Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ត្រី​កម្ពុជា ស្នើ​ឲ្យ​កម្ពុជា​និង​វៀតណាម ចែករំលែក​បច្ចេកវិទ្យា​និង​ព័ត៌មាន​ទៅវិញទៅមក និង​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ICT

spot_img

​ភ្នំពេញ​ ៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​សូម​ឲ្យ​ភាគី​ទាំងពីរ​កម្ពុជា​និង​វៀតណាម ធ្វើយ៉ាងណា​ចែករំលែក​បច្ចេកវិទ្យា​និង​ព័ត៌មាន​គ្នា​ទៅវិញទៅមក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស​ព្រោះថា​នេះ​ជា​កត្តា​សំខាន់​ដែល​អាចជួយ​កម្ពុជា​ក្នុងការ​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា ​ICT​។​

​នៅ​រសៀល​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ៩​កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែមីនា ឆ្នាំ​២០១៩​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ លោក Nguyen Manh Hung រដ្ឋមន្ត្រី​ព័ត៌មាន និង​ទូរគមនាគមន៍ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

​លោក Nguyen បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា នេះ​ជា​លើកទីមួយ​ហើយ​ដែល​លោក​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា បន្ទាប់ពី​លោក​បាន​ត្រូវ​តែងតាំង​ជា​រដ្ឋមន្ត្រី​ព័ត៌មាន និង​ទូរគមនាគមន៍​នៃ​ប្រទេស​វៀតណាម​។ លោក Nguyen បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ពី​វឌ្ឍនភាព​នៃ​វិស័យ​ទូរគមនាគមន៍​ប្រទេស​វៀតណាម ដែល​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​វៀតណាម​បាន​បង្កើត​នូវ​បច្ចេកវិទ្យា ការពារ​សន្តិសុខ តាម​បណ្ដាញ​ព័ត៌មាន នោះ​គឺជា​បច្ចេកវិទ្យា​ដែល​អាច​តាមដាន ពួក Hacker អាចធ្វើ​ការវិភាគ​ទិន្នន័យ និង​អាច​ស្វែងរក និង​ទប់ស្កាត់​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។ ជាងនេះទៅទៀត លោក​ក៏បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ផងដែរ អំពី​កិច្ចពិភាក្សា​រវាង​លោក​ផ្ទាល់​ជាមួយនិង ឯ​.​ឧ ត្រាំ​អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​ពាក់ព័ន្ធ​នឹង​បញ្ហា E-Goverment និង ប្រព័ន្ធ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និ​ច ​(Ecommerce)​ ក៏ដូចជា​ទីក្រុង​ឆ្លាត​វៃ ហើយ​ក៏បាន​យល់ស្រប ជាមួយគ្នា​ក្នុងការ​ពិនិត្យ និង​ប្រើប្រាស់​ប្រព័ន្ធ 5G ក៏ដូចជា​ប្រព័ន្ធ​បង់ប្រាក់​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច និង​ការរៀបចំ​ឲ្យ​មាន Data Centers និង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ផ្លាស់ប្ដូរ​ព័ត៌មាន​ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស​។ ទន្ទឹមនឹង​នោះដែរ លោក Nguyen ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា នឹង​ផ្ដល់​អាហារូបករណ៍​ដល់ក​ម្ពុ​ជា​ចំនួន ៤​រូប​សម្រាប់​សិក្សា​លើ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និ​ច ICT​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សំដែង​នូវ​ការអបអរសាទរ​ចំពោះ​វឌ្ឍនភាព​របស់​ប្រទេស​វៀតណាម ជាពិសេស​លើ​វិស័យ​ប្រព័ន្ធ​បច្ចេកវិទ្យា ការពារ​សន្តិសុខ​នេះ ហើយ​ក៏បាន​ស្វាគមន៍​នូវ​អ្វីដែល​បាន​ពិភាក្សា និង​ការ​ព្រមព្រៀងគ្នា​ជាមួយ ឯ​.​ឧ ត្រាំ​អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសនីយ៍ និង​ទូរគមនាគមន៍​កម្ពុជា​។ ទន្ទឹមនឹងនេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សង្កត់ធ្ងន់​សូម​ឲ្យ​ភាគី​ទាំងពីរ​ធ្វើយ៉ាងណា ចែករំលែក​បច្ចេកវិទ្យា​និង​ព័ត៌មាន គ្នា​ទៅវិញទៅមក​ក្នុងការ​អភិវឌ្ឍ​ធនធានមនុស្ស ព្រោះថា​នេះ​ជា​កត្តា​សំខាន់​ដែល អាចជួយ​កម្ពុជា​ក្នុងការ​ការអភិវឌ្ឍន៍​ផ្នែក​បច្ចេកវិទ្យា​ ICT៕​ ​ដោយ​៖​កូ​ឡាប​

spot_img
×