Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ទូន្មាន​និស្សិត​នាយទាហាន​ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិ និង​បទបញ្ជា​

spot_img

​កំពង់ស្ពឺ​ ៖ ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ណែនាំ​ទូន្មាន​និស្សិត​នាយទាហាន​ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិសាសនា ព្រះមហាក្សត្រ គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ ​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​។​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​វិទ្យាស្ថាន​ទ័ពជើងគោក លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន ​អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល ហ្វឹកហ្វឺន នាយទាហាន​ទ័ពជើងគោក ​ជំនា​ន់ទី​៧ ដែល​ត្រូវបាន​ប្រសិទ្ធ​នាម​ថា ‘’​នាយទាហាន​ទ័ពជើងគោក ជំនាន់ ៧​មករា​” ដោយមាន​និស្សិត​នាយទាហាន​សរុប​ចំនួន ២០៧​នាក់​។

​មានប្រសាសន៍​សំណេះសំណាល​ក្នុង​ពិធី​នោះ លោក នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ ​បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វិទ្យាស្ថាន​ទ័ពជើងគោក​ដែល​បាន​សហការ​ល្អជា​មួយ​ទីចាត់ការ​ហ្វឹកហ្វឺន ​ក្រសួង​អប់រំ​យុវជន និង​កីឡា និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​យក​អស់​កម្លាំងកាយ​ចិត្ត ​ប្រាជ្ញា​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការដឹកនាំ​គ្រប់គ្រង ការរៀបចំ​កម្មវិធីសិក្សា​ស្របតាម​ខ្លឹមសារ​មេរៀន ​និង​បាន​សហការ​ល្អ​ក្នុងការ​កែលម្អ​ជា​ដំណាក់ៗ នូវ​កម្មវិធីសិក្សា ​រហូត​ធ្វើឱ្យ​វគ្គ​សិក្សា​នេះ​អាច​ដំណើរការបាន​ដោយ​ជោគជ័យ​តាម​ផែនការ​កំណត់​។​

​នាឱកាស​នោះដែរ នាយ​ឧ​ត្ត​ម​សេនីយ៍ អគ្គមេបញ្ជាការ​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​កងទ័ព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ​ដែលជា​និច្ចកាល​តែងតែបាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ក្នុងការ​អភិវឌ្ឍន៍ សេដ្ឋកិច្ច​-​សង្គម ​ជាពិសេស​ការធ្វើ​វិនិយោគ​របស់​ចិន ជាប់​លំដាប់ថ្នាក់​លេខ​១ នៅ​ប្រទេស​កម្ពុជា ដែលជា​មូលដ្ឋានគ្រឹះ​ក្នុង​ការកសាង ​និង​អភិវឌ្ឍន៍​ប្រទេសជាតិ​ឲ្យ​មានការ​រីកចម្រើន​។ លើសពីនេះទៅទៀត ភាគី​ចិន​បាន​ជួយឧបត្ថម្ភ​គាំទ្រ​យ៉ាងច្រើន ​ដើម្បីឱ្យ​កងយោធពល​ខេមរភូមិន្ទ​មានលទ្ធភាព​ក្នុង​ការកសាង ពង្រឹងសមត្ថភាព​រប​ស់​ខ្លួន ជាពិសេស​បានផ្តល់​លទ្ធភាព​ដល់​ការហ្វឹកហ្វឺន​បណ្តុះបណ្តាល​ធនធាន​វ័យក្មេង ឱ្យ​ក្លាយជា​ធនធាន​បន្ត​វេន ប្រកបដោយ​សក្តានុពល​។

​យ៉ាងណាមិញ​សកម្មភាព​ហ្វឹកហ្វឺន​លំ​ហាត់ និង​សមយុទ្ធ​នាគ​មាស​ឆ្នាំ​២០១៩ ជា​លក្ខណៈ​ទ្វេភាគី កម្ពុជា​-​ចិន​គឺជា​សក្ខីភាព​ដែល​បញ្ជាក់​ពី​ការចូលរួម ហ្វឹកហាត់​ដកស្រង់​បទ​ពិ​សោ​សន៍ ពង្រឹងសមត្ថភាព​ជំនាញ​វិជ្ជាជីវៈ​មួយកម្រិត​ថែមទៀត​។​

​ឆ្លៀត​ក្នុងឱកាស​នៃ​កិច្ច​ពិធី​នោះ​លោក អគ្គ​មេ​បញ្ជ​ការ វង្ស ពិ​សេន បាន​ពាំ​នាំនូវ​ការសាកសួរ​សុខទុក្ខនឹករ​ឭ​ក​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត លោ​កម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ចំពោះ​ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​វិទ្យាស្ថាន​ទ័ពជើងគោក និង​សិក្ខាកាម​ទាំងអស់​។​

​មានមតិ​ផ្ដាំផ្ញើ​ក្នុង​ពិធី​នោះ​លោក វង្ស ពិ​សេន អគ្គមេបញ្ជាការ បាន​ណែនាំ​ទូន្មាន​និស្សិត​នាយទាហាន​ទាំងអស់ ត្រូវ​ស្មោះត្រង់​ចំពោះ​ជាតិសាសនា ព្រះមហាក្សត្រ គោរព​ឱ្យបាន​ម៉ឺងម៉ាត់​នូវ​បទ​វិន័យ​ទូទៅ និង​លក្ខន្តិកៈ​នៃ​កងយោធពល​ខេមរភូមិន្ទ​និង​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និង​អគ្គបញ្ជាការ​ដែល​បានប្រគល់​ជូន​ឱ្យ​សក្តិ​សមជា​នាយទាហាន​ដែល​ទទួល​ការហ្វឹកហ្វឺន​ពី​វិទ្យាស្ថាន​ជាន់ខ្ពស់ ដែលជា​កម្លាំង​ស្នូល​នៃ​កិច្ចការពារ​ខឿន​ឯករាជ្យ​ជាតិ​។ ​ម្យ៉ាងវិញទៀត ត្រូវ​បន្ត​ការសិក្សា រៀនសូត្រ​តាម​គ្រប់​រូបភាព​ទាំង​ជំនាញ និង​ភាសាបរទេស និង​ក្តាប់​ឱ្យបាន​សភាពការណ៍​ថ្មីៗ ​ដើម្បី​យល់​ឱ្យ​ច្បាស់​នូវ​ប្រភេទ​ព័ត៌មាន​។ លើសពីនេះ​ទៀត ត្រូវ​ពង្រឹង​ចំណង​សាមគ្គីភាព និង​ការឯកភាព​ផ្ទៃក្នុង​អង្គភាព​ឱ្យបាន​ល្អ ​ថែមទាំង​ត្រូវ​ចេះ​រៀបចំ​ទុកដាក់​ថែទាំ​ជួសជុល​គ្រឿង​បំពាក់អាវុធ​យុទ្ធ​ភ័​ណ្ឌ រក្សា​ឱ្យបាន​គត់មត់​ទៅតាម​ល​ក្ខ​ណៈ​បច្ចេកទេស​៕ ដោយ​ ៖ ​កូ​ឡាប​

spot_img
×