ឆ្នាំជូត ៖ ក្នុងជំនួញហាក់ដូចមានមនុស្សកំពុងមានឧបាយកលក្បត់អ្នក ចូរប្រយ័ត្នប្រយែង ។ អ្នកងាយមួម៉ៅ ពិសេសគឺពេលរកឃើញថាគ្រប់គ្នាមានចេតនាលាក់បាំងខ្លួនរឿងអ្វីនោះ ។ ភាពសង្ស័ង ខ្វះជំនឿគ្របដណ្តប់បរិយាកាស ។ ប្រឹងប្រែងកុំឲ្យអារម្មណ៍នេះគ្របសង្កត់អ្នក ។ មិនចាំបាច់បារម្ភជ្រុល តែក៏ត្រូវប្រយ័ត្ន ។ រក្សាភាពម្ចាស់ការក្នុងគ្រប់ទំនាក់ទំនង មិនឲ្យអ្នកដទៃមានឱកាសក្បត់ ។ ថ្ងៃនេះល្អប្រសើរ ការបង្កើតស្នាដៃ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ស , ប្រាក់ ។ ឆ្នាំអ្នកយកអាសា ថោះ , ជូត ៕
ឆ្នាំឆ្លូវ ៖ ការងារអំណោយផលល្អ មានអ្នកជួយយកអាសាជ្រោមជ្រែងពេលជួបការលំបាក ទោះបីប្រកបកិច្ចការអ្វីក៏អាចសម្រេចដូចបំណង ។ ថ្ងៃនេះប្រសិនធ្វើដំណើរនោះគួរជ្រើសទៅទិសពាយ័ព្យ និរតី គឺកុំជ្រើសយកទិសឦសាន ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ០,៨ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , ឆ្លូវ ៕
ឆ្នាំខាល ៖ ថ្ងៃនេះអ្នកជួបឱកាសល្អច្រើនសម្រាប់ពង្រីកបុព្វហេតុរបស់ខ្លួន ប៉ុន្តែទាមទារអ្នកត្រូវមានជម្រើសឈ្លាសវៃ កុំផ្តេសផ្តាសតាមការឲ្យយោបល់ពីអ្នកដទៃ ។ ទន្ទឹមនោះទំនាក់ទំនងល្អៗជាច្រើនកំពុងជួយឲ្យអ្នកមានប្រាក់ចំណូលច្រើន ឬថែមទាំងទទួលបានខ្ទង់ប្រាក់យ៉ាងធំស្មានមិនដល់ក្នុងថ្ងៃនេះ ។ មនោសញ្ចេតនាក៏ពោរពេញដោយភាពរីករាយចុះសម្រុងគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ២,៤ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង ខ្មៅ , លឿង ។ ឆ្នាំអ្នកយកអាសា រោង , ជូត ៕
ឆ្នាំថោះ ៖ ថ្ងៃនេះអ្នកបានរកឃើញឱកាសរកប្រាក់ ប្រសិនមិនដូច្នេះទេ ក៏ទទួលបានប្រាក់ខែ មានអ្នកឲ្យប្រាក់ ។ និយាយរួមថ្ងៃនេះអ្នកមិនចាំបាច់ខ្វាយខ្វល់ច្រើនអំពីបញ្ហាលុយកាក់ ។ ការងារល្អប្រសើរ អ្នកសម្រេចបានស្នាដៃច្រើនគួរជាទីមោទនៈ ដោយពុំជួបឧបសគ្គអ្វីឡើយ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៤ ពិន្ទុ ។ លេខសំណាង ៥,៦ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង ក្រហម ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា កុរ , ថោះ ៕
ឆ្នាំរោង ៖ ថ្ងៃនេះអ្នកមានអារម្មណ៍ខ្លាំងក្លា ជឿជាក់លើខ្លួនឯង ត្រៀមធ្វើការសម្រេចចិត្តដោយមិនមានការភ័យខ្លាច ឬស្ទាក់ស្ទើបន្តិចណាឡើយ ។ ប៉ុន្តែអ្នកមិនត្រូវរឹងរូសដោយគ្មានហេតុផល ព្រោះនោះជាមូលហេតុងាយធ្វើឲ្យការងារជួបឧបសគ្គ វិនិយោគបរាជ័យ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ៤,៧ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌សំណាង ស , ស្វាយ ។ ឆ្នាំអ្នកយកអាសា ចរ , រកា ៕
ឆ្នាំម្សាញ់ ៖ ថ្ងៃនេះអ្នកជួបកំហុសឆ្គងគួរឲ្យសោកស្តាយក្នុងការងារដោយសារសមត្ថភាពនៅមានកម្រិត ឬក៏អាចដោយសារទិដ្ឋភាពពីខាងក្រៅ ។ ជំនួសឲ្យការស្តីបន្ទោស ទម្លាក់កំហុសឲ្យគ្នា ចូរអ្នកប្រឹងប្រែងធ្វើបន្តទៀតដោយការទទួលខុសត្រូវខ្ពស់ ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ២,៧ ពិន្ទុ ។ ម៉ោងល្អ ៩ ដល់ ១១ ។ ពណ៌សំណាង ស្វាយ , លឿង ។ ឆ្នាំអ្នកយកអាសា រោង , រកា ៕
