Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាល​រាជធានី ស្នើ​លោក​ប្រធាន​គណបក្ស​ខ្មែរ​ក្រោក កែតម្រូវ​អត្ថបទ​ឡើងវិញ ចៀសវាង​ការពិចារណា​នូវ​ចំណាត់ការ​តាមផ្លូវ​តុលាការ ក្នុង​បទការប្រមាថ និង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​

spot_img

​ភ្នំពេញ ​៖ បន្ទាប់ពី​មាន​អត្ថបទ​នៃ​ការ​បង្ហោះ​ផ្សាយ​ក្នុង​ផេ​ក​ហ្វេ​ស​ប៊ុ​ក William Guang នៅ​ថ្ងៃទី​១២​ខែមីនា​ឆ្នាំ​២០១៩ ​កន្លងមក​នោះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បញ្ជាក់ថា ពាក្យពេចន៍​របស់លោក​សុខ សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង អសីលធម៌ ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ និង​មាន​ចរិត​មួលបង្កាច់ ជាន់ឈ្លី​កិត្តិយស​រហូតដល់​ថ្នាក់​ប្រៀបប្រដូច​មនុស្ស​ជាមួយ​សត្វ​ធាតុ​។​

​យោងតាម​លិខិត​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដែល​អ្នកសារព័ត៌មាន​ទទួលបាន​នៅ​ថ្ងៃទី​១៤​ខែមីនា​នេះ ដែល​ជម្រាប​មក​លោក សុខ​សុវណ្ណ វ​ឌ្ឍ​នាសា​ប៊ុង ប្រធាន​គណបក្ស​ខ្មែរ​ក្រោក បានបញ្ជាក់​ពី​សំណើសុំ​ធ្វើការ​កែតម្រូវ អត្ថបទ​នៃ​ការ​បង្ហោះ​ផ្សាយ ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​១២​ខែមីនា ឆ្នាំ​២០១៩​។

​តាមរយៈ​លិខិត​នេះ លោក​សេង វណ្ណៈ នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ថ្លែងថា “​តាមរយៈ​ផេ​ក William Guang ​ដែល​ត្រូវបាន​ស្គាល់​ថា ជា​ផេ​ក របស់លោក​ប្រធាន បាន​បង្ហោះ​ផ្សាយ​អត្ថបទ​កាលពី​ខែ​១២​មីនា ឆ្នាំ​២០១៩ សរសេរថា “…​សួរថា​តើ​ស្តាប់​សម្តី​ចៅហ្វាយក្រុង និង​ស្តាប់​សំឡេង គី​គី ព្រុស​មួយណា​ល្អ​ជាង​…” ​ក្នុងន័យ​ផ្សារភ្ជាប់​ករណី​គ្រោះថ្នាក់​ចរាចរ​នៅលើ​ផ្លូវ​២១៧ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ជាមួយ​វិធានការ​គ្រប់គ្រង​ការ​ចរាចរណ៍​រថយន្ត​ធុន​ធ្ងន់​ចេញចូល​ក្រុង ដោយ​ប្រើ​ពាក្យពេចន៍​អសីលធម៌ គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គ្រប់​ជ្រុងជ្រោយ មាន​អត្ថន័យ​ផ្ទុយ​ទាំងស្រុង​ពី​ការពិត ប៉ុន្តែ​មាន​ចរិត​មួលបង្កាច់ ក្នុង​ចេតនា​បង្ខូច​កេរ្តិ៍ឈ្មោះធ្វើ​ឲ្យ​មតិសាធារណៈ​មានការ​ភាន់ច្រឡំ នាំ​ឲ្យ​ប៉ះពាល់​ដល់​កិ​តិ្ត​យស សេចក្តីថ្លៃថ្នូ របស់​អ្នករាជការ​សាធារណៈ ​និង​ស្ថាប័ន​សាលា​រាជធានី​ភ្នំពេញ​។ រដ្ឋបាល​រាជធានី​ភ្នំពេញ ស្ថា​គម​ន៍ និង​រង់ចាំ​ទទួល​ការរិះគន់​ក្នុងន័យ​ស្ថាបនា​ពី​គ្រប់​មជ្ឈដ្ឋាន ។ ​ប៉ុន្តែ​ពុំមែន​ជាការ​ប្រមាថមើលងាយ ជាន់ឈ្លី​កិត្តិយស​រហូតដល់​ថ្នាក់​ប្រៀបប្រដូច​មនុស្ស ជាមួយ​សត្វ​ធាតុ​ជាច្រើនលើក​ច្រើនសារ​នោះទេ​”​។

​លោក​សេង វណ្ណៈ បាន​បន្ថែមថា “​ក្នុងន័យនេះ ដើម្បី​រក្សា​តម្លៃ​តួនាទី ជា​ប្រធាន​គណបក្ស​មួយរូប​ផ្តល់​តម្លៃ​ជូន​មន្ត្រីរាជការ​សាធារណៈ និង​ដើម្បី​ផ្តល់ជូន​ព័ត៌មាន​សុ​ក្រឹត្យ និង​ត្រឹមត្រូវ​ដល់​សាធារណជន រដ្ឋបាល​រាជធានី​ភ្នំពេញ​ស្នើ​លោក​ប្រធាន​ពិនិត្យ​ខ្លឹមសារ កែតម្រូវ​អត្ថបទ​ឡើងវិញ ចៀសវាង​ការពិចារណា​នូវ​ចំណាត់ការ​តាមផ្លូវ​តុលាការ ក្នុង​បទ “​ការប្រមាថ និង​ការ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ​” ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក William Guang បាន​សរសេរ កាលពី​ថ្ងៃទី​១២ ​ខែមីនា ​ឆ្នាំ​២០១៩​ថា និយាយ​តាម​ត្រង់ ខ្ញុំ​ពិតជា​ខ្មាស​គេ ជំនួស​លោក​ចៅហ្វាយក្រុង​ខ្លាំងណាស់ បើជា​ខ្ញុំ​វិញ ខ្ញុំ​ចុះ​ពី​តំណែង​ហើយ ! ថ្ងៃនេះ​ឡានធំ​បុក​គេ​ស្លាប់ នៅ​ស្ទឹងមានជ័យ​កាលពី​ព្រឹក​មិញ ! នេះ​ជាស​ម្ដី​គ្មាន​ប្រសិទ្ធភាព ៕ ដោយ ​៖ ​កូ​ឡាប​

spot_img
×