Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក​ស្រី ម៉ែន សំអន កោត​សរ​សើរ​​ដល់​​អាជ្ញា​ធរ​ កង​កម្លាំង​​មាន​​​សម​ត្ថ​កិច្ច​ ដែល​ខិត​ខំ​​​ស​ម្រេច​បាន​​នូវ​​ស​មិទ្ធ​ផល​​ជា​ច្រើន​​

spot_img

​ខេត្តស្វាយរៀង ៖ ​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច រសៀល​ថ្ងៃ​ពុធ ៨​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩​នេះ​​បាន​មានប្រសាសន៍​ដោយ​ថ្លែង​នូវ​ការកោតសរសើរ​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ កងកម្លាំង​មាន​សមត្ថកិច្ច​ទាំងអស់ ដែល​បាន​ខិតខំ​រួមគ្នា​សម្រេចបាន​នូវ​សមិទ្ធផល​ល្អៗ​ជាច្រើន​លើ​គ្រប់​វិស័យ​រួមចំណែក​ក្នុងការ​ថែរក្សា សុខសន្តិភាព ស្ថិរភាព​នយោបាយ រក្សា​ការពារ​បូរណភាព​ទឹកដី អធិបតេយ្យភាព​ជាតិ សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​។​

​លោកស្រី​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​រដ្ឋបាល​ខេត្តស្វាយរៀង​ដែល​បាន​រៀបចំឡើង​​នៅ​សាលប្រជុំ អគារ ឃ សាលាខេត្ត និង​មានការ​អញ្ជើញ​ចូលរួម​ក​ពី​សំណាក់ លោក ជុំ ហាត ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក លោកស្រី​ជា ប្រធាន អនុប្រធាន និង​សមាជិក​ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក នៃ​ខេត្តស្វាយរៀង លោក លោកស្រី​ជា​រដ្ឋលេខាធិការ និង​គណៈប្រតិភូ​ក្រសួងមហាផ្ទៃ លោក លោកស្រី​ជា សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត កងកម្លាំង​ទាំងបី លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​នានា រដ្ឋបាល​ក្រុង ស្រុក ឃុំ សង្កាត់ មន្ត្រីរាជការ និង​សមត្ថកិច្ច​ពាក់ព័ន្ធ សរុប ៤៨៦​នាក់​។

​ជាមួយនេះ​លោកស្រី ម៉ែន សំអន បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​រដ្ឋបាល​គ្រប់​ថ្នាក់ មន្ទីរ អង្គភាព និង​កងកម្លាំង​មាន​សមត្ថកិច្ច ក្នុង​ខេត្តស្វាយរៀង​ទាំងមូល​ត្រូវខិតខំ​រួមគ្នា សម្រេច​ឲ្យ​បាន​នូវ​កិច្ចការ​សំខាន់ៗ​ដូចជា​៖

១.​ការពង្រឹង​សន្តិភាព និង​ស្ថិរភាព​នយោបាយ ។

២.​ការពង្រឹង​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​សង្គម និង​ការប្រយុទ្ធប្រឆាំង​គឿង​ញៀន ។

៣.​ការគ្រប់គ្រង​រក្សា​ការពារ​សន្តិសុខ និង​ការអភិវឌ្ឍ​តំបន់​ព្រំដែន ។

៤.​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម។

៥.​ការអនុវត្ត​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ។

៦.​ការផ្តល់​សេវាសាធារណៈ និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន។

៧.​ការត្រៀម​សម្រាប់​គ្រោះរាំងស្ងួត និង​ការពង្រឹង​របៀបរបប​ការងារ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។​

​ក្នុងនោះដែរ លោកស្រី​ក៏បាន​គូសបញ្ជាក់​ឡើងវិញ​អំពី​តួនាទី និង​ការទទួលខុសត្រូវ​រប​ស់​អភិបាលខេត្ត ក្រុង ស្រុក មេឃុំ ចៅសង្កាត់ មេភូមិ ក៏​ដូច​មន្ត្រី​សាធារណៈ​នានា ដែលមាន​តួនាទី​ផ្សេងៗ​ក្នុង​គណបក្សនយោបាយ ក៏ដូចជា ការចូលរួម​ក្នុង​សកម្មភាព​នយោបាយ​រប​ស់​គណបក្សនយោបាយ​ណាមួយ ត្រូវគោរព​ឲ្យ​បាន​ត្រឹមត្រូវ​នូវ​ច្បាប់ និង​លិខិតបទដ្ឋាន​នានា ពិសេស ច្បាប់​ស្តីពី​សហលក្ខន្តិកៈ មន្ត្រីរាជការ​ស៊ីវិល ច្បាប់​ស្តីពី​លក្ខន្តិកៈ​កងយោធពល​ខេមរភូមិន្ទ លក្ខន្តិកៈ នគរបាលជាតិ ដែល​តម្រូវ​ឲ្យ​មន្ត្រី​សាធារណៈ​មាន​អ​ព្យា​ក្រឹត្យ​ភាព ក្នុងការ​អនុវត្ត​មុខងារ​របស់ខ្លួន និង​មិនត្រូវ​ប្រើប្រាស់ ពេល​ម៉ោង​បំពេញ ការងារ​រដ្ឋ ទីតាំង​ស្ថាប័នរដ្ឋ មធ្យោបាយ​សម្ភារ​របស់​រដ្ឋ ដើម្បី​បម្រើ​សកម្មភាព​នយោបាយ​រប​ស់​គណបក្សនយោបាយ​ណាមួយ​នោះ​ជាដាច់ខាត ៕ ដោយ ៖ ​វ៉ៃ​កូ​

spot_img
×