ឆ្នាំមមី ៖ ការងាររីកចម្រើនគួរជាទីគាប់ចិត្ត ពិសេសប្រសិនរបររបស់អ្នកទាមទារឲ្យច្នៃប្រឌិត គោលគំនិតរបស់អ្នកត្រូវបានគ្រប់គ្នាទទួលយកដោយរីករាយ ។ ចូរចែករំលែកវាដើម្បីប្រយោជន៍រួមគឺពុំមែនដើម្បីតែគោលដៅលើកកម្ពស់ខ្លួនឯង ។ រឿងមនោសញ្ចេតនាក៏ល្អប្រសើរ អ្នកទាំង២ ចេះយល់ចិត្តថ្លើម ថែទាំគ្នាដោយភាពកក់ក្តៅ ។
បុព្វហេតុ ៥ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៥,៨ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ទឹកក្រូច , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ម្សាញ់ , វក ៕
ឆ្នាំមមែ ៖ កិច្ចការគ្រប់យ៉ាងស្រាប់តែប្រែជាច្បាស់លាស់ក្នុងក្រសែភ្នែករបស់អ្នក ។ ចិត្តគំនិតភ្លឺស្វាង អ្នកមានសុទិដ្ឋិនិយមជាងក្នុងជីវិត ការលំបាកឧបសគ្គពីមុនៗមកត្រូវបានអ្នកដោះស្រាយរួចក្នុងថ្ងៃនេះ ប៉ុន្តែរឿងមនោសញ្ចេតនាបែរជាមិនបានដូចបំណង ។ គូស្នេហ៍ទាំងឡាយងាយមានទំនាស់ មិនចុះសម្រុងគ្នា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៣ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៣ ពិន្ទុ ។ លេខសំណាង ១,៩ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ត្នោត , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា រោង , ខាល ៕
ឆ្នាំវក ៖ ការងារមិនល្អ បុគ្គលមួយចំនួនបង្ហាញការមិនពេញចិត្តចំពោះអ្វីដែលអ្នកកំពុងធ្វើ ។ អាចមានការយល់ច្រឡំ និងឈ្លោះប្រកែកក្នុងទំនាក់ទំនង ប៉ុន្តែចូររៀនវិធីឲ្យច្រើនជាងទទួល និងពុំមែនអ្វីធ្ងន់ធ្ងរ ប្រសិនអ្នកគ្រប់គ្រងអារម្មណ៍បានល្អ ។ រឿងមនោសញ្ចេតនាល្អប្រសើរ ប្រកបដោយភាពកក់ក្តៅ សុភមង្គល ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៣ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ២១ ដល់ ២៣ ។ ពណ៌សំណាង ស , ត្នោត ។ ឆ្នាំអ្នកយកអាសា ខាល , មមី ៕
ឆ្នាំរកា ៖ ថ្ងៃនេះការងារជួបឧបសគ្គ ទោះបីអ្នកបានប្រឹងប្រែងយ៉ាងពេញទំហឹង ។ មានសញ្ញារបស់ភាពមិនស្រុះស្រួល តែអ្នកនៅពុំទាន់អាចរកឃើញដំណោះស្រាយណាមួយក្នុងពេលនេះ ។ ចូរស្តាប់យោបល់អ្នកមានបទពិសោធន៍យកមកពិចារណាឲ្យម៉ត់ចត់ កុំមានធ្វើអ្វីតាមតែចិត្តឯង ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៦,៧ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ប្រាក់ , ផ្កាឈូក ។ ឆ្នាំអ្នកយកអាសា ឆ្លូវ , មមែ ៕
ឆ្នាំចរ ៖ មានលក្ខខណ្ឌល្អៗច្រើនដើម្បីអ្នកពង្រីកបុព្វហេតុ ចូរហ៊ានធ្វើរឿងប្លែកៗខ្លះ ប្រសិនចង់រីកចម្រើនលឿន ។ នេះជាពេលវេលាអ្នកអាចប្រថុយប្រថានបន្តិច ។ ថ្ងៃនេះសមស្របសម្រាប់ការចុះកិច្ចសន្យាស្វែងរកគម្រោងការថ្មីៗ ។ រឿងមនោសញ្ចេតនា ពោរពេញដោយភាពសោមនស្សរីករាយ សុភមង្គល ។
បុព្វហេតុ ៣ ពិន្ទុ ។ លាភ ៤ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៤,៨ ពិន្ទុ ។ ម៉ោងល្អ ៧ ដល់ ៩ ។ ពណ៌សំណាង ស , លឿង ។ ឆ្នាំអ្នកយកអាសា ជូត , ឆ្លូវ ៕
ឆ្នាំកុរ ៖ ថ្ងៃនេះអ្នកជួបសំណាងល្អច្រើន ដោយអាចឆ្លងផុតក្នុងរាល់ការប្រកួតប្រជែង បានទទួលភារកិច្ចថ្មីសំខាន់ៗដែលមានឱកាសឈានឡើងខ្ពស់ក្នុងមុខតំណែង ។ ថ្ងៃនេះទោះធ្វើអ្វីក៏អាចសម្រេចបានដូចបំណង ។ អ្នករកស៊ីជួញដូរក៏កាក់កប លុយចូលដូចទឹក ។ មនោសញ្ចេតនាប្រកបដោយភាពសុខុដុមរមនា ។
បុព្វហេតុ ៤ ពិន្ទុ ។ លាភ ៥ ពិន្ទុ ។ សុខភាព ៤ ពិន្ទុ ។ មនោសញ្ចេតនា ៥ ពិន្ទុ ។ លេខសំណាង ៦,៨ ពិន្ទុ ។ ម៉ោងល្អ ១៥ ដល់ ១៧ ។ ពណ៌សំណាង ក្រហម , ទឹកក្រូច ។ ឆ្នាំអ្នកយកអាសា មមី , ចរ ៕