Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿង​សមុទ្រ​ជាង​៧​តោន នាំចូល​ពី​ប្រទេស​វៀតណាម ពុំមាន​ច្បាប់​អនុញ្ញាត​

spot_img

​ភ្នំពេញ ៖ យោងតាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ផ្អែក​តាម​ការស្រាវជ្រាវ​ស៊ើបអង្កេត​របស់​មន្ត្រី​ជំនាញ នៅវេលា​ម៉ោង ៣៖០៥​នាទី ទៀបភ្លឺ ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ កម្លាំង​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ក្រោម​ការសម្របសម្រួល​នីតិវិធី​ពី លោក ខាំ សុ​ផា​រី ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បា​នប​ង្រា្ក​ប​ករណី​នាំចូល​បង្គា​ពី​ប្រទេស​វៀតណាម ពុំមាន​ច្បាប់​អនុញ្ញាត ដឹក​តាម​រថយន្ត​ចំនួន ០៣​គ្រឿង​៖ 2-​ម៉ាក HYUNDIA ស្លាក​លេខ 3A 0869, 2-​ម៉ាក​សាំង​យ៉ុង​កែឆ្នៃ ស្លាក​លេខ 2A 0342, 3-​ម៉ាក HYUNDIA គ្មាន​ស្លាក​លេខ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​15 ផ្លូវជាតិ​លេខ 3​ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ក្រោយពី​ការត្រួតពិនិត្យ​សមត្ថកិច្ច​ចម្រុះ បាន​ឆែកឆេរ​ជាក់ស្តែង​រកឃើញ​៖ បង្គា​(​បង្គា​មាន​ចាក់​សារធាតុ​ម្យ៉ាង​ខាប់​ដូច​ចាហួយ​ចូល​ក្បាល​បង្គា​) និង​គ្រឿង​សមុទ្រ​មួយចំនួន និង​គ្មាន​ច្បាប់​អនុញ្ញាត​ចំនួន ៣៧៦​កេស មាន​ទម្ងន់​ប្រមាណ ៧៥២០​គីឡូក្រាម ​។​

​សមត្ថកិច្ច​បញ្ជាក់ថា ចំពោះ​វត្ថុតាង​ទាំងអស់​ខាងលើ លោក​ព្រះរាជអាជ្ញារង ខាំ សុ​ផា​រី បានសម្រេច​ឲ្យ​ដកហូត​រក្សា​ទុកជា​បណ្តោះ​អាសន្ន​នៅ​នាយកដ្ឋាន (​ដោយ​យក​វត្ថុតាង​មួយចំនួន​ទៅធ្វើ​ការពិសោធន៍​រកសា​រ​ធាតុ​ហាមឃាត់​) ហើយ​និង​បន្ទាប់មក​បាន​បញ្ជា​ឲ្យ​យក​បង្គា​ដែលមាន​ចាក់​បញ្ចូល​សារធាតុ​ដូច​បាន​រៀបរាប់​ខាងលើ និង​គ្មាន​ច្បាប់ យកទៅ​ដុត​បំផ្លាញចោល​នៅ​ទីលាន​ចាក់សំរាម​បឹង​ជើងឯក នៅវេលា​ម៉ោង​៣៖១០​នាទី​ល្ងាច​ថ្ងៃ​ដដែល និង​បាន​នាំខ្លួន​អ្នកបើកបរ​រថយន្ត​ចំនួន ០៣​នាក់ មក​សាកសួរ​បំភ្លឺ​នៅ​នាយកដ្ឋាន ដើម្បី​ស្វែងរក​ម្ចាស់​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់ ​៕ ដោយ ៖ កូឡាប

spot_img
×