Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយក​អង្គការ NASA បង្ហើប​ប្រាប់​ពី “​ជន​ដំបូង​” នឹង​អនុវត្ត​បេសកកម្ម​ទៅកាន់​…​ភព​ព្រះ​អង្គារ​!

spot_img

តាម​សារព័ត៌មាន Fox Views នាយក​ស្ថាប័ន NASA លោក Jim Brilenstine ថ្មីៗ​នេះ​បាន​បង្ហើប​ប្រាប់​ពី​ព័ត៌មាន​ថា ៖ មានលទ្ធភាព​ច្រើន​ដែល​ស្ត្រី​គឺជា​ជន​បន្ទាប់​នឹង​ទៅកាន់​ភព​ព្រះ​ចន្ទ ដើម្បី​ត្រៀម​បង្កើត​មូលដ្ឋាន “​អមតៈ​” មួយ​នៅ​ទីនោះ ហើយ​លើសពីនេះ​ទៀត​នោះ អ្នក​ជាន់ដី​ភព​ព្រះ​អង្គារ​ដំបូង​គេ​ក៏​អាចជា​នារី​ដែរ​…! ។​

Anne McClain និង Christina Koch

NASA ក៏​ចែករំលែក​ថា ៖ ការ​ប្រឈម​ត្រូវ​ដោះស្រាយ​ចំពោះ​មនុស្ស​ទៅដល់​ភព​ព្រះ​អង្គារ​គឺ​ការ​សម្រប​ខ្លួន ជាមួយ​បរិស្ថាន​រស់នៅ ហើយ​វិធី​ដោះស្រាយ​កាកសំណល់ ។​

​កាលពីដើម​ខែមីនា​កន្ល​ង​មក NASA បានជ្រើសរើស​អវកាសយានិក ២ រូប ដើម្បី​បំពេញបេសកកម្ម​ជា​ប្រវត្តិសាស្ត្រ​សម្រាប់​ការស្រាវជ្រាវ​មួយ​ដែល​មានតែ​ស្ត្រី ។ ស្ត្រី ២ រូប ដែល​ត្រូវបាន​ជ្រើសរើស​គឺ Anne McClain និង Christina Koch ។ ពួកគេ​នឹងធ្វើ​ដំណើរ​ទៅកាន់​លំហ​អាកាស​នៅ​ថ្ងៃទី ២៩ ខែមីនា ។​

CNN និយាយថា ជា​លើក​ទី​១ ហើយ​ក្នុង​ប្រវត្តិសាស្ត្រ​ដែល​ក្រុម​អាកាសយានិក​មួយ សុទ្ធតែ​នារីៗ​ចេញទៅ​បេសកកម្ម​ក្នុង​លំហ​អាកាស ៕

spot_img
×