Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ ហ៊ុន សែន ណែនាំ​ឲ្យ​ក្រសួងកសិកម្ម ធ្វើ​ទំនើបកម្ម​កសិកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង

spot_img

ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​ដល់​ក្រសួងកសិកម្ម ត្រូវធ្វើ​ទំនើបកម្ម​កសិកម្ម ដែលមាន​លក្ខណៈ​ប្រកួតប្រជែង តាមរយៈ​ការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្ឍ​បច្ចេកវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប ក្នុងទិសដៅ​បង្កើន​បរិមាណ គុណភាព និង​ឤ​ហា​រូប​ត្ថ​ម្ភ ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក​សិ​កម្ម​ថ្មីៗ ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការគ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម ឱ្យបាន​ល្អប្រសើរ ។​

​នៅ​ព្រឹក​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៨ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០១៩ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

សម្តេច​តេ​ជោ បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ដល់​អង្គសន្និបាត របស់​ក្រសួងកសិកម្ម ដែល​បាន​ធ្វើឡើង​អស់​រយៈពេល​២​ថ្ងៃ​កន្លងមកនេះ ជាពិសេស​ថ្លែងអំណរគុណ​ចំពោះ​ស្ថាន​ប័ន​ពាក់ព័ន្ធ និង​ប្រជាកសិករ​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង និង​យកចិត្តទុកដាក់ ក្នុងការ​ចូលរួម​អភិវឌ្ឍន៍​វិស័យ​កសិកម្ម ឲ្យ​មានកា​រីក​ចម្រើន។​

​នៅក្នុង​ឱកាស​នោះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ណែនាំ​ឱ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​គ្រប់លំដាប់​ថ្នាក់ នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​ក្រសួង​-​ស្ថាប័ន​ញក់​ព័ន្ធ​ទាំងអស់ ចូលរួម​អនុវត្ត​បន្តទៀត​នូវ​កាតព្វកិច្ច​ជា​មូលដ្ឋាន ដូចខាងក្រោម ៖

១)​ត្រូវធ្វើ​ទំនើបកម្ម​កសិកម្ម​ដែលមាន​លក្ខណៈ​ប្រកួតប្រជែង តាមរយៈ​ការលើកកម្ពស់ ការស្រាវជ្រាវ ដើម្បី អភិវឌ្ឍ​បច្ចេកវិទ្យា និង​បច្ចេកទេស​កសិកម្ម​ទំនើប ក្នុងទិសដៅ​បង្កើន​បរិមាណ គុណភាព និង​ឤ​ហា​រូប​ត្ថ​ម្ភ ជំរុញ​ការប្រើប្រាស់​បច្ចេកវិទ្យា​ក​សិ​កម្ម​ថ្មីៗ ជា​លក្ខណៈ ឌីជីថល ពង្រឹង​ការគ្រប់គ្រង​ដំណាំ​កសិកម្ម និង​ធាតុ​ចូល​កសិកម្ម ឱ្យបាន​ល្អប្រសើរ ។​

២)​ត្រូវ​បន្ត​លើកកម្ពស់​ការវិនិយោគ​ក្នុង​វិស័យ​កសិកម្ម តាម​អភិក្រម​ភាពជា​ដៃគូ​រវាង​រដ្ឋ និង​ឯកជន ក្នុងការ​បង្កើត​តំបន់ ក​សិ​-​ឧស្សាហកម្ម​កែច្នៃ​សម្រាប់​នាំចេញ ដែល​នឹង​ឤ​ច​ជួយ ដោះស្រាយ បញ្ហា​ទីផ្សារ​កសិករ និង​ការបើក​ច្រក​ពង្រីក​យន្តការ​អនុវត្ត «​ផលិត កម្ម​កសិកម្ម តាម​កិច្ចសន្យា » ឱ្យ​កាន់តែ​ទូលំទូលាយ​ថែមទៀត ។ ជាមួយនេះ​ត្រូវ​ជំរុញឱ្យមាន​ការវិនិយោគ សាងសង់​ផ្សា​របោះ​ដុំ​កសិផល និង​ផ្សព្វផ្សាយ​ទីផ្សារ កសិផល​ជូន ដល់​ប្រជាកសិករ ។​

៣)​ត្រូវ​បន្ត​លើកកម្ពស់​គុណភាព​ផលិតកម្ម​ដំណាំ ការចិញ្ចឹម សត្វ វារីវប្បកម្ម និង​សុវត្ថិភាព​ផលិតផល​កសិកម្ម ។ ត្រូវ​ប្រើប្រាស់ យន្តការ​ចរចា​ជាមួយ​បណ្តា​ប្រទេស ដែល​ទិញ ផលិតផល​កសិកម្ម​ពី​កម្ពុជា ទៅកាន់​ទីផ្សារ​អន្តរជាតិ ។ ត្រូវ​ចូលរួម​ពង្រឹង​សុវត្ថិភាព​ចំណី​- ឤ​ហារ ក្នុងទិសដៅ​ធានា និង​លើកកម្ពស់​សុវត្ថិភាព​ចំពោះ​អ្នក ប្រើប្រាស់​ឱ្យបាន​ល្អប្រសើរ ។​

