Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តកោះកុង ប្រកាសអាសន្ន​ពី​ការផ្គត់ផ្គង់​អគ្គិសនី​ពុំ​គ្រប់គ្រាន់​អំឡុង​រដូវប្រាំង​ឆ្នាំ​២០១៩​នេះ​

spot_img

​កោះកុង​ ៖ មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តកោះកុង ​នៅ​ថ្ងៃទី 14 ខែមីនា​ឆ្នាំ 2019 បាន​សេចក្តីជូនដំណឹង​បន្ទាន់​មួយ ជូន​ដល់​ប្រជាពលរដ្ឋ រស់នៅក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ខេត្តកោះកុង ឲ្យ​បាន​ជ្រាបថា ផ្អែក​តាម​អាកាសធាតុ ក្នុងពេល​បច្ចុប្បន្ននេះ មាន​ភាពរាំងស្ងួត ធ្វើឱ្យ​ស្ថានីយ​វា​រី​អគ្គិសនី​ស្ទឹង​តា​តៃ និង​វា​រី​អគ្គិសនី​ស្ទឹង​ឫស្សី​ជ្រំ មាន​កម្ពស់​ទឹក​ទាប ពុំ​អាច​ទាញយក​ថាមពល​អគ្គិសនី សម្រាប់​ផ្គត់ផ្គង់ ក្នុងការ​ប្រើប្រាស់​បាន គ្រប់គ្រាន់​ក្នុង​ខេត្ត ក៏ដូចជា​ទូទាំងប្រទេស​ដែរ ​។​

​ដូច្នេះ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត សូម​គោរព​ជម្រាបជូន ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​យោគយល់ ដល់​រាជរដ្ឋាភិបាល ក្រសួង​រ៉ែ​ថាមពល អគ្គិសនី​កម្ពុជា និង​ក្រុមហ៊ុន​អិ​ល​វ៉ា​យ​ភី​គ្រុប​ខូ​អិ​ល​ធី​ឌី ពីព្រោះ​ស្ថានភាព នៅពេលនេះ ថាមពល​អគ្គិសនី មាន​ត្រឹមតែ 10​មេ​ហ្គា​វ៉ា​ត់​ទេ ហើយ​សម្រាប់​ផ្គត់ផ្គង់ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ ក្នុង​ក្រុង​ខេមរភូមិន្ទ និង​ស្រុក​មណ្ឌលសីមា ពុំបាន​គ្រប់គ្រាន់​ឡើយ ដោយ​តំបន់​ខ្លះ មាន​អគ្គិសនី​ប្រើប្រាស់ ហើយ​តំបន់​ខ្លះ​ពុំមាន​អគ្គិសនី​ប្រើប្រាស់ ដោយ​ក្រុមហ៊ុន​អគ្គិសនី ធ្វើការ​ផ្គត់ផ្គង់​ប្ដូរ​វេន ។ សូមបញ្ជាក់​ផងដែរ​ថា ថាមពល​អគ្គិសនី​ចំនួន 10 មេ​ហ្គា​វ៉ា​ត់​នេះ ក្នុងការ​ផ្គត់ផ្គង់ ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់ មួយផ្នែក បានមកពី​វា​រី​អគ្គិសនី​តា​តៃ មួយផ្នែក​ទៀត បាន​ទិញ​ពី​ប្រទេស​ថៃ​។ សំណូមពរ​ដល់​ប្រជាពលរដ្ឋ ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស សូម​ត្រៀម​ម៉ាស៊ីនភ្លើង​ផ្ទាល់ខ្លួន សម្រាប់​ប្រើប្រាស់​ដោយ​ខ្លួនឯង ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​ទៅ​ ។

នៅពេលដែល​អគ្គិសនី​កោះកុង បាន​ទិញ​ថាមពល​អគ្គិសនី និង​រៀបចំ​បណ្តាញ​បន្ថែម ពី​ព្រះរាជាណាចក្រ​ថៃ រួចរាល់ ការផ្គត់ផ្គង់​ថាមពល​អគ្គិសនី ជូន​ប្រជាពលរដ្ឋ និង​បាន​ប្រើប្រាស់ ជាធម្មតា​ឡើងវិញ​៕ ដោយ ​៖​ កូ​ឡាប​

spot_img
×