Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការបោះឆ្នោត ២០១៨ នៅ​កម្ពុជា គឺ​នឹង​ប្រព្រឹត្តទៅ​តាម​ថ្ងៃ​កំណត់​

spot_img

​ភ្នំពេញ ៖ ក្នុង​ជួប​សួរសុខទុក្ខ​បងប្អូន​កូនក្មួយ​កម្មករ កម្មការិនី នៅ​រោងចក្រ​តំបន់​ទួល​ពង្រ ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ ថ្ងៃទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៧ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានបញ្ជាក់​ថា “​ខ្ញុំ​សូម​បញ្ជាក់​ជូន​ជនរួមជាតិ​ទូទាំង​ប្រទេស​ជ្រាបថា កាលបរិច្ឆេទ​នៃ​ការបោះឆ្នោត​សាកល​ឆ្នាំ ២០១៨ (២៩ កក្កដា​) គឺ​នឹង​ធ្វើ​ឡើង​ទៅ​តាម​ថ្ងៃ​កំណត់ ដោយ​គ្មាន​ការកែប្រែ​ឡើយ​។ ការចូលរួម​ប្រកួតប្រជែង​របស់ គណបក្សនយោបាយ ទាំងអស់ នៅក្នុង​ការបោះឆ្នោត​ខាង​មុខ គឺជា​សិទ្ធិ​របស់​គណបក្ស​នី​មួយៗ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា “​ខ្ញុំ​សូម​បញ្ជាក់​បន្ថែម​ផងដែរ​ថា “​កម្ពុជា​” ជា​ប្រទេស​មាន​ឯករាជ្យ និង អធិបតេយ្យភាព​។ ប្រទេស​កម្ពុជា មិនមែនជា​ចំណាប់ខ្មាំង​របស់​ប្រទេស​ណា ឬ​អ្នក​ណា​ទេ​។ ជា​ពិសេស​ទៀត​នោះ គឺ​ខ្ញុំ​ផ្ទាល់ និង​រាជរដ្ឋាភិបាល​កម្ពុជា ក៏​គ្មាន​អ្វី​ត្រូវ​និយាយ​ជាមួយ​មនុស្ស​ក្រៅច្បាប់​មួយចំនួន​ទាំងនោះ​ដែរ​”​។​

​សម្តេច​បន្តថា ធនាគារ​ថ្មី​នឹង​បង្កើត​ឡើង​ជាមួយ​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ ខ្ញុំ​សូម​ជម្រាប​ជូន​ម្ចាស់​ក្រុមហ៊ុន​នានា នៅ​ទូទាំង​ប្រទេស​ជ្រាបថា រាជ​រដ្ឋា ភិបាល​នឹង​បង្កើត​ធនាគារខ្នា​ត​តូច​និង​មធ្យម​ដែល​មាន​គម្រោង​ទឹកប្រាក់​ប្រមាណ ១០០​លាន​ដុល្លារ សម្រាប់​ជួយ​ក្រុមហ៊ុន​តូច និង​មធ្យម​អោយមាន​សមត្ថភាព និង​លទ្ឋភាព​ផលិត និង​កែឆ្នៃ​វត្ថុធាតុដើម​ក្នុងស្រុក​អោយ​កាន់តែ​មាន​គុណភាព និង​តម្លៃ​ខ្ពស់ សម្រាប់​នាំចេញ​ទៅ​ទីផ្សារ​បរទេស​។​

​ធនាគារ​ថ្មី​នេះ នឹង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ការប្រកួតប្រជែង លើ​ទីផ្សារ និង​សម្រាប់​ផ្តល់​ការងារ ដល់​ពលរដ្ឋ​ប្រមាណ​ពី ២៥​ម៉ឺន នាក់​ទៅ ៣០ ម៉ឺន​នាក់​។ កម្ពុជា​ត្រូវតែ​រៀន​រស់ និង​ដកដង្ហើម​ដោយ​ខ្លួនឯង ដូច្នេះ​ការបង្កើត​ធនាគារ​នេះ គឺ​នឹង​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ជាតិ​យើង​អោយ​កាន់តែ​រឹងមាំ និង​ពលរដ្ឋ​មាន​ការងារ​ធ្វើ​។​

​សម្តេច​បញ្ជាក់ថា ប្រាក់​ឈ្នួល​ផ្ទះ​កម្មករ ឆ្នាំ ២០១៨ គឺ​អត់​ឡើង​ទេ ។ សម្តេច​ប្រកាស​ប៉ាវ​ជូន​កូនក្មួយ​កម្មករ​កម្មការិនី​ថា កន្លងទៅនេះ គឺ​ក្រសួង​រាជរដ្ឋាភិបាល បាន​ជួបពិភាក្សា​ជាមួយ​ម្ចាស់​ផ្ទះជួល​ស្នើ​សុំ​កុំអោយ​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​ឆ្នាំ ២០១៨ ។ ប៉ុន្តែ​ប្រសិនបើ​ម្ចាស់ផ្ទះ​បែរ​ជា​តម្លើង​ថ្លៃ​ឈ្នួល​ផ្ទះ​នៅ​ឆ្នាំ ២០១៨ នេះ គឺ​កូនក្មួយ​បង់​តែ​តម្លៃ​ឆ្នាំ ២០១៧ ទៅ​បាន​ហើយ ក្រៅពី​នោះ​គឺ​ពូ​ជា​អ្នក​ជួយ​ចេញ​អោយ​កូនក្មួយ​។ ប៉ុន្តែ​ពូ​សង្ឃឹមថា បងប្អូន​ម្ចាស់ផ្ទះ​នឹង​មិន​តម្លើងថ្លៃ​ជួល​ផ្ទះ​ឆ្នាំ ២០១៨ ឡើយ​។

