Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ ប្រកាសយុទ្ធសាស្ត្រ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​

spot_img

ភ្នំពេញ ​៖ នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៤ ខែមីនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល ភ្នំពេញ ភូ​គី​ត្រា អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា បានរៀបចំ​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ជា​ផ្លូវការ​យុទ្ធសាស្ត្រ ស្តីពី​ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ឆ្នាំ​២០១៩-២០២៣ ក្រោម​អធិបតីភាព​លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន គ​.​ស​.​ហ និង​លោក Clive Scott ទីប្រឹក្សា​ជាន់ខ្ពស់​របស់​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​។ ពិធី​សម្ពោធ​នេះ មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ សរុប​ប្រមាណ ៤០០​នាក់ មកពី​ក្រសួង​-​ស្ថាប័ន អង្គការ​ជាតិ​និង​អន្តរជាតិ ស្ថានទូត គ្រឹះស្ថាន​ធនាគារ​និង​វិស័យ​ឯកជន​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ ស្តីពី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ផ្លូវការ​យុទ្ធសាស្ដ្រ​ជាតិ​ស្ដីពី ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០១៩-​២០២៣​។ ដោយមាន​ការណែនាំ​ពី គ​.​ស​.​ហ​. និង​មាន​ជំនួយ​បច្ចេកទេស​ពី​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ (IMF) ដើម្បី​ប្រើប្រាស់​ជា​មគ្គុទ្ទេសក៍​រយៈពេល​វែង​ដ៏​ពេញលេញ​មួយ​របស់​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​ប្រកប​ដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ យុទ្ធសាស្ដ្រ​ជាតិ​នេះ គោលបំណង​ចម្បង​បំផុត​ដើម្បី​៖ ១.ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង​មុខរបរ​និង​វិជ្ជាជីវៈ មិនមែន​ហិរញ្ញវត្ថុ គេច​ផុតពី ការប្រើប្រាស់ ក្នុងការ​សម្អាត​ប្រាក់ និង​ស្វែងរក​ផល​នៃ​បទល្មើស និង​ទ្រព្យសម្បត្តិ​ពាក់ព័ន្ធ​នឹង​ហិរញ្ញប្បទាន​ភេរវកម្ម​។ ២. ធានា​ឲ្យ​អាជ្ញាធរ​អនុវត្ត​ច្បាប់​ទាំងអស់ រួមគ្នា​ធ្វើការ​ស៊ើបអង្កេត ចោទប្រកាន់ ដាក់ទណ្ឌកម្ម ​និង​រឹបអូស​ផល និង​ឧបករណ៍ នៃ​សំអាង​បទល្មើស និង​បោ​សំអាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ប្រកបដោយ​ប្រសិទ្ធភាព​។​

​នាឱកាស​នេះ លោក ជា ចាន់តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា និង​ជា​ប្រធាន គ​.​ស​.​ហ​. បាន​មានប្រសាសន៍​ពាក់ព័ន្ធ​នឹង​គោលបំណង​គន្លឹះ ជា​យុទ្ធសាស្ដ្រ​ចំនួន​១០ របស់​យុទ្ធសាស្ដ្រ​ជាតិ ​និង​សកម្មភាព​ការងារ កំណត់​តាម​អាទិភាព និង​ពេលវេលា​ច្បាស់លាស់ ដែល​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ​ត្រូវ​សហការ​រួមគ្នា​ជាមួយ​វិស័យ​ឯកជន សម្រេច​ឲ្យ​បាន ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព​នៃ ប្រព័ន្ធ​ប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​នៅ​កម្ពុជា និង​ជាពិសេស ដើម្បី​ឆ្លើយតប​នឹង​ហានិភ័យ ថ្នាក់ជាតិ​ស្ដីពី ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ដែល​បាន​វាយតម្លៃ​កាលពី​ឆ្នាំ​២០១៦ និង​អនុសាសន៍ ដែល​បានកំណត់​ក្នុង​របាយការណ៍ វាយតម្លៃ​អញ្ញ​ម​ញ្ញ​ស្ដីពី ការប្រឆាំង​ការសម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម​ឆ្នាំ​២០១៧​ផងដែរ​ ៕ ​ដោយ ​៖ ​កូ​ឡាប​

spot_img
×