Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាតកម្ម​គីម ជុង​ណា​ម​៖ តុលាការ​ម៉ាឡេស៊ី​មិន​ទម្លាក់ចោល​ការចោទប្រកាន់​ស្ត្រី​វៀតណាម​ឡើយ ក្រោយ​ដោះលែង​ស្ត្រី​ឥណ្ឌូនេស៊ី​អោយមាន​សេរីភាព​វិញ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​

spot_img

​ព្រះរាជអាជ្ញា​ម៉ាឡេស៊ី​បាន​បដិសេធ​ចំពោះ​ការស្នើសុំ​ឲ្យ​ទម្លាក់ចោល​ការចោទប្រកាន់​លើ​ស្ត្រី​ជនជាតិ​​វៀតណាម​ម្នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​ធ្វើឃាត​បងប្រុស​ម្តាយ​ទីទៃ​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក្រោយពេល​សម្រេច​ទម្លាក់​ចោទ​ការចោទប្រកាន់ និង​ដោះលែង​ស្ត្រី​ឥណ្ឌូនេស៊ី​ម្នាក់ ឲ្យ​មាន​សេរីភាព​វិញ​។​

​ការបដិសេធ​នោះ​មានន័យថា ស្ត្រី​វៀតណាម​ឈ្មោះ Doan Thi Huong នឹង​ក្លាយជា​ជនជាប់ចោទ​ម្នា​ក់គត ក្នុងករណី​ឃាតកម្ម​លើ​លោក គីម ជុង​ណា​ម​។​

Doan Thi Huong គឺជា​ស្ត្រី​ម្នាក់​ក្នុងចំណោម ២​នាក់​ដែល​រង​ការចោទប្រកាន់​ពីបទ​ឃាតកម្ម កាលពី​ខែកុម្ភៈ ឆ្នាំ ២០១៧ ជុំវិញ​ការធ្វើឃាត​បងប្រុស​រប​ស់​គីម ជុង​អ៊ុន​។ បើ​រង​ឃើញថា​មានទោស ស្ត្រី​រូបនោះ​អាច​ប្រឈម​នឹង​ទោស​ប្រហារជីវិត​ដោយ​ព្យួ​ករ​។

​ចំណែក​ស្ត្រី​ឥណ្ឌូនេស៊ី ដែល​ធ្លា​ប់រង​ការចោទប្រកាន់​ដូច​ស្ត្រី​វៀតណាម​ខាងលើ ត្រូវ​តុលាការ​សម្រេច​ដោះលែង​កាលពី​ថ្ងៃ​ច័ន្ទ​សប្តាហ៍​នេះ និង​បាន​ត្រឡប់​ទៅកាន់​ប្រទេស​វិញ​ហើយ​។​

​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រី​វៀតណាម​នោះបាន​ដាក់​ញ្ញាតិ​ទៅ​ព្រះរាជអាជ្ញា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​កូនក្តី​របស់​ពួកគេ ដូច​ការដោះលែង​ស្ត្រី​ឥណ្ឌូនេស៊ី​ដែរ ប៉ុន្តែ​ត្រូវបាន​ព្រះរាជអាជ្ញា​បដិសេធ ដោយ​ពួកគេ​លើកឡើងថា វា​អយុត្តិធម៌​ណា​ដែល​ជនជាប់ចោទ​ម្នាក់​ត្រូវ​ដោះលែង ប៉ុន្តែ​ម្នាក់ទៀត មិន​ទទួលបាន​ការដោះលែង​។​

​សូមបញ្ជាក់ថា លោក គីម ជុង​ណា​ម ត្រូវបាន​គេ​ធ្វើឃាត​នៅ​ព្រលានយន្តហោះ​ទីក្រុង​កូ​ឡា​ឡាំ​ពួរ កាលពី​ឆ្នាំ ២០១៧​។ ក្នុងករណី​នោះ ស្ត្រី​វៀតណាម​ម្នាក់ និង​ឥណ្ឌូនេស៊ី​ម្នាក់​រង​ការចោទប្រកាន់ថា បាន​ប៉ាត​សារធាតុ​គីមី VX ទៅលើ​មុខ​លោក​គីម ជុង​ណា​ម​។​

​ក្នុង​សវនាការ​កន្លងទៅ អ្នក​ទាំងពីរ​បាន​បដិសេធ​រាល់​ការចោទប្រកាន់ ហើយ​បញ្ជាក់ថា ពួកគេ​គិតថា ពួកគេ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ចូលរួម​លេង​ក្នុង​កម្មវិធី​កំសាន្ត​ទូរទស្សន៍​ ៕

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

​ប្រភព​៖ CNN

spot_img
×