​សម្តេច​លើកឡើង​ថា អត្រា​អ្នក​ជក់បារី​នៅ​កម្ពុជា​ត្រូវបាន​កាត់បន្ថយ​។ ពិតជា​មាន​មោទនៈភាព​ខ្លាំង​ណាស់ ដែល​បាន​សង្កេតឃើញថា កូនក្មួយ​កម្មករ ទាំង​យុវជន និង​យុវនារី គឺ​អត់​មាន​ធំក្លិន​ផ្សែង​បារី​ទេ តាមរយៈ​ជំនួប​ជាមួយ​កូន​ក្មួយ​ប្រមាណ​ជិត ៣០​ម៉ឺន​នាក់​រួចមកហើយ​។ មិន​ត្រឹមតែ​អត្រា​យុវវ័យ​ទេ គឺ​សូម្បី​អត្រា​មនុស្ស​ចាស់​ជក់បារី​ក៏​បាន​ថយចុះ​ដែរ​។ យើង​បន្ត​រួម​គ្នា​ទប់ស្កាត់ និង​កាត់បន្ថយ​ការជក់បារី ដើម្បី​សុខភាព​ពលរដ្ឋ​ល្អ ហើយ​នឹង​ជួយ​ដល់​ការកាត់បន្ថយ​គ្រោះថ្នាក់​ដោយសារ​ការជក់​បារី​ទៀតផង​។

​សម្តេច​តេជោ ហ៊ុន សែន មកជួបជុំ​ជាមួយ​បងប្អូន កូនក្មួយ​កម្មក​រកម្ម​ការិនី​ក្នុង​ការចុះ​ជួប​សំណេះសំណាល​នាពេល​នេះ​ដើម្បី​ស្វែងយល់​ពី​សុខទុក្ខ​របស់​កម្មករ​និង​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​មួយចំនួន​របស់​កម្មក​រ​និង​ជំរុញ​នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​(២០១៥-២០២៥) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ពង្រឹង​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​ជីវភាព​រស់​នៅ​របស់ ពលរដ្ឋ​អោយ​កាន់តែ​ល្អប្រសើរ​។​

​នៅក្នុង​ថ្ងៃ​នេះ​ផង​ដែរ សម្តេច​តេជោ ហ៊ុន សែន បាន​ស្នើសុំ​ថៅកែ​រោងចក្រ​អនុញ្ញាត​ឲ្យ កម្មករ​កម្មការិនី​ទាំងអស់​ទទួលបាន​ការ​ឈប់សម្រាក​មួយ​ថ្ងៃ​ក្រោយ​ពី​ចប់​កម្មវិធី​សំណេះសំណាល​នេះ​។ សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​អរគុណ​ចំពោះ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ តំណាង​ម្ចាស់​ក្រុមហ៊ុន រោងចក្រ សហ​គ្រា និង​កូនក្មួយ​កម្មក​រក​ម្មកា​រ​នី​ទាំងអស់​ដែល បាន​គោរព​ស្រលាញ់​សម្តេច​។​

​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បាន​ថ្លែងអំណរគុណ​ដល់​បណ្តាល​រោងចក្រ សហ​គ្រា​នានា ដែល​អនុញ្ញាត​ដោយ​មិន​រើសអើង​ដល់​បងប្អូន​ជនពិការ និង​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​អេដស​ន៍ ចូល​បម្រើ​ការងារ​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា​ដោយសារ​តែ​រដូវ​នេះ​ជា​រដូវ​ធ្លាក់​ខ្យល់​ត្រជាក់ បានឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ប្រុងប្រយ័ត្ន​ថែទាំ​សុខភាព​ជា​ពិសេស​ត្រៀម​អាវ​រងារ​សម្រាប់​ការពារ ភាព​ត្រជាក់​នេះ ហើយ​ឪពុកម្តាយ​តាម​ទីជនបទ​សូម​មើលថែ​កូន និង ឪពុក​ម្តាយ​ចាស់​ក្នុង​រដូវរងារ នេះ​ហើយ​ថ្មីៗ​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​បញ្ជូន​អាវ​រងារ​ជាច្រើន​ដល់​បងប្អូន​កងទ័ព​ផងដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា សម្តេច​នឹង​បន្ត​ដឹកនាំ​ប្រទេសជាតិ​មិនតិច​ជាង ១០ ឆ្នាំ​ទៀត ដើម្បី​ការពារ​សន្តិភាព ការពា​រពារ​រោងចក្រ ការពារ​ផលប្រយោជន៍​បងប្អូន​កូនក្មួយ​កម្មករ និង​សូម​អោយ​បងប្អូន​កូនក្មួយ​កម្មករ​បន្ត​គាំទ្រ​និង​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា​ជា​បន្ត​ទៀត​។​សម្តេច​តេជោ ហ៊ុន សែន បាន​អំពាវនាវ​សុំ​ឲ្យ​កម្មករ និង​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់ ចូលរួម​ថែ​ក្សា សន្តិភាព និង​ការអភិវឌ្ឍ​ដើម្បីឲ្យ​ប្រទេសជាតិ​កាន់តែ​រីកចម្រើន​។ បើ​គ្មាន​សន្តិភាព​គឺ​មិនមែន​ការអភិវឌ្ឍ​នោះ​ទេ ហើយ​ការអភិវឌ្ឍ​ក៏​មិន​អាច​ខ្វះ​បាន​នូវ​សន្តិភាព​នោះទេ​៕ ដោយ ៖ កូឡាប​

 

spot_img
×