក​ក្តាប់បាន​ឱកាសល្អ​បំផុត​ក្នុង​ការងារ ។ ប្រសិន​ពុំទាន់​រកឃើញ​ទិសដៅ​អនាគត​របស់ខ្លួន អ្នក​អាច​រួមជាមួយ​មិត្តភក្តិ​គូសវាស​ផែនការ​លំអិត​ដើម្បី​ពង្រីក​បុព្វហេតុ​ជោគជ័យ ។ រឿង​មនោសញ្ចេតនា​ល្អប្រសើរ អ្នក​នៅ​លីវ​នឹង​រកបាន​មនុស្ស​សក្តិសម​ជាមួយ​ខ្លួន អាច​បន្តដំណើរ​ទៅមុខ ប្រកបដោយ​សុភមង្គល ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ២,៤ ពិន្ទុ ។ ម៉ោង​ល្អ ២៣ ដល់ ១ ។ ពណ៌​សំណាង ស , ប្រាក់ ។ ឆ្នាំ​អ្នកយក​អាសា ជូត , រោង , ម្សាញ់ ៕

​ឆ្នាំរកា ៖ ថ្ងៃនេះ​អ្នកមាន​អារម្មណ៍​តានតឹង​មិនដឹង​និយាយប្រាប់​អ្នកណា​ដែល​ទោះបី​រកបាន​អ្នក​ស្តាប់​អ្នក​ក៏​មិនដឹង​គួរ​រៀបរាប់​យ៉ាងដូចម្តេច ។ ផែនការ​ងារ​នៅតែ​ដំណើរការ​យ៉ាង​លញ​អ ពុំ​រង​ឥទ្ធិពល​ពី​ផ្លូវចិត្ត​របស់​អ្នក ។ មនោសញ្ចេតនា​ស្ថិរភាព​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​ខ្វាយខ្វល់ ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខ​សំណាង ០,១ ពិន្ទុ ។ ម៉ោង​ល្អ ១១ ដល់ ១៣ ។ ពណ៌​សំណាង ប្រផេះ , បៃតង ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ម្សាញ់ , ចរ ៕

​ឆ្នាំចរ ៖ អ្នក​ត្រូវ​ទ្រាំទ្រ​ការលំបាក​យ៉ាងច្រើន​ក្នុង​ការងារ ត្រូវ​រក្សា​ភាព​អត់​ឆ្ម​ត់ កុំ​ឆេវឆាវ​បង្កទំនាស់​ជាមួយ​អ្នកដទៃ ។ មនោសញ្ចេតនា​ងាយ​ប្រេះស្រាំ មនុស្ស​ដែល​អ្នក​ទុកចិត្ត​តាំងពី​យូរ​មកហើយ បែរជា​មិនល្អ​ដូច​អ្នក​គិត ។​

​បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខ​សំណាង ៥,៦ ពិន្ទុ ។ ម៉ោង​ល្អ ៣ ដល់ ៥ ។ ពណ៌​សំណាង ត្នោត , លឿង ។ ឆ្នាំ​អ្នកយក​អាសា ខាល , ថោះ , មមី ៕

​ឆ្នាំកុរ ៖ ការងារ​ល្អ​បំផុត ។ អ្នក​អាច​ឆ្លៀតឱកាស​នេះ ដើម្បី​ពង្រីក​ទំនាក់ទំនង​សង្គម ។ ថ្ងៃនេះ​ទោះ​ធ្វើ​កិច្ចការ​អ្វី​ក៏​សម្រេច​ជោគជ័យ​ដូច​បំណង ។ រឿង​មនោសញ្ចេតនា​ពោរពេញ​ដោយ​ភាព​សោមនស្ស​រីករាយ កក់ក្តៅ​ក្រៃលែង ។​

​បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខ​សំណាង ១,៧ ពិន្ទុ ។ ម៉ោង​ល្អ ៥ ដល់ ៧ ។ ពណ៌​សំណាង ខ្មៅ , ស ។ ឆ្នាំ​អ្នកយក​អាសា ឆ្លូវ , ខាល , កុរ ៕​

spot_img
×