Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្ដេច ហ៊ុន សែន តែងតាំង​អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប គឺ​លោក ម៉ាង ស៊ី​ណេ​ត និង​លោក លៀម សុ​ដា​

spot_img

​រាជធានី​ភ្នំពេញ​ ៖ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​អនុក្រឹត្យ​តែងតាំង​អភិបាលរង​ខេត្ដ​ព្រះសីហនុ ចំនួន​២​រូប ជំនួស លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ ដែល​ត្រូវ​បញ្ចប់​តួនាទី​ ។​

​អនុក្រឹត្យ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា មន្ដ្រី​ទាំង​២​រូប ដែល​ត្រូវបានតែងតាំង​ជា​អភិបាលរង​ខេត្ត​ព្រះសីហនុ​នោះ រួមមាន​៖ លោក ម៉ាង ស៊ី​ណេ​ត និង លៀម សុ​ដា​ ។​

​មុន​ចេញ​អនុក្រឹត្យ​តែងតាំង លោក លៀម សុ​ដា ជា​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​លោក ម៉ាង ស៊ី​ណេ​ត ជា​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​ព្រះសីហនុ​ ។​

យោងតាម​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ដឹង​ស្តីពី ការផ្ទេរ​ភារកិច្ច និង​តែងតាំង​មន្ត្រីរាជការ ដោយ​សម្រេច​ ៖

​មាត្រា ១. ផ្ទេរ​ភារកិច្ច​លោក លៀម សុ​ដា ឋានន្តរស័ក្តិ​ឧ​ត្ត​ម​មន្ត្រី ថ្នាក់​លេខ​២ ពី​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ឲ្យ​មកកាន់​តំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ។​

មាត្រា ២. តែងតាំង​លោក ម៉ាង ស៊ី​ណេ​ត ឋានន្តរស័ក្តិ​វរមន្ត្រី ថ្នាក់​លេខ​១ នៃ​ក្របខ័ណ្ឌ​មន្ត្រី​គ្រប់គ្រង​រដ្ឋបាល​ក្រសួងពាណិជ្ជកម្ម ឲ្យ​កាន់​មុខតំណែង​ជា​អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​ ។​

​សូម​រំលឹកថា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា កាលពី​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០១៩ បានចេញ​អនុក្រឹត្យ​បញ្ចប់​មុខតំណែង អភិបាលរង​ខេត្ត​ព្រះសីហនុ ២​រូប គឺ​លោក ស្រ៊ុន ស្រ៊ន់ និង​លោក ផៃ ប៊ុន​វណ្ណៈ ​។​

​សម្ដេច ហ៊ុន សែន បានចាត់ទុក ការដកតំណែង​អភិបាលរង​ខេត្ត​ព្រះសីហនុ​ទាំង​២​រូបនេះ គឺជា​ការ កាត់​សាច់​ស្អុយ ឬ​ជា​ការយក​គ្រាប់​គ្រូ​ស និង​គ្រាប់​ខ្សាច់ ចេញពី​ស្បែកជើង ទើប​អាច​ដើរ​ទៅមុខទៀត​បាន ដោយ​រលូន​៕ ដោយ​៖ ដែន សីមា​

spot_img
×