Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន ផ្ដល់​ជាង​២៦​ម៉ឺន​ដុល្លារ សម្រាប់​ការស្ដារ​ប្រព័ន្ធ​ប្រឡាយ និង​កែលម្អ​បរិយាកាស​សិក្សា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​និង​បាត់ដំបង​

spot_img

​ភ្នំពេញ ៖ រដ្ឋាភិបាល​ជប៉ុន បាន​ឯកភាព​ផ្ដល់​ថវិកា​សរុប​ចំនួន​២៦២.៧៥០​ដុល្លារ​អាមេរិក ដល់​អង្គភាព​ចំនួន​៣ ​ក្រោម​គ្រោងការណ៍ នៃ​ជំនួយ​ឧបត្ថម្ភ​ឥត​សំណង់ សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្ដិសុខ មនុស្សជាតិ (​ជំនួយ​គូ​សាណូ​ណិ​) ​សម្រាប់​ការស្ដារ​ប្រព័ន្ធ​ប្រឡាយ និង​កែលម្អ​បរិយាកាស​សិក្សា នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​បាត់ដំបង​។​

​កិច្ចសន្យា​ផ្ដល់ជំនួយ ត្រូវបាន​ចុះហត្ថលេខា ដោយមាន​ការចូលរួម​ពី លោក ហូ​រី​ណូ​អ៊ុ​ជី ​ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន ប្រចាំ​កម្ពុជា និង​អ្នកតំណាង​អង្គភាព​ទទួល​ជំនួយ​ទាំងបី​នៅ​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ នៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា បាន​ឲ្យ​ដឹងថា គម្រោង​ទី​១ សម្រាប់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្ឧត្ដរមានជ័យ ​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ថវិកា​ប្រមាណ ៨៩,០០០​ដុល្លារ​អាមេរិក សម្រាប់​ការស្ដារ​ឡើងវិញ​ទំនប់​អូរ​ស្នូក​។ ប្រជាជន​ប្រមាណ ១៣០០​នាក់ ត្រូវបាន​រំពឹងថា នឹង​ទទួលបាន​ទឹក​ស្រោចស្រព​ជា​ស្ថេរភាព ហើយ​ទំហំ​ដី​កសិកម្ម ដែល​បាន​ទទួលបាន​ទឹក​ស្រោចស្រព ត្រូវបាន​ពង្រីក​ផងដែរ ក្រោម​ប្រព័ន្ធធារាសាស្ដ្រ ដែល​បាន​ស្ដារឡើងវិញ​។​

​លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា បាន​បន្ដថា គម្រោង​ទី​២ សម្រាប់​មន្ទីរ​ធនធាន​ទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង រដ្ឋាភិបាល​ជប៉ុន ​ផ្ដល់​ថវិកា​ប្រមាណ​៨៩០០០​ដុល្លារ​អាមេរិក សម្រាប់​ការងារ​ស្ដារឡើងវិញ ប្រព័ន្ធធារាសាស្ដ្រ​បឹង​ខ្ញុំ​។ គម្រោង​នេះ ​ត្រូវបាន​រំពឹងថា នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រជាជន​ប្រមាណ​២៣០​នាក់ នៅក្នុង​តំបន់​។ ខ្ញុំ​សង្ឃឹមថា ​ប្រព័ន្ធធារាសាស្ដ្រ ដែល​ត្រូវបាន​ស្ដារឡើងវិញ នឹង​រួមចំណែក​ក្នុងការ​ផ្ដល់​ទឹក​ស្រោចស្រព​បន្ថែមទៀត ដល់​វាលស្រែ ​និង​បង្កើន​ផលិតផល​កសិកម្ម​។​

​លោក ហូ​រី​ណូ​អ៊ុ​ជី ហ៊ី​ដេ​ហ៊ី​សា បាន​ថ្លែងថា គម្រោង​ចុងក្រោយ​សម្រាប់​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង ​រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ថវិកា​ប្រមាណ ៨៥០០០​ដុល្លារ​អាមេរិក សម្រាប់​ពង្រីក​បន្ថែម​បរិក្ខារ​សាលារៀន ​និង​តម្លើង​សម្ភារ​បណ្ដុះបណ្ដាល ក្នុង​វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេ​ជោ​សែន​បាត់ដំបង​។

តាមរយៈ​គម្រោង​នេះ សមត្ថភាព​របស់​គ្រូបង្រៀន និង​សិស្ស​ប្រមាញ​៣០០​នាក់ ​នឹង​ត្រូវបាន​ពង្រឹង​ហើយនឹង​ជួយ​ធ្វើ​បច្ចុប្បន្ន​ជំនាញ​បច្ចេកទេស​របស់​ពួកគេ​ដែល​ត្រូវការ​ពី​ឧស្សាហកម្ម​ពាក់ព័ន្ធ​និង​ទីផ្សារការងារ ​៕ ដោយ​៖​កូ​ឡាប​

spot_img
×