Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​ឈ្មួញ​ដឹក​ជ្រូក​ ផ្គើនសេចក្តីណែនាំរបស់ក្រសួងកសិកម្ម​​ហាមឃាត់​ទប់ស្កាត់​ការនាំ​ជ្រូក​រស់​ចូល​ពី​ប្រទេសជិតខាង​​

spot_img

​ខេត្តស្វាយរៀង ​៖ ​ខ​ណះ​ដែល​ប្រទេស​វៀតណាម​កំពុង​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​លើស​ត្វ​ជ្រូក​( ជំងឺ​ប៉េ​ស​ជ្រូក​អាហ្វ្រិក​)​អាជ្ញាធរ​វៀតណាម​បាន​កប់​ជ្រូក​រស់​រាប់រយ​ពាន់​ក្បាល​តាម​ការផ្សាយ​ព័ត៌មាន​ក៏​ដូច​បណ្តាញ​សង្គម​ហ្វេ​ស​បុក​មួយចំនួន​នាពេល​ថ្មីៗ​នេះ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បានប្រកាស​ទប់ស្កាត់​និង​ហាម​ដាច់ខាត​ការនាំ​ជ្រូក​ពី​ប្រទេស​ជិត​ចូលមក​កម្ពុជា​យ៉ាងណាក៏ដោយ​នៅតែមាន​ការ​នាំ​ជ្រូក​រស់​ចូល​ដដែលៗ​អត់​ខ្វល់​។​

​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៣​ខែមីនា​ឆ្នាំ​២០១៩​នេះ​ក្រុម​ចល័ត​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង​បានធ្វើ​ការឃាត់​រថយន្ត​កូរ៉េ​មួយគ្រឿង​មាន​ជ្រូក​១៨​ក្បាល​ដឹក​ឆ្លង​ពី​ប្រទេស​វៀតណាម​មក​ទឹកដី​កម្ពុជា​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​ស្ថិតក្នុង​ឃុំ​ត្រស់​ស្រុក​រមាសហែក​ខេត្តស្វាយរៀង​គោលដៅ​ចូលទៅ​ទឹកដី​ខេត្តព្រៃវែង​។​

​បើតាម​អ្នកបើករថយន្ត​ដឹក​ជ្រូក​ដែល​ត្រូវ​សមត្ថ​កិ​ជំនាញ់​ឃាត់​បាន​នោះបាន​ប្រាប់​ឲ្យ​ដឹងថា​៖​គាត់​មិនមែនជា​ម្ចាស់​ជ្រូក​ទេ​គ្រាន់តែ​រក​ស៊ីដឹក​ជ្រូក​អោយគេ​ប៉ុណ្ណោះ​ដោយ​ក្នុង​មួយ​ក្បាល​ឈ្នួល​ដឹក​៣​ម៉ឺន​រៀល ហើយ​ម្ចាស់​នៅ​ស្រុក​មេសាង​ខេត្តព្រៃវែង​ដែលមាន​ឈ្មោះ រ៉ា និង ឈ្មោះ សៅ គេ​អោយ​ដឹក​ទៅ​មេសាង​។​លោក​បាន​បន្តទៀតថា​៖​មាន​រថយន្ត​ជាច្រើន​គ្រឿងក្នុង​មួយថ្ងៃៗ​ចូល​ដឹក​ជ្រូក​រស់​តាម​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ​ដោយ​បង់លុយ​អោយ​ខាង​នគរបាល​ឈរជើង​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​នេះ​ក្នុង​មួយ​រថយន្ត​៣​ម៉ឺន​រៀល​និង​ទាហាន​២​ម៉ឺន​រៀល​ក្រៅពីនេះ​មាន​ខាង​គយ​ច្រកទ្វារ​បង់​ក្នុង​១​ខែ​៤០០.០០០​រៀល​និង​គយ​នៅពាន​ភ្លើង​ស្រុក​កំចាយមា​ខេត្តព្រៃវែង​ផងដែរ​ទើប​អាច​ដំណើរ​ការរក​ស៊ីបាន​។​

