Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនសង្ស័យ ​៨​ នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​មួយចំនួនធំ​

spot_img

​ខេត្តរតនគិរី​ ៖ ជនសង្ស័យ​៨​នាក់ រួមទាំង​វត្ថុតាង​ថ្នាំញៀន​មួយចំនួនធំ បាន​ឃាត់ និង​រក្សាទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​អយ្យកា​អម​សាលាដំបូង​ខេត្តរតនគិរី​។​

​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្តរតនគិរី នៅ​ថ្ងៃទី​១៤​ ខែមីនា​នេះ បាន​ឲ្យ​ដឹងថា ស​នៅ​ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង ២២ និង​០០​នាទី កំលាំង​ជំនាញ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​និង ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន នៅ​ចំណុច​ផ្ទះ​មុខសញ្ញា ស្ថិតក្នុង​ភូមិ​អូរ​កន្សែង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្តរតនគិរី ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​មុខសញ្ញា ដោយមាន​ការបញ្ជា​ផ្ទាល់​ពី​លោក ឧត្ដមសេនីយ៍ត្រី វ៉ាន់ សង្វាត ស្នងការរង​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន កម្លាំង​ជំនាញ​បានធ្វើ​ការសាកសួរ រួច​បន្តទៅ​ឃាត់ខ្លួន​ជនសង្ស័យ​៦​មុខសញ្ញា​ទៀត ស្ថិត​ក្នុងភូមិ​៧​មករា សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី ដោយមាន​ការសម្របសម្រួល​ពី​លោក រ៉ា​បូ រ៉ា​ន់​ឌី ព្រះរាជ​អ​ជ្ញា​រង​អម​សាលាដំបូង​ខេត្តរតនគិរី និង​អមដោយ​ក្រឡាបញ្ជី​២​រូប បានធ្វើការ​ឆែកឆេរ​រ​ក​ឃើញ​ម្សៅ​ក្រាម​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ចំនួន​ធំ​។​

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ​ដូចខាងក្រោម​៖ ១.​ឈ្មោះ អ៊ុំ មិនា​សិរី​រៈ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ ២.​ឈ្មោះ​បូរ៉ា រតនៈ ភេទ​ប្រុស អាយុ ១៩​ឆ្នាំ ៣.​ឈ្មោះ​បាន ស្រី​ល័​ក្ខ ភេទ​ស្រី អាយុ​២៧​ឆ្នាំ ៤.​ឈ្មោះ​សារ៉ាត់ សម្ពស្ស ភេទ​ស្រី អាយុ​២០​ឆ្នាំ ៥.​ឈ្មោះ​ផល សុខ​ខឿន ភេទ​ស្រី អាយុ​៥៣​ឆ្នាំ ៦.​ឈ្មោះ​ហេង សង ភេទ​ប្រុស អាយុ​ឆ្នាំ​៦៣ ៧.​ឈ្មោះ​ហេង ស្រី​និ​ច ភេទ​ស្រី អាយុ​១៩​ឆ្នាំ ៨.​ឈ្មោះ​ហេង តុលា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ។ ក្រោយពី​បាន​ឃាត់ខ្លួន បានធ្វើ​តេស្ត​ទឹកនោម លទ្ធផល​វិជ្ជមាន​២​នាក់ អវិជ្ជមាន​៦​នាក់​ ​វត្ថុតាង​ដកហូត​រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន​១៧​កញ្ចប់ (​ធំ​១៥​កញ្ចប់ តូច​២​កញ្ចប់​) ទម្ងន់​៨០,៩១​ក្រាម​ទាំង​សម្បក​ថង់ ទូរស័ព្ទ​១៣​គ្រឿង ជ​ញ្ជី​ញ​១​គ្រឿង ម៉ូតូ​១​គ្រឿង ដាវ​សាំ​ម៉ា​រៃ​២​ដើម ថង់​ច្រក​ថ្នាំញៀន​មួយចំនួន និង​សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន​៕ ដោយ​ ៖ ​បញ្ញា​ស័ក្តិ​

spot_img
×