Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជប៉ុន​ចំណាយលុយ​ជិត ២​ប៊ី​លាន​ដុល្លារ ទិញ “​ខែល​ថែប​” ដើម្បី​វាយ​ស្កាត់​កាំជ្រួច​របស់​កូរ៉េខាងជើង​

spot_img

​រដ្ឋាភិបាល​ជប៉ុន​ទើប​អនុម័ត​ផែនការ​ចំណាយ​ដែល​មាន​តម្លៃ ១,៨​ប៊ី​លាន​ដុល្លារ សម្រាប់​ទិញ​ប្រព័ន្ធ​ការពារ​កាំជ្រួច Aegis Ashore ២ របស់​អាមេរិក ដើម្បី​ស្រោប​ការពារ​ដែនដី​ជប៉ុន​ទាំងមូល ក្នុងនោះ​ក៏​មាន​ប្រព័ន្ធ​រ៉ា​ដា​ដ៏​ខ្លាំង​មួយ​ផងដែរ​។​

​​​តាម  SCMP រដ្ឋការ​ជប៉ុន​នៅ​ថ្ងៃ ១៩/១២ បានអនុម័ត​ផែន​របស់​ក្រសួងការពារជាតិ​ប្រទេស​នេះ សំដៅ​ទិញ​បន្ថែម​ប្រព័ន្ធ​ការពារ​កាំជ្រួច Aegis Ashore ដើម្បី​ទិញ​បន្ថែម​បណ្តាញ​ការពារ​កាំជ្រួច​ដែល​មាន​បច្ចុប្បន្ន​របស់​ជប៉ុន ដែល​រួមមាន​ប្រព័ន្ធ Patriot និង​បណ្តាញ​នាវា​ពិឃាត ដែល​បំពាក់​កាំ​ជ្រួច Aegis Ashore ប្រព័ន្ធ​ទាំង​២​ដែល​គេ​គ្រោង​ទិញ​នេះ មានតម្លៃ​ប្រមាណ​១,៨​ប៊ី​លាន​ដុល្លារ​។​

​រដ្ឋការ​ជប៉ុន​បាន​ចែករំលែក​មូលហេតុ​ទិញ​ប្រព័ន្ធ​ខាងលើ​ថា “​កម្មវិធី​កាំជ្រួច និង​នុយក្លេអែរ​របស់​កូរ៉េ​ខាងជើង បាន​ក្លាយ​ជា​គ្រោះ​គំរាមកំហែង​ធ្ងន់ធ្ងរ​ជាង​មុន មកលើ​សន្តិសុខ​ជាតិ​ជប៉ុន​។ ជប៉ុន​ចាំបាច់​បង្កើន​សុវត្ថិភាព​ការពារ​កាំជ្រួច រដ្ឋាភិបាល​ជប៉ុន​កំពុង​រៀប​ផែនការ​ជ្រើសរ​សើ​ទីតាំង​ដើម្បី​តម្លើង​ដាក់​ប្រព័ន្ធ​នេះ ហើយ​ការ​ដាក់​ពង្រាយ​អាច​បង្ក​ឥទ្ធិពល​ដល់​រលក​រ៉ា​ដា នៃ​ទីប្រជុំជន​ក្បែរ​ប្រព័ន្ធ​អាវុធ​ដ៏​ទំនើប​នេះ​។​

​មុន​នេះ​ជប៉ុន​ក៏​បាន​រៀបចំ​ផែនការ​ចំណាយ​សម្រាប់​ការពារជាតិ ដែល​មាន​តម្លៃ​ដល់​ទៅ ៤១​ប៊ី​លាន​ដុល្លារ​។ រដ្ឋមន្ត្រី​ការពារជាតិ​ជប៉ុន​ឲ្យដឹង​បន្ថែមថា ក្រុង​តូ​ក្យូ​ក៏​មាន​បំណង​ទិញ​កាំ​ជ្រួច​អន្តរទ្វីប​រយៈ​ចម្ងាយ​ឆ្ងាយ​ពី​បណ្តា​ក្រុមហ៊ុន​ការពារ​ជាតិ​អាមេរិក​។ ហើយក៏​បាន​បញ្ជាក់ថា កាំជ្រួច​មាន​រយៈ​ចម្ងាយ​វាយលុក​៩០០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​៕ ចន្ទ្រា​

យន្តការ​សកម្មភាព​នៃ​ប្រព័ន្ធ​ការពារ​កាំជ្រួច Aegis Ashore

spot_img
×