Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដាច់​ខ្សែកាប​ ត្រូវ​ថ្ម​ម៉ាប​សង្កត់​លើក​ម្មករ​ចិន​ម្នាក់ ស្លាប់​ពេល​កំពុងធ្វើការ

spot_img

​ព្រះសីហនុ ​៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា​៖ នៅ​ព្រលប់​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៧:៥០​នាទី មាន​គ្រោះថ្នាក់​ការងារ​មួយ បណ្តាល​ឲ្យ​ស្លាប់​ជនជាតិ​ចិន​ម្នាក់​ក្នុងពេល​កំពុងធ្វើការ លើក​ផ្ទាំង​ថ្ម​ចេញពី​ទូ​កុងតឺន័រ ស្រាប់តែ​ដាច់​ខ្សែកាប​យោង​បណ្តាលអោយ ថ្ម​ម៉ាប​គាបសង្កត់​ជាប់ អស់​រយៈពេល​ជិត​២​ម៉ោង ទើប​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ ជួយ​គាស់​យកចេញ​បាន ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​888 ប៉ុន្ដែ​ជនរងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​

​ទីតាំង​កើតហេតុ នៅ​សិប្បកម្ម​លក់​ថ្ម​ម៉ាប់ (​វ័ន​ធា​វ​) ក្រុមទី​១៦ ភូមិ​១ សង្កាត់​លេខ​១ ក្រុង​ខេត្ត​ព្រះសីហនុ (​ម្តុំ​ផ្លូវបំបែក​ទៅ​វត្ត​អូ​ត្រេះ​)​។​

ជនរងគ្រោះ​ឈ្មោះ HE JUNHAO ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៥ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​E 55991551​មាន​សុពលភាព​ ដល់​ថ្ងៃទី 22.7. 2025 មុខរបរ​កម្មករ​សិប្បកម្ម​ថ្ម​ម៉ាប របស់​ក្រុមហ៊ុន​វ័ន​ឆាវ​។ សាកសព​បាន​ដឹក​ទៅ​រក្សាទុក​នៅ (​វត្ត​ក្រោម​) ៕ ដោយ ​៖ ​ស្រ​នាថ​

spot_img
×