Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្ត​ស្វាយរៀង​ត្រៀម​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​​លើក​ទី ​៣​ ដែល​នឹង​ចូល​មកដល់​នាពេល​ឆាប់ៗ​​ខាងមុខ​

spot_img

​ខេត្តស្វាយរៀង ៖ ​នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៨​នេះ លោក ម៉ែន វិបុល អភិបាលខេត្ត​ស្វាយរៀង​និង​លោក ហួត ឃាង វ៉េង រដ្ឋលេខាធិការ​ក្រសួង​ព័​ត៍​មាន បានធ្វើ​ការជំរុញ​ដល់​ក្រុមការងារ​អនុគណៈកម្មការ​សង្ក្រាន្ត​ស្វាយរៀង​ត្រូវ​សហការ​អនុវត្ត​តួនាទី​ភារកិច្ច​ដូច​មានកំណត់​ក្នុង​សេចក្ដីសម្រេច​ឲ្យ​បានល្អ​ប្រសើរ ចាត់ចែង​រៀបចំ​កិច្ចប្រជុំ​ធ្វើ​ផែនការ​លម្អិត និង​ឡើង​គម្រោង​ចំណាយ​នៅក្នុង​ផែន​អនុគណៈកម្មការ និង​ក្រុមការងារ​នីមួយៗ​ឲ្យ​បានច្បាស់លាស់ ដើម្បី​សម្រេច​អោយ​រួចរាល់​តាម​ផែន ការ​មុន​ថ្ងៃ​សង្ក្រាន្ត​ស្វាយរៀង​ចូលមក​ដល់ ​។​

​លោក​អភិបាលខេត្ត​ស្វាយរៀង បាន​មានប្រសាសន៍​ដូច្នេះ​នៅក្នុង​ឱកាស​ដែល​លោក​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​ពិនិត្យ​ពិភាក្សា​ការងារ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង ដើម្បី​អបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ​និង​ការងារ​រៀបចំ​កម្មវិធី​សង្ក្រាន្ត​ស្វាយរៀង​លើក​ទី​៣​ឆ្នាំ​២០១៩​ដែល​បានរៀបចំ​នៅ​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង ​។​

​ក្នុង​កិច្ចប្រជុំ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី អស់លោក​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ឧត្ដមសេនីយ៍ទោ​ស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក​សាកលវិទ្យាធិការ សាកលវិទ្យាធិការរង សាកលវិទ្យាល័យ​ស្វាយរៀង លោក លោកស្រី​ប្រធាន​មន្ទីរ​-​អង្គភាព អភិបាលក្រុង ស្រុក លោក លោកស្រី​នាយក​ទីចាត់ការ​/​អង្គភាព​ចំណុះ​សាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន ក្រុមការងារ ស​.​ស​.​យ​.​ក​.​ខេត្ត និង​គណៈកម្មាធិការ ស​.​ស​.​យ​.​ក ក្រុង ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ​ដែលជា​សមាជិក សមាជិកា​គណៈកម្មការ អនុគណៈកម្មការ​ដែល​ជា​ក្រុមការងារ​សង្ក្រាន្ត​ស្វាយរៀង​ជាច្រើនរូប​ទៀត​។​

​សូម​ជម្រាបជូន​ថា សង្ក្រាន្ត​ស្វាយរៀង​ឆ្នាំនេះ​មាន​រយៈពេល​៣​ថ្ងៃ គឺ​ថ្ងៃទី​១៤-១៥ និង​១៦ ខែមេសា ឆ្នាំ​២០១៩ ស្ថិតនៅ​នៅ​បរិវេណ​រង្វង់ មូល​ខាងមុខ​ស​ណ្ឋា​វ៉ៃ​គោ និង​តាម​បណ្តោយ​ផ្លូវ​មួយចំនួនទៀត ក្នុង​ក្រុង​ស្វាយរៀង ហើយ​ការរៀបចំ​ឆ្នាំនេះ មាន​លក្ខណៈ​ធំ​ជាង​ឆ្នាំមុន ដោយមាន​កម្មវិធី​កម្សាន្ត ជាច្រើន​ដើម្បី​បង្ក​ភាពសប្បាយ​រីករាយ​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​មក​អបអរសាទរ និង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​នៅទីនេះ​ ៕ ដោយ ៖ វ៉ៃ​កូ​

spot_img
×