Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការ​ក្លែងបន្លំ​គុណភាព បរិមាណ តំលៃ ជាកត្តាធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច និង​សុខភាព​របស់​ប្រជាពលរដ្ឋ​

spot_img

​តាកែវ ៖ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​បាន​លើកឡើងថា ការ​ក្លែងបន្លំ ទៅលើ​គុណភាព បរិមាណ និង​តំលៃ វា​ជា​កត្តា​មួយ​ដែល​ធ្វើ​ឲ្យ​មានការ​ប៉ះពាល់​ដល់ សេដ្ឋកិច្ច របស់​ប្រជាពលរដ្ឋ ដោយសារតែ​ភាពមិនស្មោះត្រង់​របស់​អា​ជីវ​ករ​មួយចំនួន​។​

​ថ្លែង​នៅក្នុង​ការធ្វើ​បទ​បង្ហាញ របស់លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត ក្នុង​សិក្ខាសាលា​ស្តីពី គុណភាព​វេច​ខ្ចប់ ស្តង់ដារ ស្លាក​សញ្ញា កម្មសិទ្ធិបញ្ញា នីតិវិធី​នៃ​ការនាំ​ចូល និង​សុ​វត្តិភាព​ចំណីអាហារ ដែល​រៀបចំ​ធ្វើឡើង​នៅ​សាលប្រជុំ​ទីចាត់ការ ផែនការ និង​វិនិយោគ​ខេត្ត កាលពី​ថ្ងៃ​ម្សិលមិញ​នេះ លោក​បាន​សម្តែង​ពី​ការព្រួយបារម្ភ​ខ្ពស់​ចំពោះ​ការប៉ះពាល់​សុខមាលភាព​របស់ ប្រជាពលរដ្ឋ ក្រៅតែពី​ការ​ក្លែងបន្លំ​គុណភាព បរិមាណ និង​តម្លៃ ព្រោះ​កន្លងមក​មន្ត្រី​ជំនាញ​កាំកុងត្រូល បាន​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿងឧបភោគ បរិ​ភាគ គ្រឿងទេស តូប​លក់​ចាប់​ហ៊ួ​យ និង​ចំណីអាហារ​មួយចំនួន​ឃើញថា មាន​ទំនិញ​មួយចំនួន មិនមាន​គុណភាព អនាម័យ​ទៅតាម​ស្តង់ដារ បរិមាណ​មិន​គ្រប់គ្រាន់ ទំនិញ​ខ្លះ​ហួស​កាលបរិច្ឆេទ​ប្រើប្រាស់ ហើយ​នៅតាម​ដេប៉ូ​ប្រេងសាំង​មួយចំនួន​នៅក្នុង​ខេត្ត​របស់​យើង មានការ​ក្លែងបន្លំ​គុណភាព និង​លក់​មិន​គ្រប់​លីត្រ ដែលជា​ហេតុ​នាំ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ ខាតបង់​ច្រើន និង​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សេដ្ឋកិច្ច​នៅក្នុង​គ្រួសារ ដោយ​ក្នុងនោះ​ពួកគាត់​បាន​ចំណាយ​ហើយ តែ​បាន​មកវិញ​បែរជា​មិន​គ្រប់ ដូចជា​ចាក់ ១០០​លីត្រ បាត់អស់​១0​ទៅ​១១​លីត្រ តាម​ការពិនិត្យ​ឃើញជាក់ស្តែង ។​

​លោក​ប្រធាន​កាំកុងត្រូល​រូបនេះ​បន្តទៀតថា ប្រសិនបើ​ពួកគាត់​នៅតែ​ធ្វើ​ទង្វើ​បែបនេះ​តទៅទៀត វា​ប្រាកដជា​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នីមួយៗ ពិសេស​សេដ្ឋកិច្ចជាតិ នឹងមាន​ការធ្លាក់ចុះ តាមរយៈ​ការ​ក្លែងបន្លំ​គុណភាព បរិមាណ​និង​តំលៃ​នេះ ដូច្នេះហើយ​ប្រសិនបើ​ការចុះពិនិត្យ​បន្តទៀត ពួកគាត់​នៅតែ​មិន​អនុវត្តតាម​នោះទេ គឺ​មានតែ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ ទើប​មានការ​រាងចាល លែង​ហ៊ាន​ប្រព្រឹត្ត​តទៅទៀត ។​

​ជាមួយគ្នានេះដែរ ទន្ទឹមនឹង​ការធ្វើ​បទ​បង្ហាញ លោក ប៉ោ លាង​គង់ ក៏បាន​ធ្វើការ​អំពាវនាវ​ទៅដល់​បងប្អូន​អាជីវករ ពាណិជ្ជករ​ទាំងអស់ សូម​បញ្ឈប់​ការ​ក្លែងបន្លំ​គុណភាព បរិមាណ និង​តំលៃ​តទៅទៀត ព្រោះ​ការធ្វើ​បែបនេះ​វា​មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព និង​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​នោះទេ វា​អាច​នឹង​បង់​ខាត​ប្រយោជន៍​បងប្អូន​អាជីវករ​ដូចគ្នា ដូច្នោះ​សូម​អនុវត្ត​ឲ្យ​បាន​ទាំងអស់គ្នា នូវ​ការលក់​ដោយ​ភាពស្មោះត្រង់ ដើម្បី​ឲ្យ​ទីផ្សារ​របស់​យើង មាន​ទំនិញ​ដែល​មានតែ​គុណភាព​ល្អ មាន​អនាម័យ និង​មាន​ស្តង់ដារ​ត្រឹមត្រូវ ៕ ដោយ ៖ តាកែវ​

spot_img
×