Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រឡាប់​រថយន្ត​ដឹក​ដំឡូង ផ្ទុះ​ឆេះ​ស្លាប់​បុរស​ម្នាក់ ក្នុង​កាប៊ីន​

spot_img

​ក្រចេះ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា នគរបាល​ជំនាញ​ចរាចរណ៍ កំពុងតែ​ស្រាវជ្រាវ​រក​អត្តសញ្ញាណ ជនរងគ្រោះ​ដែល​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​ក្នុង​រថយន្ត បន្ទាប់ពី​ជនរងគ្រោះ បាន​ជួប​ហេតុការណ៍ បើករថយន្ត​ដឹក​ដំឡូង​មី ក្រឡាប់​ធ្លាក់​ផ្លូវជាតិ​លេខ​៧ កាលពី​វេលា​ពាក់កណ្តាល​យប់​រំលង អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៤ មីនា ក្នុង​ឃុំ​គោ​លាប់ ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។​

​នគរបាល​ខេត្តក្រចេះ បាន​បញ្ជាក់ថា មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​ហេតុការណ៍​នេះ​កើតឡើង ត្រូវបាន​នគរបាល​ជំនាញ​សន្និដ្ឋានថា បណ្តា​លពី​អ្នកបើកបរ​រថយន្ត​ងងុយដេក ទើប​រេ​ចង្កូត​ធ្លាក់​ផ្លូវ​ធ្វើ​ឲ្យ​រថយន្ត​ក្រឡាប់​រហូត​ឆេះ​។​

​ភ្លាមៗ​នគរបាល​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់ អគ្គីភ័យ​ចំនួន​២​គ្រឿង ដើម្បី​ជួយ​អ​ន្តា​គម​ន៍​បាញ់​ពន្លត់ តែ​យ៉ាងណា​មិនអាច​ជួយសង្គ្រោះ​អាយុជីវិត ជនរងគ្រោះ​បាន​នោះទេ ដោយសារតែ​ជនរងគ្រោះ ត្រូវ​បុក​កៀប​ជាប់​ក្នុង​កាប៊ីន​រថយន្ត និង​ត្រូវ​ភ្លើង​ឆេះ​ស្លាប់​នៅនឹងកន្លែង​។​

​បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រួចមក នគរបាល​ខេត្ត បាន​រកឃើញ​អត្តសញ្ញាណ​សព​ជនរងគ្រោះ ជា​តៃកុង​រថយន្ត មានឈ្មោះ សំបី​ន សៀង​ហៃ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​ ៕ ដោយ ​៖​បញ្ញា​ស័ក្តិ​

spot_img
×