Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្ត្រី​ឥណ្ឌូណេស៊ី ដែល​ជាប់​បទចោទប្រកាន់ រួម​ដៃ​សម្លាប់​លោក Kim Jong-Nam បាន​ត្រូវ​តុលាការ​ម៉ាឡេស៊ី​ដោះលែង ព្រោះតែ​សំបុត្រ​មួយ​នេះ​

spot_img

​នោះ​គឺជា​លិខិត​របស់​រដ្ឋមន្ត្រីក្រសួង​ច្បាប់ និង​សិទ្ធមនុស្ស​ឥណ្ឌូណេស៊ី Yasonna Laoly ផ្ញើជូន​រដ្ឋមន្ត្រី​ម៉ាឡេស៊ី Tommy Thomas ។​

នាង Siti Aisyah វិលត្រឡប់​ទៅ​ឥណ្ឌូណេស៊ី​វិញ តុលាការ​លើកលែង​ការចោទប្រកាន់ ។​

​ខ្លឹមសារ​លិខិត​នេះ​គឺ ៖

​ឯកឧត្តម Tuan Tommy Thomas ជាទីគោរព​!

​ខ្ញុំ​សរសេរ​លិខិត​នេះ​ជំនួស​ឲ្យ​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ដើម្បី​គោរព​ស្នើសុំ​រដ្ឋាភិបាល​ម៉ាឡេស៊ី​ពិនិត្យឡើងវិញ​ពីបទ​ចោទប្រកាន់​ចំពោះ​នាង Aisyah ហើយ​អនុញ្ញាត​ឲ្យ​នាង​វិល​ត្រឡប់មក​ឥណ្ឌូណេស៊ី​វិញ ដោយ​ថ្លឹងថ្លែង​ពី​ចំណងទាក់ទង​ល្អ​រវាង​ប្រទេស​យើង​ទាំង​២ ។​

​ខ្ញុំ​អធិប្បាយ​ចំពោះ​ឯកឧត្តម​ពី​ប្រការ​ត្រួតពិនិត្យ ៖

​នាង Aisyah ត្រូវគេ​បញ្ចុះបញ្ចូល​ឲ្យ​ជឿ​លើ​ទង្វើ​របស់​នាង​សំដៅ​បម្រើ​ឲ្យ​កម្មវិធី​ទូរទស្សន៍​ជាក់ស្តែង​មួយ​ប៉ុណ្ណោះ ហេតុនេះ​នាង​ពុំ​យល់​ពី​គោលដៅ​ពិតប្រាកដ គ្រា​ត្រូវបាន​សំណូមពរ​ឲ្យ​ធ្វើបែបនេះ ហើយ​គ្មាន​បំណង​សម្លាប់​លោក Kim Jong Nam ទេ ។​

​នាង Aisyah បាន​ត្រូវ​បោកប្រាស់ ដោយ​ពុំ​ដឹងថា​ខ្លួន​ត្រូវបាន​គេ​ឆ្លៀត​ប្រើប្រាស់​ប្រៀបដូចជា​ឧបករណ៍​ចារកម្ម​របស់​កូរ៉េខាងជើង ។​

​នាង Aisyah ពុំ​ទទួលបាន​ប្រយោជន៍ ឬ​ផលចំណេញ​ណាមួយ​ពី​ទង្វើ​នេះ​ទេ ។​

​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​សង្ឃឹមថា “​រដ្ឋាភិបាល​ម៉ាឡេស៊ី នឹង​ថ្លឹងថ្លែង ហើយ​ដាក់ចេញ​ការសម្រេចចិត្ត​វិជ្ជមាន​មួយ​ចំពោះ​សំណើរ​របស់​យើងខ្ញុំ​។ យើងខ្ញុំ​ជឿជាក់​លើ​លទ្ធផល​ងាយស្រួល​មួយ អាស្រ័យ​ដោយ​ចំណងទាក់ទង​យូរអង្វែង​ជាង​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី​” ។​

​ចុងក្រោយ​អយ្យការ​ម៉ាឡេស៊ី​បាន​ដកហូត​ការចោទប្រកាន់​ប្រឆាំងនឹង​នាង Aisyah ហើយ​តុលាការ​បានសម្រេច​ដោះលែង​ឲ្យ​មាន​សេរីភាព​ក្រោយ​ជាប់ពន្ធនាគារ​តាំងពី​ថ្ងៃទី ១៥ កុម្ភៈ ឆ្នាំ ២០១៧ ៕

spot_img
×