​បើ​លោក ណា​ង មន្ត្រី​ពេទ្យសត្វ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ឱ្យដឹងថា​៖​ការចុះ​ចាប់​រថយន្ត​ដឹក​ជ្រូក​នេះ​គឺ​ស្ថិតនៅ​ខាងជើង​ប៉ុស្តិ៍​ច្រកទ្វារ​តំបន់​ព្រំដែន​ចំងាយ​៣០០​ម៉ែត្ រ​ដោយ​ចេញ​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​។​

​បើតាម​លោក ថាច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តស្វាយរៀង​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន​ឱ្យដឹង នៅ​រសៀល​ថ្ងៃទី​១៣ ​ខែមីនា​ ឆ្នាំ​២០១៩​នេះ​ថា​ ៖​ សមត្ថកិច្ច​ជំនាញ​របស់លោក​បានធ្វើ​ការឃាត់​រថយន្ត​ដឹក​សត្វ​ជ្រូករ​ស់បាន​ចំនួន​១៨​ក្បាល​យកមក​រក្សាទុក​នៅ​មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង​ដើម្បី​អនុវត្ត​បច្ចេកទេស បូម​ឈាមជ្រូក​ទាំងអស់នោះ​យកទៅ​ពិសោធ​នៅ​រាជធានី​ភ្នំពេញ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តទៀតថា​៖​បើ​បូម​ឈាម​សត្វ​ជ្រូក​ទាំងនោះ​យកទៅ​ពិសោធ​ហើយ​រកឃើញថា​មាន​ជំងឺ​នោះ​ត្រូវតែ​កម្ទេចចោល​តែម្តង​តែបើ​គ្មាន​ជំងឺ​គឺ​ធ្វើការ​ផាកពិន័យ​តាមផ្លូវ​ច្បាប់​ ។​

​លោក ថាច់ រតនា បានបញ្ជាក់​ទៀតថា​៖​បើតាម​គោលការណ៍​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​គឺ​បិទ​ទាំងស្រុង​មិន​អនុញ្ញាតិ​អោយ​នាំ​សត្វ​ជ្រូក​ចូលមក​ប្រទេស​កម្ពុជា​ទៀត​ទេ​ដោយសារ​ប្រទេស​វៀតណាម​កំពុង​តែ​ផ្ទុះ​ជំងឺ​ដ៏​កាច​សាហាវ​នៅលើ​សត្វ​ជ្រូក​និង​អាច​ឆ្លង​មក​មនុស្ស​។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ​លោក​មេ​ប៉ុស្តិ៍​ប្រចាំ​ច្រកទ្វារ​តំបន់​ព្រំដែន​ខ្សែ​ដែក​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័​ត៍​មាន យើង​តាម​ទូរស័ព្ទ​ថា ​៖​ ប៉ុស្តិ៍​លោក​ពុំបាន​បើក​អោយមាន​ការដឹក​ជ្រូក​ចូល​ដូច​ក្រុមមន្ត្រី​និង​អ្នកបើករថយន្ត​នោះ​ថា​លោក​គ្មាន​សិទ្ធ​បើក​អោយ​នាំ​ជ្រូក​ចូល​ទេ​ហើយ​ការចាប់​ក៏​មិនបាន​នៅ​ច្រក​ដែរ​ចាប់​ឆ្ងាយ​ពី​ច្រក​ធ្វើ​ចឹង​​ធ្វើអោយ​លោក​ងាប់​ហើយ​។​

​សំនួរ​សួរថា ៖ ​អ្នក​ដឹក​ជ្រូក​ប្រាប់ថា​ចូល​តាម​ច្រកទ្វារ​តំបន់​ខ្សែ​ដែក​តែ​សមត្ថកិច្ច​នគរបាល​ព្រំដែន​ប្រកែក​ថា​មិនឱ្យ​ជ្រូក​ចូល​តើ​ជ្រូក​ទាំង​១៨​ក្បាល​នេះ​ចុះ​មកពី​ឋាន​សួ​គារ​រឺ​យ៉ាងណា​វិញ​ព្រះ​?​ ដោយ ៖ វ៉ៃ​កូ​

spot_img
×