Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​បង្ហាញមុខ​ចោរប្លន់​ប្រដាប់អាវុធ ធ្វើ​សកម្ម​នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ ជាច្រើន​ករណី​

spot_img

​ភ្នំពេញ ៖ បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក ផែន​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៤​ខែមីនា​នេះ ពី ករណី​ប្លន់​សកម្ម​នៅ​មូលដ្ឋាន​រាជធានី​ភ្នំពេញ គឺ​កាលពី​ថ្ងៃទី​១០ ខែមីនា ឆ្នាំ​២០១៩ រហូតមកដល់​ថ្ងៃទី​១៣ ខែមីនា ឆ្នាំ​២០១៩ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិតធ្ងន់ សហការ​ជាមួយ អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ អធិការដ្ឋាន​នគរបាល​ខណ្ឌទួលគោក នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត បាន​បើក​កិច្ចប្រតិបត្តិការ​បង្ក្រាប​ជាក់ស្តែង ក្រុមចោរប្លន់​ប្រដាប់អាវុធ​ចំនួន ៥​នាក់ (​ប្រុស​៤​នាក់ ស្រី ១​នាក់​) ។​

​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទាំង​៥​នាក់​ រួម​មាន​ ៖​

​ទី​១.​ឈ្មោះ​ លន់​ ស៊ីវ​ថេ​ង​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរប​រៈ​មិន​ពិតប្រាកដ​ ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ​ ភូមិ​មិត្តភាព​ សង្កាត់​ព្រែក​ឯង​ ខណ្ឌ​ច្បារ​អំពៅ​។​ ទី​២.​ឈ្មោះ​ ផេង​ យុទ្ធនា​ ហៅ​ ហ៊ីង​ (​មាន​ដីកាចាប់ខ្លួន​)​ ភេទ​ ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរប​រៈ​មិន​ពិតប្រាកដ​ ទីលំនៅ​បច្ចុប្បន្ន​ ផ្ទះ​ជួល​លេខ​៩​ ផ្លូវ​លេខ​៧៩​បេ​តេ​ ភូមិ​ចំរើន​ផល​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​ ។​ ទី​៣.​ឈ្មោះ​ ស៊ន់​ សេរី​វិចិត្រ​ ភេទ​ប្រុស​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ប​ច្ចប្ប​ន្នៈ​ ផ្ទះ​លេខ​២០​អឺ​០​ ផ្លូវ​២៩០​ សង្កាត់​ទួល​ស្វាយព្រៃ​ទី​២​ ខណ្ឌចំការមន​។​ ទី​៤.​ឈ្មោះ​ គង់​ សុវណ្ណ​ ហៅ​ តៃ​(​មាន​ដីកាចាប់ខ្លួន​)​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ មុខរបរ​ នៅផ្ទះ​ ទីលំនៅ​ប​ច្ចុ​ប្ប​ន្នៈ​ ផ្ទះ​ជួល​ ផ្លូវ​២៦​បេ​តេ​ ភូមិ​ក្បាល​ទំនប់​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​។​ ទី​៥.​ឈ្មោះ​ ហៀ​ង​ ស្រី​ដែ​ត​ ហៅ​ ណែ​ត​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ មុខរបរ​ បុគ្គលិក​ហូ​មកា​ហ្វេ​ ផ្សារ​សុ​វ​ណ្ណា​ ទីលំនៅ​ប​ច្ចប្ប​ន្នៈ​ ផ្ទះ​ជួល​លេខ​៩​ ផ្លូវ​៧៩​បេ​តេ​ សង្កាត់​បឹង​ទំពុន​ទី​១​ ខណ្ឌមានជ័យ​។​
​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ អាវុធ​ខ្លី​១​ដើម​ ម៉ាក​ កា​-៥៩,​ ម៉ូតូ​ចំនួន​០២​គ្រឿង​ ម៉ាក​ Honda​ Beat​ ពណ៌​ ខៀវ​+​ស​(​ម៉ូតូ​ធ្វើ​សកម្មភាព​)​ និង​ម៉ាក​ Zoomer​ X​ (​ម៉ូតូ​ជន​រង​គ្រោះ​)​។​

​ករណី​ទី​១ កាលពី​ថ្ងៃទី​៣ មីនា ២០១៩ វេលា​ម៉ោង​ប្រហែល​០១:០០​នាទី​រំលងអធ្រាត្រ ធ្វើ​សកម្មភាព​ប្លន់​ម៉ូតូ​ម៉ាក Zoomer X ពណ៌​ក្រហម​-​ខ្មៅ​ពាក់​ស្លាក​លេខ 1AA-2166 នៅ​ចំណុច​ផ្លូវ​បេតុង មុខ​សាលារៀន​ចំរើន​ផល សង្កាត់​បឹងទំពុន​ទី​១ ខណ្ឌមានជ័យ​។​

​ករណី​ទី​២ : កាលពី​ថ្ងៃទី​៦ មីនា ២០១៩ វេលា​ម៉ោង ប្រហែល​៦:៣០​នាទី ធ្វើ​សកម្មភាព​ប្លន់ លុយ ទូរស័ព្ទដៃ និង​ខ្សែ​កនៅ​ចំណុច ផ្ទះ​លេខ​៨​សេ ផ្លូវ​លេខ​២៧០ ភូមិ​៩ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×