Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា “​គ្រូបង្រៀន​ស្រវឹងស្រា​” របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន​

spot_img

​ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានប្រកាស​ប្រាប់ដ​លើ​ម្ចាស់​ស្ថានីយ៍​វិទ្យុ ទូរទស្សន៍​ទាំង​អស់ ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា “​គ្រូបង្រៀន​ស្រវឹងស្រា​” របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន ដោយសារ​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ បាន​ប្រាសចាក​អំពី​អកប្បកិរិយា និង​ប៉ះពាល់​សីលធម៌​ថ្លែថ្នូរ របស់​គ្រូបង្រៀន​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ព័ត៌មាន ចុះ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០១៧ លោក​ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានបញ្ជាក់​ថា បទ​ចម្រៀង​របស់​ក្រុមហ៊ុន​ផលិតកម្ម​ថោ​ន មាន​ចំណងជើង​ថា “​គ្រូបង្រៀន​ស្រវឹងស្រា​” ច្រៀង​ដោយ​លោកស្រី​ចេន សាយ​ចៃ មាន​ខ្លឹមសារ​បន្តុះបង្អាប់ ប្រមាថ គ្រូបង្រៀន​ថា ផឹកស្រា​ស្ទើរ​រាល់ថ្ងៃ ស្រវឹង​ទាំង​ថ្ងៃ វាចា​ធុំក្លិន​តែ​ស្រា ឲ្យតែ​ស្រវឹង​កាចចម្លែក​បង្រៀ​ន​ប្លែកៗ​ខឹង​ស្រែក​ខឹង​វាយ​ខុស​ក្រម​ច្បាប់​គ្រូ ដែល​ខ្លឹមសារ​នៃ​បទ​ចម្រៀង​នេះ​បាន​ប្រាសចាក​អំពី​អ​កប្ប​កិរិយា និង​សីលធម៌​ថ្លែថ្នូ​ររបស់​គ្រូបង្រៀន​ទូទៅ ធ្វើឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិ​យស និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ដែល​ធ្វើឲ្យ​មាន​ប្រតិកម្ម​ពី​សំណាក់​មហា​ជន​ទូទៅ និង​ជះឥទ្ធិពល​មិន​ល្អ​ដល់​សង្គម​ទាំងមូល ហើយ​សារ​ខ្លឹមសារ​បទ​ចម្រៀង​នេះ បាក់​ដក់​ជាប់​នឹង​អារម្មណ៍​របស់​កុមារ​តូចៗ ដែល​ពុំ​មាន​មូលដ្ឋាន​នៃ​ការពិចារណា ច្បាស់លាស់​នៅឡើយ​។​

​ដើម្បី​ចៀសវាង​ផល​អវិជ្ជមាន និង​ប៉ះពាល់​ដល់​អារម្មណ៍​កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​របស់​គ្រូបង្រៀន​ទូទៅ​ពី​ការផ្សព្វផ្សាយ​បទ​ចម្រៀង​នេះ ក្រសួង​ព័ត៌មាន ស្នើ​ម្ចាស់​ស្ថានីយ​វិទ្យុ ទូរ​ទេស្សន៍​ទាំងអស់ ហាម​ចាក់​ផ្សាយ​បទ​ចម្រៀង​មាន​ចំណងជើង​ថា “​គ្រូបង្រៀន​ស្រវឹងស្រា​” របស់​ផលិតកម្ម​ថោ​ន​ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ​៕ ដោយ ៖ កូឡាប​

spot_img
×