Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង ណែនាំ​កងកម្លាំង​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពិធីបុណ្យ​ទន្លេ​

spot_img

​កំពង់ឆ្នាំង​ ៖ ដើ​ម្បី​ចូលរួមចំណែក​ក្នុងការ​ថែរក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ ក្នុង​ពិធីបុណ្យ​ទន្លេ​លើក​ទី​៥ ឆ្នាំ​២០១៩ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង សូម​ធ្វើការជូនដំណឹង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ដាក់ចេញ​សេចក្តី ណែនាំ​ដល់​កងកម្លាំងប្រដាប់អាវុធ​​មួយចំនួន​ដូចខាងក្រោម : ហាម​ការផលិត​ធ្វើ​ចរាចរណ៍​ទិញ​លក់​ចែកចាយ និង​ប្រើប្រាស់​រំសេវ​គ្រឿងផ្ទុះ កាំជ្រួច​ឬ​ឧបករណ៍​ផ្សេងៗ​ដែល​បង្ក​ឲ្យ​មាន​សំ​ឡង​ផ្ទុះ​ឆេះ ក្នុងឱកាស​បុណ្យ​ទន្លេ​លើក​ទី 5 ឆ្នាំ 2019 ខាងមុខនេះ​។ ហាម​ដាច់ខាត​កា​រប​ន្ទុះ ផាវ​កាំជ្រួច​ឬ​ឧបករណ៍​ផ្សេងៗ ដែល​បង្ក​ឲ្យ​មាន​សំឡេង​ឆេះ នៅតាម​កម្មវិធី​ផ្សេងៗ​ក្នុង​គេហដ្ឋាន ឬ​ទីសាធារណៈ​ដែលជា​ហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ត​សុខ​សុវត្ថិភាព និង​សណ្តាប់​ធ្នាប់​ស​ង្គ​មុ ក្នុងឱកាស​បុណ្យ​ទន្លេ ។ ហាម​ដាច់ខាត​ការដាក់ គ្រឿងផ្ទុះ​គ្រប់​ប្រភេទ​តាម​ខ្លួន ឬ​មធ្យោបាយ ចូលក្នុង​ពិធីបុណ្យ​ទន្លេ​។ ហាម​ដាច់ខាត​ការទិញ​លក់​ប្រេងឥន្ធនៈ និង​ហ្គាស​នៅ​ក្រុង​កំពង់ឆ្នាំង ដើម្បី​ចូលរួម​ក្នុងការ​ថែរក្សា​សន្តិសុខ​សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ល្អ ក្នុង​ពិធីបុណ្យ​ត្រូវមាន​ការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន​ខ្ពស់ ​ការប្រើប្រាស់​ចរន្តអគ្គិសនី ប្រេងឥន្ធនៈ និង​ការដុត ធូប ទៀន ចង្កៀង​ឬ​សម្ភារ ផ្សេងៗ ដែល​អាច​បង្ក​ឲ្យ​មាន​ហានិភ័យ​កើតឡើង​ជនណាដ​ល់ មិន​អន​វត្ត​តាម​ការជូនដំណឹង​ខាងលើ នឹងត្រូវ​ទទួលខុសត្រូវ នៅ​ចំពោះមុខ​ច្បាប់​ជា​ធរមាន សូម​បងប្អូន​អស់លោក លោកស្រី ពលរដ្ឋ​ទាំងអស់ មានការ​រួមគ្នា​រក្សាបាន​នូវ​ភាព​ស្ងៀមស្ងាត់ ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព និង​ធានាបាន​នូវ​សន្តិសុខ​សណ្ដាប់ធ្នាប់​ល្អ ក្នុង​ពិធីបុណ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង​ឆ្នាំង សង្ឃឹម​យ៉ាង​មុតមាំ​ថះ លោក លោកស្រី​ជា​ម្ចាស់​ក្រុមហ៊ុន ការដ្ឋាន​បំផ្ទុះ​គ្រាប់ អាជីវករ​បងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​កំពង​ឆ្នាំង ចូលរួម​អនុវត្ត​សេច​ក្តីះ ជូនដំណឹង​នេះ ឲ្យ​មាន​ប្រសិទ្ធភាព ចាប់ពី​ថ្ងៃ​ចុ​ហត្ថលេខា​នេះ​តទៅ រហូតដល់​ចប់​បុណ្យ​ទន្លេ​ជា​ស្ថាពរ​៕ ​ដោយ​ ៖ ​កូ​ឡាប​

spot_img
×