៤)​ត្រូវ​បន្ត​បណ្តុះបណ្តាល និង​ផ្សព្វផ្សាយ​បច្ចេកវិទ្យា​ដំណាំ កៅស៊ូ​ដល់​កសិករ​ដាំ​កៅស៊ូ ឱ្យបាន​ច្រើន​ថែមទៀត ត្រូវ​បន្ត​ពង្រីក សហគមន៍​កៅស៊ូ​គ្រួសារ ដើម្បី​ការ​ញរ​ផលប្រយោជន៍ កសិករ​នៅ ពេល​លក់​ផលិតផល​កៅស៊ូ​ទាំងនោះ​។ បន្ត​ជំរុញ​ការវិនិយោគ​លើ ការកែច្នៃ ផលិតផល​កៅស៊ូ ដើម្បី​បង្កើន​តម្លៃបន្ថែម បង្កើត​ការងារ និង​កាត់បន្ថយ​ភាពក្រីក្រ ។​

៥)​ត្រូវ​បន្ត​ជំរុញ​ការចិញ្ចឹម​សត្វ​របស់​ក​សិ​ករ​ឱ្យទៅ​ជាការ ចិញ្ចឹម​បែប​ញ​ណិ​ជ្ជ​កម្ម ដើម្បី​បង្កើន​ប្រាក់ចំណូល​ធ្វើការ​ស្រាវជ្រាវ សុខភាព​សត្វ និង​ផលិតកម្ម​សត្វ កែលម្អ​ពូជ​សត្វ​ឱ្យមាន ទិន្នផល​ខ្ពស់ គ្រប់គ្រង​ការធ្វើ​ឤ​ជីវ​កម្ម​សត្វ​រស់ ផលិតផល​សត្វ ចំណ​សី​ត្វ ប​សុ​ឱសថ ហាម​មិន​ឱ្យមាន​ការធ្វើ​ឤ​ជីវ​កម្ម​ផ្តាច់មុខ​ដែល​ប៉ះ​ញល់ ដល់​ថ្លៃ​ទីផ្សារ ។ ទប់ស្កាត់​ការឆ្លង រាលដាល​នៃ​ជំងឺប៉េស្ត​ជ្រូក​នៅ ទូទាំងប្រទេស និង​អនាម័យ​សាច់ ។ ជំរុញ​ការផលិត​ចំណី​សត្វ ដោយ​ប្រើប្រាស់​វត្ថុធាតុដើម​ដែលមាន​ស្រាប់​នៅក្នុង​ស្រុក​ដើម្បី​កាត់ បន្ថយ​ការនាំ​ចូល​វត្ថុធាតុដើម​ពី​បរទេស ។​

៦)​ត្រូវ​រួមគ្នា​បង្ក្រាប​បទល្មើស​ព្រៃឈើ និង​ជលផល​តាម គ្រប់​រូបភាព ។ បន្ត​ជំរុញ​ការបោះបង្គោល​ព្រំដែន​ព្រៃឈើ និង​ព្រៃ​លិច​ទឹក​ឱ្យបាន​ឆាប់រហ័ស ដើម្បី​ទប់ស្កាត់ ការរំលោភបំពាន​ដីព្រៃ​ឈើ និង​ដីព្រៃ​លិច​ទឹក ។ គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប បទល្មើស​ធនធានធម្មជាតិ ដឹកនាំ​ដោយ ឯកឧត្តម សៅ សុខា សូម​បន្ត​ពង្រឹង​ការគ្រប់គ្រង ធនធានធម្មជាតិ ជាពិសេស​ទប់ស្កាត់ និង​លុបបំបាត់​ការនាំចេញ​ឈើ និង​ផលិតផល កែច្នៃ​ឈើ​គ្រប់​ប្រភេទ ទៅ​ក្រៅប្រទេស តាម​ច្រកព្រំដែន និង​ច្រករបៀង​ដែល​គ្មាន ការអនុញ្ញាត ឱ្យមាន​ប្រសិទ្ធភាព និង​តម្លាភាព ។​

៧)​ត្រូវ​បន្ត​ពង្រឹងសមត្ថភាព​សហគម​ន៍​នេសាទ​ឱ្យបាន​រឹងមាំ គ្មាន​បទល្មើស​ជលផល ទាំង​ទឹកសាប និង​សមុទ្រ ។ ជំរុញ​ការអភិវឌ្ឍ វារីវប្បកម្ម​គ្រប់​ប្រភេទ រួមទាំង​ការចិញ្ចឹម​ត្រី តាម​ស្រែ ត្រូវធ្វើ​ឱ្យ​កើន យ៉ាងតិច ២០% ក្នុង​មួយឆ្នាំ ស្របតាម​ផែនការ​យុទ្ធ​សស្ត្រា​ជាតិ អភិវឌ្ឍ​វារីវប្បកម្ម ឆ្នាំ ២០១៦-២០៣០ ។ បន្ត​ពង្រឹង​ការគ្រប់គ្រង កា​រញរ​កន្លែង​អភិរក្ស​ជលផល ព្រៃ​លិច​ទឹក ព្រៃកោងកាង ដែលជា ជម្រក​ដ៏​សំខាន់​របស់​មច្ឆជាតិ ។ ត្រូវ​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត និង​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ពាក់ព័ន្ធ​ការនេសាទ ល្មើសច្បាប់​តាមរយៈ យន្តការ​ថ្នាក់ជាតិ និង​អន្តរ​ស្ថាប័ន ស្របតាម​នីតិវិធី​ជា​ធរមាន ។​

