Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ខ្លាំង​បាត់​! ស្ត្រី​ជើង​ខ្លាំង​ដាល់ និង​ស្តោះ​ទឹកមាត់​ដាក់​ប៉ូលីស បន្ទាប់​ចាប់ខ្លួន​ក្នុងករណី​បើកបរ​ល្មើសច្បាប់​ទាំង​ស្ថានភាព​ស្រវឹង (​វីដេអូ​)

spot_img

​ស្ត្រី​អាយុ ២៦ ឆ្នាំ ម្នាក់ ត្រូវបាន​ចោទប្រកាន់​ពីបទ​បើកបរ​ស្រវឹង បង្ក​ហានិភ័យ​គ្រោះថ្នាក់​នៅលើ​ដងផ្លូវ ស្ថិតនៅ Brown Deer កាលពី​យប់​ថ្ងៃ​សៅរ៍ កន្លងទៅនេះ ហើយ​បន្ទាប់មក បាន​វាយប្រហារ និង​ស្តោះ​ទឹកមាត់​ដាក់​មន្ត្រី​ប៉ូលីស បន្ទាប់ពី​នាង​ត្រូវបាន​ចាប់ខ្លួន ។​

​នាង Denisha Davis ត្រូវបាន​ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម ចំពោះ​ទង្វើ​ស្តោះ​ទឹកមាត់​ចំនួន ២ ដង ទៅលើ​មន្ត្រី​ប៉ូលីស នៅឯ​មន្ទីរពេទ្យ Ascension St. Mary’s Hospital -​ទីកន្លែង​ដែល​ត្រូវបាន​នាំយកទៅ​ពិនិត្យ​ជាតិ​អាល់កុល​ក្នុង​ឈាម ។​

​ប៉ូលីស​និយាយថា ហេតុការណ៍​នោះបាន​ចាប់ផ្តើម នៅពេល​មន្ត្រី​បាន​ប្រទះឃើញ Davis កំពុង​បើកបរ​ខុសឆ្គង នៅលើ​បណ្តោយ​ផ្លូវ Brown Deer នា​វេលា​ពាក់កណ្តាល​អា​ធ្រា​ត​ថ្ងៃ​សៅរ៍ ។​

​យោងតាម​ការពិនិត្យ​ធ្វើតេស្ត​ខ្យល់​ដណ្តើម​ដំបូង នាង Davis ត្រូវបាន​រកឃើញ​កំហាប់​ក​អាល់កុល​ក្នុង​ឈាម​ចំនួន 0.191 ៕ រក្សា

  


spot_img
×