Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហ្វេ​ស​បុក​ប្រើ Twitter ដើម្បី​ពន្យល់​ប្រាប់​ពី​បញ្ហា​បច្ចេកទេស​ដល់​អ្នកប្រើប្រាស់​

spot_img

​ហ្វេ​សបុ​កបាន​បាន​ជួប​បញ្ហា​បច្ចេកទេស ដែល​បណ្តាល​ឲ្យ​មានការ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់​ជាច្រើន ជុំវិញ​ពិភពលោក​។​

​បញ្ហា​នោះ​កើតឡើង​ចាប់តាំងពី​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ ហើយ​វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អ្នកប្រើប្រាស់​នៅ​តំបន់​ជាច្រើន​ដូចជា អា​មេ​រិច អា​មេ​រិច​កណ្តាល និង​អា​មេ​រិច​ខាងត្បូង ព្រមទាំង​នៅ​អាស៊ី​ផងដែរ​។

​ចំណែក​អ្នកប្រើប្រាស់​នៅ​កម្ពុជា​ក៏​ជួប​បញ្ហា​ដូចខាងលើ​ផងដែរ​។ អ្នកប្រើប្រាស់​ភាគច្រើន ជួប​បញ្ហា​ក្នុង​បង្ហោះ​រូបភាព វីដេអូ និង​ការផ្ញើ​សារ​ផ្សេងៗ​ជាដើម​។​

​ដោយសារ​ជួប​បញ្ហា​បច្ចេកទេស​នេះ ហ្វេ​សបុ​កបាន​ប្រើប្រាស់​បណ្តាញ​សង្គម​របស់ខ្លួន​មួយទៀត​គឺ Twitter ដើម្បី​ពន្យល់​ទៅដល់​អ្នកប្រើប្រាស់​របស់​ខ្លួន​ទាំងអស់​ណា ខ្លួន​កំពុង​ជួប​បញ្ហា​បច្ចេកទេស​ទូទាំង​ពិភពលោក​។​

​ហ្វេ​ក​បុក​បញ្ជាក់​នៅក្នុង Twitter ដូច្នេះ​ថា “​ពួកយើង​ដឹងថា​មនុស្ស​មួយចំនួន​កំពុង​ជួប​បញ្ហា ក្នុងការ​ប្រើប្រាស់​កម្មវិធី​គ្រួសារ​ហ្វេ​ស​បុក​(Facebook, Whatapp, Instagram)​។ ពួកយើង​កំពុងធ្វើការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ឲ្យ​បាន​លឿន តាមតែ​អាចធ្វើ​បាន​”៕ ដោយ ៖ សុភ័ក្ត្រ

spot_img
×