៨)​ត្រូវ​បន្ត​រៀបចំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​ព្រៃឈើ និង ច្បាប់​ស្តីពី​ជលផល តាម​បរិការណ៍ កែទម្រង់​ប​ច្ចុ​ប្​
​បន្ន ពង្រីក​សហគមន៍ ព្រៃឈើ​តាមរយៈ​ប្រព័ន្ធ​ក​សិ​-​រុក្ខកម្ម និង​ការ​ចិញ្ចឹមសត្វ ។ ជំរុញ​ការដាំដុះ​ព្រៃឈើ​ឡើងវិញ នៅលើ​ដីព្រៃ​រេច​រិល ដីព្រៃ​រង​ការធ្វើ ឤ​ជីវ​កម្ម និង​ដី​ទំនេរ របស់​រដ្ឋ ដោយ​សហការ​ជាមួយ​វិស័យ​ឯកជន និង​ដៃគូ​អភិវឌ្ឍ ព្រមទាំង​បង្កើន​ការបណ្តុះ​កូនឈើ គ្រប់​ប្រភេទ​នៅ តាម​ស្ថានីយ​សម្រាប់​ចែកចាយ​ជូន​ប្រជាជន ។​

៩)​ត្រូវ​រួមគ្នា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ ជាមួយ ប្រទេសជិតខាង និង​បណ្តា ប្រទេស ដៃគូ​អភិវឌ្ឍ​នានា ទាំង​ក្នុង ក្របខ័ណ្ឌ​ទ្វេភាគី ពហុភាគី និង​ថ្នាក់​តំបន់ និង​អនុតំបន់ ដើម្បី កៀរគរ​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស​ថ្មីៗ​ទៀត ដើម្បី​ធ្វើ ទំនើបភាវូបនីយកម្ម កសិកម្ម កម្ពុជា ឱ្យ​រួមចំណែក​កាន់តែច្រើន​ក្នុង សេដ្ឋកិច្ចជាតិ ។​

​មុននឹង​បញ្ចប់​កម្មវិធី សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​អញ្ជើញ​ផ្តល់​កិត្តិយស​បំពាក់​មេដាយ និង​គ្រឿង​ឥស្សរិយយស​ជូន​ដល់​មន្ត្រី​ក្រសួងកសិកម្ម​ដែលមាន​ស្នាដៃ​ល្អ​កន្លងមក និង​ផ្តល់រ​ង្វាន់​ដល់​មន្ទីរ​កសិកម្ម​ឆ្នើម​ដែល​លេខ​១ បាន​ទៅ​មន្ទីរ​កសិកម្ម​ខេត្ត ត្បូងឃ្មុំ លេខ​២ មន្ទីរ​កសិកម្ម​ខេត្តស្វាយរៀង និង​លេខ​៣ មន្ទីរ​កសិកម្ម​ខេត្តព្រះវិហារ និង​បន្ទាប់មក​បាន​អញ្ជើញ​ថតរូប អនុស្សាវរីយ៍​ក្នុង​បរិយាកាស​ស្និ​ទ្ឋ​ស្នាល​ក្រៃលែង​។​

​លោក​វេ​ង សុខុម រដ្ឋមន្ត្រីក្រសួង កសិកម្ម រុក្ខា​ប​ម្រា​ញ់ និង​នេសាទ វិស័យ​កសិកម្ម​ឆ្នាំ ២០១៨-២០១៩ បាន​ថ្លែងថា មានការ​រីកចម្រើន​គួរឱ្យកត់សម្គាល់ ផលិតផល​ស្រូវ សរុប​សម្រេច បាន​ក្នុង​បរិមាណ ១០,៨៧ លាន​តោន កើន​លើស​ឆ្នាំមុន​ប្រមាណ ៣,៣៧​ភាគរយ និង​ស្រូវ​មាន​ចំនួន​ជាង ៥,៨ លាន​តោន ឬ គិត​ជា អង្ករ​ស្មើនឹង​ជាង ៣,៧ លាន​តោន ។ ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត​ស​ម្រ​ច​បាន ១៦,៧ លាន​តោន កើន​លើស​ឆ្នាំមុន ប្រមាណ ២% ជាពិសេស​ផលិតកម្ម​កៅស៊ូ​មាន​កំណើន​រហូតដល់ ១៤​ភាគរយ ផលិតកម្ម​សត្វ ៣,៤​ភាគរយ និង​វារីវប្បកម្ម​កើន​ប្រមាណ ២២,៤​ភាគរយ ធៀប​នឹង​ឆ្នាំមុន​៕ ដោយ ៖​ ​កូ​ឡាប​

spot_img
×