Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាល​រាជធានី​ស្នើ​ឲ្យ​ធនាគារ​ADB ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង ប្រវែង​ជាង​១០​គីឡូម៉ែត្រ ចាប់ពី​ក្រោយ​សាលា​តិច​ណូ ដល់​មហាវិថី​វិមាន​ឈ្នះ​ឈ្នះ ( អូ​ឌឹ​ម​)

spot_img

​ភ្នំពេញ ​៖ អភិបាល​រាជធានី​ភ្នំពេញ​លោក ឃួ​ង ស្រេង​បាន ស្នើ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ប្រវែង​ជាង​១០​គីឡូម៉ែត្រ ចាប់ពី​ក្រោយ​សាលា​តិច​ណូ​ដល់​មហាវិថី​វិមាន​ឈ្នះ ឈ្នះ​( អូ​ឌឹ​ម​)​។​
ការស្នើសុំ​បែបនេះ ក្នុងពេលដែល​លោក​ឃួ​ង ស្រេង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី សាន់​នី​យ៉ា ឌូ​រ៉ានី ចា​មែ​ល (Sunniya Durrani-Jamal) នាយក​តំបន់​របស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

លោក​ឃួ​ង​ស្រេង​បាន​មានប្រសាសន៍​លើកឡើងថា ក្រោម​ការដឹកនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន បានធ្វើ​ឲ្យ​រាជធានី​ភ្នំពេញ មានការ​រីកចម្រើន យ៉ាងខ្លាំង ។ ទន្ទឹមនឹង​ការរីកចម្រើន​នេះ រាជធានី​ភ្នំពេញ​ក៏បាន​ប្រឈម​នឹង​បញ្ហា​មួយចំនួន​ផងដែរ ដូចជា​បញ្ហា​ការកកស្ទះ​ចរាចរណ៍ និង​បញ្ហា​សំរាម​ជាដើម​។ ជុំវិញ​បញ្ហា​ប្រឈម​ទាំង នេះ​លោក​អភិបាល​រាជធានី ក៏បាន​ស្នើសុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី​ADB ជួយ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ផងដែរ​។​

ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ទៅលើ​ការកកស្ទះ​ចរាចរណ៍​នេះ លោក​អភិបាល​រាជធានី​បានស្នើ​សុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ជួយ​ស្ថាបនា​ផ្លូវ​អម​ផ្លូវ​រថភ្លើង​ចាប់ពី​ក្រោយ​សាលា​តិច​ណូ​រហូតដល់​​ផ្លូវ​វិមាន​ឈ្នះ​ឈ្នះ​( ផ្លូវ​អូ​ដឹ​ម )​ដែលមាន​ប្រវែង​ជាង​១០ គីឡូម៉ែត្រ ។ លោក​បញ្ជាក់ថា​ផ្លូវ​នេះ ពិត​ជាមាន​សារសំខាន់ ក្នុងការ​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរ លើ​បណ្តោយ​ផ្លូវ​រុស្ស៊ី និង​ស្រប​ពេលដែល​រាជរដ្ឋាភិបាល គ្រោង​នឹង​បើកផ្លូវ​ថ្មី​មួយទៀត​ចាប់ពី​មហាវិថី​ឈ្នះ ឈ្នះ (​អូ​ឌឹ​ប​កប់​ស្រូវ​)​ផ្លូវ​រហូត​ទៅដល់​ក្រុងព្រះសីហនុ ដែលជា​ប្រភេទ​ផ្លូវ BOT​ ​។​

ដោយឡែក​ពាក់ព័ន្ធ​នឹង​បញ្ហា​សំរាម លោក​អភិបាល​រាជធានី ក៏បាន​ស្នើសុំ​ឲ្យ​ធនាគារអភិវឌ្ឍន៍អាស៊ី ADB ជួយ​ជ្រោមជ្រែង​ផងដែរ ខណៈដែល​ការដោះស្រាយ​បញ្ហា​សំរាម នៅតែមាន​បញ្ហា​ប្រឈម​នៅឡើយ​។​

ជាការ​ឆ្លើយតប​លោកស្រី សាន់​នី​យ៉ា ឌូ​រ៉ានី ចា​មែ​ល បាន​ទទួលយក​ការស្នើសុំ​ពី​រដ្ឋបាល​រាជធានី​ភ្នំពេញ​ដោយ​រងចាំ​អោយ ក្រុមការងារ​ធ្វើការ​ចុះ​សិក្សា លើ​បញ្ហា​កកស្ទះ​ចរាចរ ដើម្បី​រក​វិធានការ​ដោះស្រាយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក្តី​លោកស្រី​បាន​បញ្ជាក់ថា ការដោះស្រាយ​ជួយ​ជ្រោមជ្រែង​ទៅលើ​រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ឡើង​ជា​កញ្ចប់​ធំ​មួយ ដោយ​មិន​អាចធ្វើ ឡើង​ដាច់​ដោយ​ដុំ​នោះទេ ហើយ​ការងារ​ជាច្រើន​ខាង ធនាគារ ADB ក៏បាន​ជួបពិភាក្សា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ហើយ​ដែរ​។​

ក្នុងជំនួប​ពិភាក្សា​ការងារ​នោះដែរ​លោកស្រី​ក៏បាន​សម្ដែង​នូវ​ការ កោតសរសើរ​ចំពោះ​ភាព​រីកចម្រើន​របស់​រា​ជ​ធានី​ភ្នំពេញ ក្នុងអំឡុងពេល​ចុងក្រោយ​នេះ ដោយមាន​កំណើន​យានយន្ត​កំណើន​មនុស្ស​និង​កំណើន​អ​ចនទ្រ​ព្យ​ផងដែរ​ ។​

បើ​យោងតាម​លិខិត​ជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​អោយដឹងថា ជំនួប​នេះ​ធ្វើឡើង​ដើម្បី​ពិភាក្សា និង​ស្នើរ​សុំ​ព័ត៌មាន​ពាក់ព័ន្ធ​និង​គម្រោង​នៃ​ការអភិវឌ្ឍន៍​សំខាន់ៗ ក្នុង​រាជធានី​ភ្នំពេញ​ពី​ឆ្នាំ​២០២០​ដល់​ឆ្នាំ​២០២២ សំរាប់​ត្រៀម​រៀបចំ​ខ្លឹមសារ​សេចក្តីព្រៀង​ក្នុង​បេសកកម្ម កម្មវិធី​សំរាប់​ប្រទេស​ជំនួយ​ពី​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB)​។​

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​អនុវត្ត​គម្រោង​ជំនួយ​បច្ចេកទេស និង ការផ្លាស់ប្តូរ​ព័ត៌មាន​ស្ថានភាព​គមនាគមន៍​ក្នុង​ទីក្រុង​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី​(ADB) ក្នុង​ចំនួន​ទឹកប្រាក់​ប្រមាណ (១​លាន​៥​រយ​៤៥​ពាន់​ដុល្លារ​អាមេរិក​) ដែលជា​មូលនិធិ​ជប៉ុន​សំរាប់​កាត់បន្ថយ​ភាពក្រីក្រ​នឹង​ផ្តល់​ចំនួន (១​លាន​៥​រយ​ពាន់​ដុល្លារ​អាមេរិក )​ហើយ​គម្រោង​នេះ​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​០៦ មេសា​ឆ្នាំ​២០១៨​រហូតដល់​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០២១ ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×