Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សម្តេច​តេ​ជោ និង​លោក មូ​ន ចេ​អ៊ិន ទទួលទាន​អាហារ​រួមគ្នា

spot_img

​ភ្នំពេញ ​៖ នៅ​យប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្តេច​​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក មូ​ន ចេ​អ៊ិន (Moon Jae-in) ប្រធានាធិបតី​កូរ៉េខាងត្បូង និង​លោកជំទាវ បានទទួល​ទាន​អាហារ​រួមគ្នា ជា​លក្ខណៈ​គ្រួសារ នៅ​សណ្ឋាគារ​ដឺ​ហ្គ្រេ​ដ​យូ​ក (The Great Duke) រាជធានី​ភ្នំពេញ​។​

​លោក​ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង បាន​អញ្ជើញ​មកដល់​ប្រទេស​កម្ពុជា នា​វេលា​ម៉ោង​៣៖១០​នាទី​រសៀល ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០១៩​។​

​តាម​ការប្រកាស​របស់​ក្រសួងការបរទេស គឺ​ក្នុងអំឡុងពេល​ទស្សនកិច្ច​នេះ លោក មូ​ន ចេ​អ៊ី​ន នឹង​ចូលគាល់​ព្រះករុណា ព្រះបាទ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រះបរមរាជវាំង ហើយ​និង​ជួប​ជាមួយ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ិន និង​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ពិភាក្សា​អំពី​ការជំរុញ​ទំនាក់ទំនង​ទ្វេភាគី និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​នានា​បន្ថែមទៀត ហើយក៏​ផ្លាស់ប្តូរ​យោបល់​គ្នា​លើ​បញ្ហា​តំបន់ និង​អន្តរជាតិ​ដែលជា​កង្វល់ និង​ផលប្រយោជន៍​រួម​។ បន្ទាប់ពី​បញ្ចប់​ជំនួប ថ្នាក់ដឹកនាំ​ទាំងពីរ​នឹង​អញ្ជើញ​ធ្វើជា​សាក្សី​ក្នុង ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយចំនួន និង​ធ្វើ​សេច​កី្ត​ប្រកាស​ព័ត៌មាន​រួមគ្នា​។​

​លោក​ប្រធានាធិបតី មូ​ន ចេ​អ៊ិន និង​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏​រំពឹងថា​នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ក្នុង​វេទិកា​ធុរកិច្ច​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដើម្បី​លើកទឹកចិត្ត​ឲ្យ​មានការ​វិនិយោគ ការផ្លាស់ប្តូរ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​កាន់តែ​ច្រើនឡើង រវាង​ប្រទេស​ទាំងពីរ​។​

​ទស្សនកិច្ច​លើកដំបូង​មកកាន់​កម្ពុជា របស់លោក​ប្រធានាធិបតី​មូ​ន ចេ​អ៊ី​ន គឺជា​ព្រឹ​តិ្ត​ការណ៍ ដ៏​សំខាន់​ក្នុង​ទំនាក់ទំនង​កម្ពុជា​-​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​ពង្រឹង​មិត្តភាព ហើយនឹង​ធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​កាន់តែ​មាន​វិសាលភាព​ទូលំទូលាយ និង​ស៊ីជម្រៅ​។​

​ការិយាល័យ​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល បាន​ឲ្យ​ដឹងថា ទស្សនកិច្ច​ផ្លូវការ​រដ្ឋ​របស់​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ មកកាន់​ព្រះរាជាណាចក្រ​កម្ពុជា មិន​ត្រឹមតែ​ស្ថិតនៅក្នុង​ទម្រង់​ទំនាក់ទំនង​ល្អ និង​សហប្រតិបត្តិ​ការណ៍​នោះទេ ក៏ប៉ុន្ដែ​មាន​កិច្ច​ចុះហត្ថលេខា​លើ​អនុស្សរណៈ មួយចំនួន​ពាក់ព័ន្ធ​នឹង​កិច្ច​សហប្រតិបត្តិ ក្នុង​វិស័យសេដ្ឋកិច្ច ក៏ដូចជា​សហ​អភិវឌ្ឍ​រវាង​កម្ពុជា​នឹង​សាធារណរដ្ឋ​កូរ៉េ​។ ដំណើរការ​នៃ​កិច្ច​ចុះហត្ថលេខា​នេះ គឺមាន​វត្តមាន លោក​ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ និង​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី ជា​អ្នកតំណាង​ដោយ​អំណាចច្បាប់ និង​អធិបតេយ្យ​នៃ​ប្រជាជាតិ​នីមួយៗ​ ៕ ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×